ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​.

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​.

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ​÷ នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​សំបូរ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ឈ្មោះ ម៉ៅ មុំ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ទីកន្លែង​កំណើត​ភូមិ​ត្រពាំង​ពុំ ឃុំ​ចន្ទ​ត្រី ស្រុក រមាស​ហែក ខេត្ត​ស្វាយរៀង ទីលំនៅ​សព្វថ្ងៃ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ ទៅ​ពន្ធ​ធនាគារ​ខេត្តក្រចេះ ក្រោម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន​លេខ ១៥៨ ឃ​.​ខ​/២៤ របស់លោក ឡេង ស៊ុន​សុជាតិ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ ពីបទ : កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត និង ឈូសឆាយ​ដី​ព្រៃ ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ធ ប្រព្រឹត្ត​នៅ​ចំណុច​អូរ​ព្រៃ និយាម​កា​លេខ X- ០៦២៧១៥៨ Y- ១៤៦៦៦១៩ ស្ថិត​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​សេះ ស្ថិត​ក្នុង​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្តៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​។​

​សូមបញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត លោក​បាន​ជូនដំណឹង​ស្តីពី​ការទប់ស្កាត់ និង បង្ក្រាប​ការឈូសឆាយដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។​

​ក្រសួង​រកឃើញថា មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូសឆាយ​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ បំពាន​នឹង​ច្បាប់​ដោយ​កំពុង ប្រើប្រាស់​ដីធ្លី​ស្ថិតក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យបាន​១០០ ភាគរយ ដោយ​គ្មាន​ការលើកលែង និង​បញ្ចប់រ​ប្បធម៌​ធ្វើ​កិច្ចសន្យា​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ ត្រូវ​មោយភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់កាប់​នី​ធ្លី លិខិត​ផ្ទេរ​កាន់កាប់ និង​លិខិត​ទិញ​លក់ ក្នុង តំបន់ការពារធម្មជាតិ​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​កន្លងទៅ​មាន​អង្គភាព​សារព័ត៌មាន​ជាច្រើន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ជា​ដំណឹង​ដល់​ក្រសួង​បរិស្ថាន ពាក់ព័ន្ធ​នឹង​ឈ្មោះ ភួង រ៉ា និង​ក្រុម​បក្ខពួក​ជាច្រើន​នាក់​ទៀត បាន​គៀងគរ​ប្រជាពលរដ្ឋ​ពី​ទី​ឆ្ងាយ​ឲ្យចូល រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋរ​ជាច្រើន​ហិកតា យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន តើ​វាសនា​របស់​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​របស់​ខ្លួន និង​មាន​រឿង​អ្វី​ខ្លះ​អាច​កើតមានឡើង​នៅ​ថ្ងៃ​ខាង​មុខ ខណៈ​លោក​មេភូមិ ពៅ សា​វាន បាន​រៀបរាប់​ប្រាប់​មន្ដ្រី​ក្រសួង​បរិស្ថាន​កន្លងមក​នោះ​ថា លោក ស ចំ​រ៉ុង អតីត​ក​អភិបាលខេត្ដ​ក្រចេះ បានកំណត់​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​ត្រឹមតែ ៧៥០ ហិកតា​ប៉ុណ្ណោះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក និង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ក៏​ប៉ុន្ដែ​ក្នុង​អំឡុងពេល​នោះ​គឺ​ពុំ​មាន​ការកំណត់​ណាមួយ​ឱ្យបាន​ច្បាស់​អំពី​ការ​កំណត់​ក្បាលដី និង​កាត់​ឆ្វៀល​នោះទេ និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ចំនួន ៤៧៣ គ្រួសារ ស្របច្បាប់​មាន​តែ ៣១០ គ្រួសារ ហើយ​សេ​សសស់​ជាង ១០០ គ្រួសារ គឺ​ពុំ​ទាន់​មាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ​នោះ​ទេ​។​

​បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​ថា មកដល់ពេលនេះ​ទំហំ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល និង​បោះ​របង​នោះ មាន​ជាង ២០០០ ហិកតា ទៅ​ហើយ​ក្នុង​ភូមិ​ត្រពាំង​ឈូក​។​

​បើ​ដូច​ជា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ និង​មេភូមិ ពៅ សា​វាន ស្ថានភាព​ដីធ្លី​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម គឺ​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ តើ​នេះ​ជាការ​បង្កឡើង​ដោយ​ពួក​ក្រុម​ខិលខូច មួយ​ក្ដាប់​តូច​ដែល​មានឈ្មោះ ភួង រ៉ា និង​បក្សពួក​របស់​ខ្លួន​មែន​ដែរឬទេ​? នេះ​ជា​ដំណឹង​មួយ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព បំផ្លាញ​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ដែនដី​ជម្រក​សត្វព្រៃ​កែវ​សីមា​។​

​តើ​ជា​ការពិត​ដែរឬទេ​.? ព័ត៌មាន​មិន​មែន​ជា​ភស្តុតាង​នោះ​ទេ តែ​វា​ជា​តម្រុយ​ឈានទៅរក​ភស្តុតាង ដែល​ប្រភព​ព័ត៌មាន​នេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិន​គួរ​មើលរំលង​នោះទេ គួរតែ បើក​ការស៊ើបអង្កេត ឲ្យបាន​ស៊ីជម្រៅ ទៅលើ​ឈ្មោះ ភួង រ៉ា និង​ក្រុម​បក្ខពួក​ជាច្រើន​នាក់​ទៀត ខណៈ​ប្រភព​ថា​ស្ថានភាព​ដីធ្លី​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម គឺ​មាន​ភាព​មិន​ប្រក្រតី​នោះ​ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ជា​បន្ដទៅទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល