ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង យក​មេឃ​ទ្រាប់​អង្គុយ ហ៊ាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​រោងចក្រ ដោយ​មិន​ឆ្លង​ពិគ្រោះ​យោបល់​សមត្ថកិច្ច​ក្រសួង​បរិស្ថាន !

ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង យក​មេឃ​ទ្រាប់​អង្គុយ ហ៊ាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​រោងចក្រ ដោយ​មិន​ឆ្លង​ពិគ្រោះ​យោបល់​សមត្ថកិច្ច​ក្រសួង​បរិស្ថាន !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដើម្បី​ធានា​នូវ​ភាពរលូន និង​ប្រសិទ្ធភាព នៃ​ដំណើរការ​រាល់​ការងារ​របស់​ក្រសួង ស្ថាប័ន មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បំពេញ​ការងារ​ដោយ​គោរព​តាម​ឋានុ​ក្រម តួនាទី និង​ភារកិច្ច ទៅតាម​នីតិវិធី និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន ។ ថ្នាក់​នីមួយៗ ត្រូវ​ធ្វើការ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​នូវ​រាល់​សំណុំលិខិត​ដែល​ត្រូវ​សុំ​ឆ្លង ពិគ្រោះ​យោបល់ និង​ឯកសារ​ផ្សេងៗ​ទៀត ទៅតាម​សិទ្ធិ តួនាទី និង​ភារកិច្ច ជូន​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ដោយ​ខាន​ពុំបាន ។

​ដឹង​ហើយ ឮ​ហើយ ចុះ​ហេតុអ្វី បានជា​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ ប្រើប្រាស់​សិទ្ធិ​អំណាច​របស់ខ្លួន យក​មេឃ​ទ្រាប់​អង្គុយ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមត្ថកិច្ច របស់​ក្រសួង​បរិស្ថាន ហ៊ាន​អត្តនោម័ត​ចេញ​លិខិត​ទៅ​ឲ្យ​រោងចក្រ វីន ថា​ម (​ខេ​ម​បូឌា​) ឯ​.​ក​. (WINTIME (CAMBODIA) CO., LTD. ដំណើរការ​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ត​ហាត​ធេន ក្រុង​បាវិត ខេត្ត​ស្វាយរៀង ?

​ការ​ដែល​កសាង​អត្តចរិត​មួយ ថ្លើមពាសមេឃ និង​យក​មេឃ​ទ្រាប់​អង្គុយ បំពាន​ទៅលើ​សមត្ថកិច្ច​ក្រសួង របស់ខ្លួន ធ្វើ​ការសម្រេច​ដោយ​អត្តនោម័ត​របៀប​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង វា​នឹង​បង្កើត​ភាពអនាធិបតេយ្យ គ្មាន​មេ គ្មាន​កើយ និង​បង្ក​ការឈឺ​ក្បាល​ចំពោះ​អាណា​ព្យាបាល​ក្រសួង​នៅ​ថ្ងៃក្រោយ​ជាក់​ជាមិនខាន ។​

​ទង្វើ​មិន​សមរម្យ​បែបនេះ ក្រសួង​បាន​ចេញ​លិខិត​មួយ​ជាបន្ទាន់ ចុះ​ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ ២០២៤ នេះ ដើម្បី​លុបបំបាត់​ភាព​អត្តនោម័ត​របៀប​ខាងលើ និង​ជា​ការព្រមាន​មួយ ដើម្បី​បញ្ឈប់​ការប្រើ​តួនាទី ភារកិច្ច ជា​មន្ត្រីរាជការ​មិន​ស​ម​រម្យ​របៀប​នេះ​តទៅទៀត ។​

​ដើម្បី​ឲ្យ​ការគ្រប់គ្រង​មាន​ប្រសិទ្ធភាព ការព្រមាន​នេះ មិន​ត្រឹម​ធ្វើ​ឡើង​តែ​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើឡើង​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ទាំង ២៤ ខេត្ត​-​ក្រុង ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល