ទាន់ហេតុការណ៍
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចាប់ពី ថ្ងៃទី​១៥-១៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូត​កាណាដា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ចោរ​ឆក់​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​! - ​មាន​ជន​ក្លែងបន្លំ បង្កើត​គណនី​ក្លែងក្លាយ (Fake Account) របស់​សម្តេច​តេជោ ហ៊ុន សែន​ - ពិរុទ្ធជន​ម្នាក់ សម្ងំ​លាក់ខ្លួន​ជួញដូរ​គ្រឿងញៀន​អស់​ច្រើន​ឆ្នាំ ចុង​ក្រោយ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​! - ឃត់ខ្លួនជ​ន​ស្មាន់​កាំភ្លើង ករណី​បាញ់ប្រហារ​ស្រី្ត​ម្នាក់ និង​ង​បង្ក​របួសស្នាម​កុមារី​ម្នាក់​ - ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ នៃ​ខណ្ឌ​ដង្កោ​! - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត កាតា​(Qatar) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ​អបអរសាទរ​ខួប​១៦១ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ - ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​
0

​ពិធី​សំណេះសំណាល សម្តែង​ការគួរសម នៃ​ប្រតិភូ​សមាគម​រាជ​សីហ៍ ជាមួយ អភិបាលខេត្ត​ស្វាយរៀង​

​ពិធី​សំណេះសំណាល សម្តែង​ការគួរសម នៃ​ប្រតិភូ​សមាគម​រាជ​សីហ៍ ជាមួយ អភិបាលខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្វាយរៀង​៖ ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ បាន​ដឹកនាំ​ប្រតិភូ​សមាគម​រាជសីហ៍ ចូល​ជួប​សំណេះសំណាល និង​សំដែង​ការគួរសម​ជាមួយ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​ប្រធាន​ប្រតិភូ បាន​រាយការណ៍​សង្ខេប​អំពី​ប្រវត្តិ​នៃ​ការបង្កើត​សមាគម និង​វឌ្ឍនភាព នៃ​សមាគម​រាជ​សីហ៍ មាន​ជាអាទិៈ​
⁃ ចុះបញ្ជី​ជា​ផ្លូវការ នៃ​សមាា​គម​រាជសីហ៍​នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃទី​៧ ខែ​៨ ឆ្នាំ​២០១៩
⁃ សមាជិក សមាជិកា សរុប​ជាង ៧​ពាន់ អង្គ​/​នាក់​
⁃ មាន​សាខា​២៤​រាជធានី​/​ខេត្ត និង​សាខា​ក្រៅប្រទេស​៥ (​ប្រទេស​ថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​វៀតណាម​
⁃ សមាគម​បាន​ចំណាយ​ថវិកា​ចំនួន ជិត​២​លាន​ដុល្លា​អា​មេ​រិច លើ​សកម្មភាព​មនុស្ស​ធ​ម៍ ផ្តល់​ជូន​គ្រួសារ ងាយ​រងគ្រោះ (​ថវិកា​បាន​មក​ពី​ការចូលរួម​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​)​ក្នុង​រយះពេល​ជិត​៥​ឆ្នាំ ។​
⁃ សមាគម​មាន​ទំនាក់ទំនង និង​បាន​ទទួល​ជំនួយ​ជា​សម្ភារៈ សម្លៀក​បំពាក់​កីឡា និង​គ្រឿង​បរិក្ខារ​ពេទ្យ ពី​ប្រទេស​កូរ៉េ និង​បារាំង​
⁃ បាន​ទទួល​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ចល័ត​ខ្នាត​ធំ ពី​សប្បុរសជន ចំនួន​៣​គ្រឿង មួយ​គ្រឿង​តំលៃ ៥​មុឺន​៥​ពាន់​ដុល្លា​អា​មេ​រិច បាន​ផ្តល់​ជូន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ២​គ្រឿង ដើម្បី​តំឡើង​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នា​ពេល​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ឆ្នាំ​២០២០ និង​០១​គ្រឿង​ទៀត​ដាក់ជូន​មណ្ឌល​កុមារកំព្រា​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ដោយឡែក​សាខា​រាជសីហ៍​ខេត្តស្វាយរៀង កន្លងមក​បាន​ធ្វើ​សកម្ម​កម្ម​ភាព​មនុស្សធម៌​ក្នុង​ខេត្ត​សរុប ចំនួន ៩​លើក ចំណាយ​ថវិការ​អស់ ៧,៣២០,០០០៛​។​

​អំណោយ​ដែល​សមាគម​បាន​នាំ​ជូន​រដ្ឋបាលខេត្ត រួមមាន ៖
១. អង្ករ ១​តោន​
២. ទឹក​សុទ្ឋ ១០០​ប្រអប់ (​កេះ​)
៣. មី ៥០​ប្រអប់ (​កេះ​)
៤. ទឹកត្រី ៥០​យួរ​
៥. ទឹក​សី​អ៉ីវ ៥០​យួរ​
៦. ត្រីខ ៥០​យួរ ។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេៈដែរ ឯកឧត្តម​ប្រធាន​ប្រតិភូ​សមាគម បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ដែល​បាន​យកចិត្តទុកដាក់ មើលថែ និង​គាំទ្រ​សកម្មភាព​មនុស្សធម៌រ​បស់​សមាគម​រាជសីហ៍ កន្លងមក ។

​ឯកឧត្តម​ប្រធាន​សមាគម គោរព​ស្នើសុំ​ដល់​ឯកឧត្តម អភិបាលខេត្ត​ស្វាយរៀង បន្ត​កិច្ចសហការ គាំទ្រ និង​ផ្តល់​អនុសាសន៍ ណែនាំ​តម្រង់​ទិស ដល់​សាខា​រាជសីហ៍​ខេត្តស្វាយរៀង លើ​សកម្មភាព​មនុស្សធម៌​បន្ត​ទៅមុខ​ទៀត​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ចុងក្រោយ ឯកឧត្តម ប្រធាន​ប្រតិភូ ជូនពរជ័យ​ដល់ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល និង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត នូវ​សិរី​បវរ​ប្រសើរ សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​

​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង ដែល​សមាគម​រាជសីហ៍ បានធ្វើ​សកម្មភាព​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បាន​ជួយ​សម្រួល​បន្ទុក​នា​ពេល​ជួប​គ្រា​លំបាក​ក្នុង​តំបន់​ភូមិសាស្ត្រ ខេត្ត​ស្វាយរៀង ។​

​ចុងបញ្ចប់ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​បង្ហាញ​ការគាំទ្រ និង​កិច្ចសហការ​ជាមួយ​សមាគម​រាជ​សីហ៍ ឲ្យ​កាន់តែ​មាន​ភាពប្រសើរ​ជាង​មុន​បន្ថែមទៀត រួម​ទាំង​សមាគម​ត្រូវ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ (​សហគ្រិន​) ដើម្បី​ចូលរួម​សកម្មភាព​មនុស្ស​ធ​ម៏​។​ឯកឧត្តម បាន​ជូនពរ​ប្រភិភូ​សមាគ​ម​រាជសីហ៍ មាន​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ មាន​សុខភាព​ល្អ រីក​ធំ​ធាត់ និង​ទទួលបាន​ជោគជ័យ​គ្រប់​បេស​សកម្ម​របស់​ខ្លួន​។​

​បន្ទាប់​ពី​កម្មវិធី​សំណេះសំណាល​បានបញ្ចប់ ឯកឧត្តម ប្រធាន​ប្រតិភូ បាន​អញ្ជើញ​ពិនិត្យ​ស្នាក់ការ​សមាគម​រាជសីហ៍​សាខា​ខេត្ត​ស្វាយរៀង​ផងដែរ​។​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល