ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព ក្រោម​មូលបទ “​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​” និង​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ - តើ​បទល្មើស​ល្បែងស៊ីសង​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ទើប​ហ៊ាន​បើក​លេង​ចំ​កណ្ដាល​ភូមិ បី​ដូច​ជា​សង្កាត់​ព្រែកប្រា​មួយ​នេះ​គ្មាន​សមត្ថកិច្ច​នគរបាល​មើល​ការខុសត្រូវ​និង​រៀបចំ​សម្រាប់​ធ្នាប់ អញ្ចឹង​ទើប​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ និង​បំពាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន - រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​ - សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្ត​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ក្នុងនាម​តំណាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស ក្នុង​ភូមិសាស្ត្រ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា​សមិទ្ធផល​កើត​ឡើង​ថ្មីៗ​បន្ថែម​ទៀត​ន​ភ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ គឺ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាជន​នៅ​ទូទាំង​ប្រទេស និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជ្រៃ​បិទ​មាស ក៏ដូចជា​សប្បុរសជន​នានា ដែល​បាន​ចូល​មក​រួមចំណែក​ដើម្បី​ធ្វើ​បុណ្យ​ធ្វើ​ទាន នៅក្នុង​វត្ត​ជ្រៃ​បិទមាស​នេះ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​វត្ត​កសាងបាន​នូវ​សមិទ្ធផល​ដ៏​ល្អ​សម្រាប់​ការគោរព​បូជា​។​

​ឯកឧត្តម​បាន​បន្ថែមថា រាជរដ្ឋាភិបាល​នៅ​ក្នុង​នីតិកាល​ទី​៧ បាន​នឹង​កំពុង​បន្ត​ការងារ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក្នុង​បេសកកម្ម ជា​ឧត្តម​ប្រយោជន៍​ជូនជាតិ និង​ដើម្បី​សម្រេច​ឱ្យបាន​នូវ គោល​នយោបាយ​ធំៗ ជា​អាទិភាព​រួម​មាន​ទី​១៖ ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាល់​សមិទ្ធផល​សង្គម​ជាតិ​ឱ្យ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​, ២៖ លើកកម្ពស់​ជីវភាព​ប្រជាជន​គ្រប់រូប ទាំង​ខាង​សម្ភារៈ និង​ស្មារតី​ឱ្យបាន​សមរម្យ​ប្រកប​ដោយ​ភាព ថ្លៃថ្នូរ​, ទី​៣៖ ការពារ​របបរាជានិយម លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ប្រជាជន និង​ពង្រឹង​នីតិរដ្ឋ​, ទី​៤៖ ពង្រឹង រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​ថ្នាក់ ជា​រដ្ឋបាល​ប្រជាជន និង​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ទី​៥៖ បន្ត​ជំរុញ​ការ​ក​ទម្រង់ ដើម្បី​អភិបាលកិច្ច​ល្អ និង​ក្លាយជា​អារ្យ​ប្រទេស​ជឿន លឿន​មួយ​ក្នុង​តំបន់​ជាមួយនឹង​ស្នាមញញឹម និង​ក្តីសង្ឃឹម​របស់​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល