ទាន់ហេតុការណ៍
​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត អញ្ជើញ​ចូលរួម​និង​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ចុះ​មក​ពិនិត្យ​ព្យាបាល​ចែក​ឱសថ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
0

ប្រធាន​លេខាធិការដ្ឋាន​សមាគម​អតីត​យុវជន​កម្ពុជា​ខេត្ត​កំពង់ធំ អញ្ជើញ​ប្រកាស​ប្រធាន​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​ស្រុក​ស្ទោង​

ប្រធាន​លេខាធិការដ្ឋាន​សមាគម​អតីត​យុវជន​កម្ពុជា​ខេត្ត​កំពង់ធំ អញ្ជើញ​ប្រកាស​ប្រធាន​សមាគមន៍​អតីតយុទ្ធជន កម្ពុជា​ស្រុក​ស្ទោង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​)÷ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​មីនា​ឆ្នាំ ២០២៤ ​លោក​ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាកា​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ ប្រធាន​លេខាធិការដ្ឋាន​សមាគម និង​លោក សាយ គឹម​ឡ​ម អភិបាល​ស្រុក​ស្ទោង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​តួនាទី​ភារកិច្ច​ថ្មី ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​នេះ លោក​ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធាន​លេខាធិការដ្ឋាន​សមាគម បាន​ណែនាំ​ដល់​ប្រធាន​សមាគម​ថ្មី​ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​និង​ដឹកនាំ​អង្គភាព​ក៏ដូចជា​សមាគមន៍ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ជីវភាព​សមាជិក សមាគមន៍ ហើយ​លោក​ក៏បាន​លើកឡើង​អំពី ប្រវត្តិ និង​រចនាសម្ព័ន្ធ ថ្នាក់កណ្តាល ខេត្ត និង​ថ្នាក់​ស្រុក ក៏ដូចជា​សាខា​របស់​សមាគមន៍​អតីតយុទ្ធជន​ជូន​អង្គពិធី​បាន​ជ្រាប​ផង​ដែរ​។​

​ទន្ទឹមនឹងនេះ​លោក សាយ គឹម​ឡ​ម ក្នុងនាម​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​សមាគម អតីតយុទ្ធជន​កម្ពុជា​ស្រុក​ស្ទោង បាន​ណែនាំ​ដល់​ប្រធាន​សមាគមន៍​អតីយុទ្ធជន​កម្ពុជា​ស្រុក​ស្ទោង និង​សាខា​ទាំងអស់ ត្រូវ​បង្កើន​ការ​ចិត្ត​ទុកដាក់​ថែមទៀត​លើ​ជីវភាព និង​សុខទុក្ខ អតីតយុទ្ធជន​នៅតាម​មូលដ្ឋាន ដោយ​មិន​ត្រូវ​បាន​សមាគម​អតីតយុទ្ធជន​ណា​ម្នាក់ ឬ​គ្រួសារ​ណាមួយ​មិនបាន ខ្វះ​ការយកចិត្ត​ទុក្ខ​ដាក់​នោះឡើយ​

​ជាមួយគ្នានេះ​ដែរ​លោក​វីរៈសេនីយ៍ទោ ជឹម រី​ណា អធិការនគរបាល​ស្រុក​ស្ទោង និង​ជា​ប្រធាន​សមាគមន៍​អតីត​យុវជន​កម្ពុជា​ស្រុក​ស្ទោង បាន​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើកកម្ពស់​ក៏​ដូចជា​យកចិត្តទុកដាក់​ដល់​ជីវភាព និង​សុខទុក្ខ​ទុក្ខ សុខុមារភាព​បងប្អូន​អតីយុ​ទ្ធ​កម្ពុជា​ក្នុង​ស្រុក​ស្ទោង កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល