ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​លោក សាម៉េត សុផាត បាន​ធ្វើ​សេចក្តីជូនដំណឹង​មួយច្បាប់ ផ្ញើ​ទៅ​ដល់​លោក ទេ​ពសុធា​រិទ្ធិ រស់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឲ្យចូល​មក​ទូទាត់​បំណុល​ដែល​បាន​ខ្ចី​គាត់​ផង​..

​លោក សាម៉េត សុផាត  បាន​ធ្វើ​សេចក្តីជូនដំណឹង​មួយច្បាប់ ផ្ញើ​ទៅ​ដល់​លោក ទេ​ពសុធា​រិទ្ធិ រស់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឲ្យចូល​មក​ទូទាត់​បំណុល​ដែល​បាន​ខ្ចី​គាត់​ផង​..

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា​ឆ្នាំ​២០២៤ នេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ទទួល​ឯកសារ​ជាច្រើន​ច្បាប់​ហើយ​និង​លិខិត​ជូនដំណឹង​ចំនួន​ពីរ​ច្បាប់​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​បំណុល​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖​។​

​ខ្ញុំបាទ​ឈ្មោះ សាម៉េត សុផាត ភេទ​ប្រុស ជនជាតិ​ខ្មែរ​អាស័យដ្ឋាន ផ្ទះ​លេខ​៨២ ផ្លូវ​លេខ​១០៥ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សូម​ជម្រាប​ជូនដំណឹង​មកដល់​លោក ទេ​ពសុធា​រិទ្ធិ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ អាស័យដ្ឋាន​ផ្ទះ​លេខ​១៣៤ ផ្លូវជាតិ​លេខ​១ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​កម្មវត្ថុ​៖ ស្តីពី​ការធ្វើ​សេចក្តី​ជូន​ទៅ​ដល់​លោក ទេ​ព​សុធារិទ្ធ សូម​លោក​ប្រញាប់​ចូលខ្លួន​មក​ដោះស្រាយ​បំណុល​ដែល​លោក​មិន​ទាន់​បាន​សង​ត្រឡប់ មក​ឲ្យ​ខ្ញុំ​វិញ​ដែល​ជា​ម្ចាស់​ប្រាក់​និង​ជា​ម្ចាស់បំណុល​ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប​ប​ទាំងអស់ ៥៩០៧.៤៨(​ប្រាំ​ពាន់ ប្រាំបួន​រយ​ប្រាំពីរ​សែ​ចុច​សែសិប​ប្រាំបី​សេន​)​ដុល្លារ​អាមេរិក​។​

១៖​យោង​តាម​កិច្ចសន្យា​ខ្ចីប្រាក់​ចុះ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​មាន​ស្នាម​ផ្តិតមេដៃ​ទទួលស្គាល់​បំណុល ។​

២៖ យោង​តាម​ឯកសារ​ប្រតិបត្តិការ​ធនាគារអេ​ប៊ី​អេ​លេខ​១៨៩៩៩៩០៦១៤៧ ទៅកាន់​គណនេយ្យ​លេខ​០០០៦១៧២១៤៣ ដែល​មាន​ទឹកប្រាក់​ចំនួន​២០០០​ដុល្លារ ( ពីរ​ពាន់​ដុល្លារ​អាមេរិក​)​។​

៣៖ ឯកសារ​ប្រតិបត្តិការ​ធនាគារអេ​ប៊ី​អេ​លេខ​១៩១៤៤៩១៦៥៥៣ ទៅកាន់​លេខ​គណនេយ្យ​០០០៦៧២១៤៣ ដែល​មក​មាន​ទឹកប្រាក់​១០០០​ដុល្លារ​(​មួយ​ពាន់​ដុល្លារ​អាមេរិក​)​។​

៤៖ កិច្ចសន្យា​សង​ប្រាក់​ថ្ងៃទី​០៨ ខែ ខែ​មករា ឆ្នាំ​២០២៤ ដែល​ឈ្មោះ ទេ​ពសុធា​រិទ្ធិ បាន​ផ្តិតមេដៃ​ទទួលស្គាល់​បំណុល​។​

៥៖ កិច្ចព្រមព្រៀង​ជួល​ដី​បន្ត​ចុះ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ប្រការ ២.៤ នៃ​កិច្ចព្រមព្រាង ជួយ​ដី​បន្ត​មាន​អត្ថន័យ ភាគី​(​ក​)​បាន​យល់ព្រម​ទទួល​ប្រាក់កម្រៃ​បន្ថែម ពី​ភាគី​(​ខ​) ក្នុង​ការ​នៅ ម៉ៅ​បន្ត​ចំនួន (​ម្ភៃ​ដុល្លារ​អាមេរិក​)
​ក្នុង​មួយ​ស្តង់​សរុប​១០០​ស្តង់​ដែលមាន​តំលៃ​សរុប​២.០០០​ពីរ​ពាន់​ដុល្លា​រអាម​រិក​រួម​ទាំង​តម្លៃ​ទឹកភ្លើង​ដែល​បាន​ផ្តិតមេដៃ​ទទួលស្គាល់​។​

៦៖ លេខ​វិញ្ញាបនបត្រ​របស់​កោះនរា NCC-E0003-23​ប្រើប្រាស់​ភ្លើង​២​ខ្សែ​អស់​ទឹកប្រាក់​ចំនួន​៣០៧. ៤៨​ដុល្លារ​អាមេរិក​។​

៧៖ ប្រាក់​កម្រៃជើងសា​ទទួល​បាន​ពី​ក្រុមហ៊ុនស្ពន់​សឺ​ពីឆាក​តន្ត្រី​ចំនួន​៣០%(​សាមសិប​ភាគរយ​)​ស្មើ​និង​ទឹកប្រាក់​៦០០​ដុល្លារ (​ប្រាំមួយរយ​ដុល្លារ​អាមេរិក​)
​ក្នុងតម្លៃ​ស្ពន់​សឺ​២០០០​ដុល្លារ (​ពីរ​ពាន់​ដុល្លារ​អាមេរិក​)​។​

​ហេតុដូចនេះ ដើម្បី​ជៀសវាង​ពី​ការខាតបង់​ផលប្រយោជន៍​និង​ប្រឈមមុខ​និង​ច្បាប់​នោះ​យើងខ្ញុំ​សូម​ទុក​រយះពេល​ជូន​លោក​៣​ថ្ងៃ​(​បី​ថ្ងៃ​)​សូម​លោក​សហការ​ចូលរួម​ដោះស្រាយ​នៅ​បំណុល​ខាងលើ​តាម​ពេល​កំណត់កំ​ុ​បីអាក់ខាន​។​

​ដោយ​សន្តិវិធី​និង​គោរព​តាម​គោល​ការស្ម័កចិត្ត​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូ​វ​សុច្ចរិត​និង​ភាពស្មោះត្រង់​ជាមួយ​ខ្ញុំ បើ​ពុំ​ដូច្នោះ​ទេ​យើងខ្ញុំ​នឹង​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​ជាពុំខាន​។​

​គូរ​រំលឹក​ផងដែរ​ថា លោក ទេព សុធារិទ្ធ បាន​ធ្វើ​ការសន្យា​សង​ប្រាក់​មក​ខ្ញុំបាទ​ជា​ច្រើនលើក​ច្រើនសារ​ក៏ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ដោះសារ​និង​គេចវេស​តែប៉ុណ្ណោះ គឺ​មានន័យ​ថា​សន្យា​ខ្យល់ ហើយ​មិន​បាន​មក​ធ្វើការ​និយាយ​គ្នា​ទល់មុខ​នោះ​សោះ​ឡើយ ។​

​អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ​សូម​លោក ទេ​ពសុធា​រិទ្ធិ ជ្រាប​ជា​ព័ត៌មាន​ដោយ​មក​ធ្វើការ​ទូទាត់​ប្រាក់​ដែល​លោក នៅ​ជំពាក់​ខ្ញុំ ចំនួន​ខាងលើ សូម​ចូលខ្លួន​ដោះស្រាយ កុំបី​ខាន​។​

​សូម​លោក ទទួល​នូវ​សេចក្តីជូនដំណឹង​ពី​ពេល​នោះ​តទៅ​។​
​ធ្វើ​នៅ ភ្នំពេញ ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ ២០២៤
​ហត្ថលេខា ម្ចាស់បំណុល សាម៉េត សុផាត​!

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល