ទាន់ហេតុការណ៍
​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត អញ្ជើញ​ចូលរួម​និង​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ចុះ​មក​ពិនិត្យ​ព្យាបាល​ចែក​ឱសថ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាន់​មូហាម៉ាត់ ណ មៈ​ថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោបាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ មាន​ជំនឿ​ជា​ក់​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​ព្រះរាជាណាចក្រ​ថៃ​នៅពេល​នេះ​នឹង​បាន​រួមចំណែក​យ៉ាង​សំខាន់​ថែមទៀត​ដល់​ការពង្រឹង​និង​ពង្រីក​នៅ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន ជាពិសេស​ស្ថាប័ន​និតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​និង​មាន​កិត្តិយស​ណាស់​ដែល ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ជា​មួយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ធ្វើឱ្យ​មាន​សុខដុម​នីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ថៃ​ជួប​សម្ដែង​ការគួរសម និង​បាន​ជម្រាបជូន​សម្ដេច តេ​ជោថា កាលពី​៣០​ឆ្នាំមុន ឯកឧត្តម​បាន​ជួប​សម្ដេច​តេជោ ក្នុងនាម​ជា​អ្នកនយោបាយ​វ័យក្មេង​របស់​កម្ពុជា​ដ៏​មាន​សក្ដានុពល និង​នៅ​ថ្ងៃនេះ​បាន​ជួប​សម្ដេច​បាន​សារជាថ្មី​ម្ដងទៀត​។​

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ឯកឧត្តម​បាន​លើកឡើង​ថា កម្ពុជា និង​ថៃ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដូច្នេះ​យើង​ត្រូវ​ចេះ​ស្រលាញ់​និង​សាមគ្គី​គ្នា ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។ ឯកឧត្តម​គូសបញ្ជាក់ថា ប្រទេស​ថៃ​នឹង​យកចិត្តទុកដាក់​មើលថែរ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​និង​ប្រកប​មុខរប​ប​ក្នុងប្រទេស​ថៃ​ដូចជា​ប្រជាជន​ថៃ​ដែរ ជា​ពិសេស​បាន​ផ្ដល់ឱកាស​ឱ្យ​គ្រួសារ និង​កូន​របស់​ពលករ​កម្ពុ​ជា​ទទួលបាន​ការអប់រំ​រៀនសូត្រ​ភាសា​ថៃ​ផង​ដែរ​។

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉ៈថា បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​នឹង​ត្រូវ​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៅពេល​ខាងមុខ​។

​ជា​ការឆ្លើយតប​សម្ដេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​កម្ពុជា​ថៃ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​បាន​យកចិត្តទុកដាក់​ផ្ដល់​ការថែទាំ ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ សម្ដេច​តេជោ បាន​ជម្រុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​ថែម​ទៀត​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​ការងារ ទេសចរណ៍​ជា​ដើម​។​ល​។ និង​ចង់​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​ពី​ទំនាក់ទំនង​ដៃគូរ​ជា​យុទ្ធសាស្ដ្រ​ទៅ​ជា​ដៃគូរ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​នៅពេល​អនាគត​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ តំបន់​យើង​ត្រូវ​ជម្រុញ​ថែមទៀត​ដើម្បី​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អ៊ិច​មិច និង មហា​អនុ​តំបន់​មេគង្គ ។

​ជា​ចុងបញ្ចប់ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉ៈថា ដែល​បាន​អបអរសាទរ​ចំពោះ​សម្ដេច និង​បាន​ជូនពរ​គណៈប្រតិភូ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល