ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​

រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ក្រចេះ​÷ នៅ​យប់​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១​និង​៣១​នាទី កម្លាំង​បរិស្ថាន​កំពត​គយ​បាន​ស្ទាក់​ចាប់​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ចេញពី​ចំណុច​ស្ពាន​ក្ដារ ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ បម្រុង​យក​ទៅ​លក់​ចែកចាយ នៅ​ខេត្ត​កំពង់ចាម និង​តាម​បណ្តាល រាជធានី ខេត្ត ក្រុង តែ​ត្រូវ​អស់​លាក់​ជាប់អន្ទាក់​កម្លាំង​សមត្ថកិច្ច​បរិស្ថាន​។​

ក្រោយពីរ​ទទួលបាន​ប​ទ​បញ្ជា​ពី​លោក ដូង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក សាំង សា​ខន ប្រធាន​ដែន ជម្រក​សត្វព្រៃ ព្រៃ​ឡង់ បាន​ដឹកនាំ​កម្លាំង​បរិស្ថាន​ស្នាក់ការ​រង ត្រពាំង​សង្កែ ចុះ​បង្ក្រាប​និង​ស្ទាក់​ចាប់​បាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​ប្រភេទ​ឈើ​គ្រឿង នៅ​ចំណុច ស្ពាន​ក្ដារ ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដោយ​គេ​ដឹង​ថា​រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹកឈើ​នោះ​ជា​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ជា​មេ​ឈ្មួញ​ដុះ​ស្លែ​មួយ​រូប​ប្រចាំ​តំបន់​ព្រៃ​ឡង់​។​

ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​កោតសរសើរ​ទៅ​ដល់​កម្លាំង​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡ​ង់ ដែល​ខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខាងលើនេះ ករណី​នេះ​ដែល​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បានឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹង​ថា​រាល់​បទល្មើ​សទាំង​អស់​ឲ្យតែ​នៅក្នុងដែន​របស់លោក​គ្រប់គ្រង​លោក​និង​បង្ក្រាប​ដោយ​មិនមាន​ការលើកលែង​នោះទេ​។​

គួរ​រំលឹក​ផងដែរ​ថា​កាលពី​កន្លង​ទៅ​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​បង្ក្រាប​ស្ទាក់ចាប់​និង​ដុត​កម្ទេច​ចោល​ផងដែរ ចុះ​ហេតុអ្វី​បាន​ជា​មេ​ឈ្មួញ​ឈ្មោះ ធា នៅ​តែ​អា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​ដ៏​ដែល​ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​អ្វី​បន្តិច​សោះ​។​

បើ​តាម​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា មេ​ឈ្មួញ​ឈ្មោះ ធា បាន​និយាយ​អះអាងថា លោក​បាន​ទៅ​ជួប មេ​នូ​រ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្តក្រចេះ​រួចហើយ គ្មាន​នរណា​ហ៊ាន​ចាប់​ឡាន​លោក​ទេ តើ​ករណី​នេះ​លោក​វីរៈ​សេនីយ៍​ត្រី សាក់​សា​រា់ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បានដឹង​ដែល​ឬទេ​.?

បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​អត់​លិឍ​និង​ប្រជាពលរដ្ឋ​ដែរ​ស្រឡាញ់​ធនធានធម្មជាតិ​បានឲ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹងថា​ក្រុម​ឈ្មួញ​ដែល​បាន​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅកាប់​អា​ជ្រៀក​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ និង​ដឹកជញ្ជូន​យក​មក​ទុក្ខ​នៅ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ហើយ​ខ្លួន​ចាំ​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ចេញ​បន្ត​ទៅ​នោះ​មិនមែន​មាន​តែ​មេ​ឈ្មួញ​ឈ្មោះ ធា ម្នាក់​ទេ​.! នៅ​មាន​មេ​ឈ្មួញ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​ជាច្រើន​នាក់​ទៀត​ដូចជា​ទី​.១ ឈ្មោះ ផល (​ហៅ​ផល​ខ្លី​) ទី​.២ ឈ្មោះ វ៉ា ទី ៣ ឈ្មោះ ជ្រក់ ទី ៤ ឈ្មោះ លាង និង​ទី ៥ លោក មុន្នី តើ​មេ​ឈ្មួញ​ឈើ​ធំៗ​ទាំង​៥​នាក់​នេះ តើ​និង​អាច​មាន​វាសនា​ដូច​មេ​ឈ្មួញ​ឈ្មោះ ធា ដែល​ឬ​យ៉ាងណា​.? ហេតុនេះ​លោក​ឧត្តមសេនីយ៍ត្រី សាក់​សា​រា់ង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ និង​លោក អ៊ូ សុ​វណ្ណា ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មិន​គួរ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ទាំងអស់នោះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ ។ មាន​ត​….

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល