ចេញផ្សាយថ្ងៃទី ០២ ០៤ ២០២៤
ខេត្តបន្ទាយមានជ័យ÷ ក្រុមអ្នកញៀនល្បែងមួយក្រុមនៅចំណុចចំការស្វាយភូមិមិត្តភាពសង្កាត់និងក្រុងប៉ោយប៉ែតបានគំរាមចង់ប្រើហិង្សានិងចង់បោកបំបែកទូរសព្ទអ្នកសារព័ត៌មានចោលបន្ទាប់ពីរអ្នកសារព័ត៌មានបានចុះផ្តិតទៅយករូបភាព។
ប្រជាពលរដ្ឋក្នុងភូមិមិត្តភាពបាននាំគ្នាលើកឡើងថាល្បែងស៊ីសងមាន់ជល់និងអាប៉ោងនៅចំណុចចំការស្វាយភូមិមិត្តភាពធ្វើឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគាត់។ហើយពួកគាត់ក៏បានលើកឡើងបន្តទៀតថាក្នុងភូមិពូពេញទៅដោយល្បែងស៊ីសងដូច្នោះតើ ៧ ចំណុចភូមិឃុំមានសុវត្ថិភាពតើអាចមានដៃឬទេ។
នាគ្រាកន្លងមកសម្ដេចមហាបវរសធិបតីហ៊ុនម៉ាណែតក៏បានចេញសេចក្តីប្រកាសមិនឱ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានភូមិឃុំជាដាច់ខាត។ហើយក្រុមអ្នកញៀនល្បែងមួយក្រុមនេះកំពុងតែផ្គំសក្បាលគ្នាលេងហើយផ្គើននិងអនុសាសន៍ប្រមុខថ្នាក់ដឹកនាំទៀតផង។ ហើយប្រជាពលរដ្ឋកំពុងតែរង់ចាំមើលចំណាត់ការពីសមត្តកិច្ចក្នុងសង្កាត់ប៉ោយប៉ែតតើមានចំណាត់ការយ៉ាងណាចំពោះក្រុមញៀនល្បែងទាំងនោះ។
ប្រជាពលរដ្ឋពួកគាត់សុំសំណូមពរដល់លោកសៅសារឿនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាពិសេសលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការខេត្តបន្ទាយមានជ័យជួយឲ្យមានវិធានការចំពោះក្រុមញៀនល្បែងទាំងនោះ ៕