(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ និងត្រៀមឧបករណ៍សង្គ្រោះគ្រោះមហន្តរាយផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិកា ស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ និងបញ្ជូនរូបភាពតាមប្រព័ន្ធ video conference ទូទាំង២៥រាជធានី-ខេត្តផងដែរ ៕