ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ «​គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា​ហើយ​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​»​

ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ «​គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា​ហើយ​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​»​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា​ដែល​កើតចេញ​ពី​ការតស៊ូ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា យុទ្ធជន​យុទ្ធ​នារី​ដ៏​អង់អាច​ក្លាហាន​នៃ​យើង ហើយ​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​»​។

​នេះ​គឺជា​ការ​ថ្លែង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ក្នុងឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ជា​អធិបតី​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​និង​បុណ្យ​កម្សាន្ត​ស្រុក​សំបូរ ដែល​ប្រារព្ធ​ឡើង​នៅ​វត្ត​ព្រះវិហារ​ធំ​សសរ ១០០ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​។ បុណ្យផ្កា​មហា​សាមគ្គី​ដែល​ទទួលបាន​បច្ច័យ​ប្រមាណ​ជិត ៤០ លាន​រៀល ដើម្បី​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​វត្ត​ព្រះវិហារ​ធំ​សសរ ១០០​។

​នៅ​ចំពោះមុខ​បរិស័ទ​ដែល​បាន​អញ្ជើញ​ចូលរួម​, ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ពាំនាំ​នូវ​សេចក្តី​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត រួម​នឹង​ថ្នាក់ដឹកនាំ​ផ្សេងទៀត ក៏ដូចជា​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​ទាំងមូល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​គិតគូរ​គ្រប់ពេលវេលា​ដើម្បី​ធ្វើឱ្យ​ជាតិ​បាន​សុខសាន្ត និង​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​តាមរយៈ​ការបង្កើត​ការងារ​ធ្វើ បង្កើន​ចំណូល និង​ថែរក្សា​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ដឹកនាំ​និង​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​បន្ថែមទៀត និង​ជា​ពិសេស​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដែល​ក្លាយជា​ប្រទេស​អភិវឌ្ឍ ពលរដ្ឋ​មាន​ចំណូល​ខ្ពស់​។ ឯកឧត្តម​បាន​ថ្លែងថា​ដោយសារ​តែ​កត្តា​សុខសន្តិភាព យើង​មាន​ឱកាស​ធ្វើ​អ្វីៗ​បាន​ទាំងអស់​។

​ឯកឧត្តម​បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ក៏ដូចជា​សទ្ធា​ជ្រះថ្លា​របស់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​សមាជិក សមាជិក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​រួម​សាមគ្គី​គ្នា​ធ្វើបុណ្យ​ផ្កា​មហា​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​កសាង​សមិទ្ធផល​ថ្មី​សម្រាប់​វត្ត​វិហារ​ធំ​សសរ ១០០ ដោយ​ទទួលបាន​បច្ច័យ​សរុប​ជិត ៤០ លាន​រៀល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​មគ្គផល​កុសលផល​បុណ្យ​ដល់​ម្ចាស់​សទ្ធា​ទាំងអស់ សូម​ជួប​ប្រទះ​តែ​ពុទ្ធពរ​ទាំង ៤ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល