ទាន់ហេតុការណ៍
សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន - រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​ - សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​ - ​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣
0

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​“ បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​“ បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រសៀល​នេះ ថ្ងៃ​អង្គារ ៩ រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ មេសា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពស់​ខ្ព​ង់ “ បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​២០២២~២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០២៤ ” ក្រោម​ប្រធានបទ “ ឧត្ដ​មានុ​វត្តន៍​នៃ​កំណែទម្រង់​គ្រឹះស្ថានសិក្សា ”​។ ពិធី​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ ថា សាលារៀន​ជា​អង្គភាព​ផ្តល់​សេវាសាធារណៈ ដែល​ស្ថិតនៅ​ជិត​ប្រជាពលរដ្ឋ សាលារៀន​ត្រូវតែ​អនុវត្ត​នូវ​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបង្រៀន និង​រៀន និង​ផ្ដល់​នូវ​វិជ្ជ សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា ដល់​សិស្សានុសិស្ស​គ្រប់រូប ដែល​ទាមទារ​ឱ្យ​សាលារៀន​ត្រូវ ពង្រឹង​អភិបាលកិច្ច ប្រកប​ដោយ​ភាព​ធន់ បុរេ​សកម្ម និង​ប្រមូល ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​សហគមន៍ និង​មាតាបិតា ក្នុង​ការអភិវឌ្ឍ​សាលារៀន គ្រប់​ជ្រុងជ្រោយ​ស្រប​តាម​ស្ដង់ដា សាលារៀន​គំរូ ។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​ទៀតថា សម្តេច​ពិតជា​គាំទ្រ​ចំពោះ​ការវាយតម្លៃ​សាលារៀន​ទាំង​បី​កម្រិត ដែល​ក្រសួង​បានជ្រើសរើស និង​ទទួលស្គាល់​ជា​សាលារៀន​គំរូ ទាំង​១២០​សាលា នៅ​ដំណាក់កាល​ដំបូង​នេះ ក្នុងន័យ​ទទួលស្គាល់​នូវ​សមិទ្ធផល​សាលារៀន ទាំង​លទ្ធផល​សិក្សា​របស់​សិស្ស​ខ្ពស់ ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​គណៈ​គ្រប់គ្រង​សាលារៀន គ្រូបង្រៀន សិស្សានុសិស្ស និង​គ្រួសារ​ក្នុង​ការអភិវឌ្ឍ​សាលារៀន ជា​សាលារៀន ជាប់​ចំណាត់ថ្នាក់​អង្គភាព​សេវាសាធារណៈ​ល្អ សាលារៀន​ស្អាត នាយក​ល្អ ។​ល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអប់រំ​ត្រូវ​ធ្វើឱ្យ​មួយជីវិត សូម្បី​សម្តេច​ក៏​ត្រូវ​រៀន​ជាប់​ជា​ប្រចាំ​ផង​ដែរ​។​អាណា​ព្យាបាល​គ្រប់រូប​ចង់ឱ្យ​កូនៗ​ទទួលបាន​ការអប់រំ​ដ៏​ប្រសើរ ហើយ​ដើម្បី​ឱ្យ​ការអប់រំ​បាន​ល្អប្រសើរ ត្រូវ​ពង្រឹង​មូលដ្ឋាន​ពី​ថ្នាក់ក្រោម​មក​។ ការបង្កើត​សាលា​ជំនាន់​ថ្មី សាលា​គំរូ មិនមែន​ជា​ការបង្កើត​ដើម្បី​ប្រកួតប្រជែង​គ្នា​នោះទេ គឺ​បង្កើត​ដើម្បី​ពង្រឹង​ការអប់រំ ហើយ​ធ្វើ​ជា​ដំណាក់កាល​។​

​សម្តេច​ធិបតី បានប្រកាស​យក​សាលាបឋមសិក្សា​ចំនួន​៥០ ពង្រឹង​ការអប់រំ ដោយ​បន្ថែម​ម៉ោង​សិក្សា​២​ម៉ោង​បន្ថែមទៀត​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​កុំឱ្យ​ដាក់​កាតព្វកិច្ច​ទៅ​អាណា​ព្យាបាល​ចូលរួម​ថវិកា ក្នុង​កម្មវិធី​លើកកម្ពស់​អប់រំ​។ ទំនាក់ទំនង​រវាង​គ្រូ អាណាព្យាបាល ជាមួយ​សិស្ស ជា​កត្តា​សំខាន់​ជួយ​ឱ្យ​ការអប់រំ​ទទួលបាន​ផល​ល្អ​ប្រសើរ​។ សម្តេច​ធិបតី ក៏​បាន​ណែនាំ​ឱ្យ​ពង្រឹង​តួនាទី​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​អប់រំ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា ដូច​បាន​លើកឡើង​នៅក្នុង របាយការណ៍​សង្ខេបរ​បស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ដែល​ពិតជា​បាន​ស្ដែងចេញ​នូវ កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​របស់​ថ្នាក់ដឹកនាំ បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់​, លោកគ្រូ អ្នកគ្រូ​, មាតាបិតា​, សហគមន៍ និង​អាជ្ញាធរ​ដែនដី ក្នុង​ការអភិវឌ្ឍ​វិស័យ​អប់រំ​ឱ្យមាន​ការរីកចម្រើន​ទៅមុខ ស្រប​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន​ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​សម្តេច​ធិបតី បាន​គាំទ្រ​ចំពោះ​កម្មវិធី​កំណែទម្រង់​វិធានការ និង​អាទិភាព ដែល​អង្គសន្និបាត​បាន​ដាក់ចេញ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​នាពេល​បច្ចុប្បន្ន និង​កាលានុវត្តភាព​ថ្មីៗ និង​ការកំណត់​ទិសដៅ កំណែទម្រង់​ច្បាស់លាស់ ប្រកប​ដោយ​ភាពជាក់ស្តែង​និយម ជាមួយ​នឹង​គោលដៅ​ជាក់លាក់​។ សម្តេច​ធិបតី បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​អាទិភាព ក្នុង​ការជ្រើសរើស​គ្រូបង្រៀន ទាំង​គ្រូបង្រៀន​មាន ក្របខ័ណ្ឌ និង​គ្រូ​បង្រៀន​កិច្ចសន្យា​បច្ចេកទេស ដើម្បី​បំពេញ​បន្ថែម​នូវ​តម្រូវការ​គ្រូបង្រៀន និង​ប្រកបដោយ​គុណភាព​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ជំរុញ​បន្ត​លើកកម្ពស់​វិស័យ​កីឡា ដើម្បី​កសាង​មនុស្ស​គ្រប់រូប​ឱ្យមាន​សុខភាព និង​សុខុមាលភាព​ល្អ​, កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម មាន​វិន័យ មាន​ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​មាន​ការតស៊ូ​ស្វិតស្វាញ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​ប្រគល់​ពានរង្វាន់ ប័ណ្ណសរសើរ ជូន​ដល់​លោកគ្រូ អ្នកគ្រូ​និង​សាលា​គំរូ​មួយចំនួន ដែល​បាន​ជាប់​ជ័យលាភី ព្រមទាំង​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មួយចំនួន នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល