ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ រសៀល ថ្ងៃ​សុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ ឯកឧត្តម វ៉ាន់​មូហាម៉ាត់ ណ មៈ​ថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ព្រឹទ្ធសភា និង រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​ឯកឧត្តម និង​គណៈប្រតិភូ យ៉ាង​ល្អ​ប្រពៃ និង​យ៉ាង​កក់ក្តៅ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ការងារ​។ បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​នូវ​ការកោតសរសើរ​ជា​ខ្លាំង ចំពោះ​សមត្ថភាព និង​ភាព​ជា​អ្នកដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​នាំមក​នូវ​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដល់​ប្រទេស​កម្ពុជា នា​ពេលកន្លងមក ហើយ​ឯកឧត្តម​មាន​ជំនឿ​ជា​ក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ថែម​ទៀត​។ ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​បង្ហាញ​ពី​ការទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ហើយ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ឈានដល់​ការរៀបចំ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​សភា​នៃ​ប្រទេស​ទាំង​ពីរ និង​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​ទៅវិញទៅមក​នាពេលខាងមុខ​នេះ​ផង​ដែរ​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​ជម្រាបជូន​សម្តេច​ធិបតី ថា រដ្ឋសភា​ថៃ​នឹង​បន្ត​ចូលរួមចំណែក និង​គាំទ្រ​ដល់​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ នៅ​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ថៃ ដែល​បាន​ឈាន​ដល់​កម្រិត “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដែល​ជា​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​។ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តាមរយៈ​ទស្សនកិច្ច​ការងារ​របស់​ឯកឧត្តម​ប្រធានរដ្ឋសភានាឱកា​ស​នេះ នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និង​វិស័យ​ផ្សេងៗ​ទៀត​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​ថែទាំ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញការងារ នៅ​ព្រះរាជាណាចក្រ​ថៃ និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ​លើ​ការផ្ដល់​នូវ​ការលើកលែង​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល (Re-entry Visa Fee) សម្រាប់​ពលករ​ខ្មែរ ដែល​នឹង​ធ្វើដំណើរ​ត្រលប់​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ត្រឡប់​ទៅ​ព្រះរាជាណាចក្រ​ថៃ​វិញ​។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រ​សម្រាប់​បញ្ហា​តំបន់ និង​អន្តរជាតិ ដើម្បី​ចូលរួម​ក្នុង​ការកសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​នៅក្នុង​តំបន់ ហើយក៏​បាន​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង និង​ពង្រីក​ការអភិវឌ្ឍន៍​វិស័យ​ឌីជីថល ការប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល