ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​សំណេះសំណាល ថ្លែងអំណរគុណ ដល់​កម្លាំង​អាវុធហត្ថ​ក្រោម​ឱវាទ ទូទាំង​រាជធានី​ភ្នំពេញ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​កងកម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី មកជួបជុំ​គ្នា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ខិត​ជិត​ចូលមក​ដល់​នាពេលខាងមុខ ព្រមទាំង ប្រគល់​អំណោយ​លើកទឹកចិត្ត​រួមមាន ទឹកក្រូច​ដប ២,៥០០ កែស​, អាវយឺត ២,៥០០​អាវ​, ស្វាយកែវ​រមៀត ៨ តោន​, ទឹកដោះគោ​បឺត ៣០០​កែស និង ថ្លែងអំណរគុណ ចំពោះ​បងប្អូន នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព​អាវ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​បំពេញ​ភារកិច្ច​យ៉ាង​ហត់​នឿយ ពេញ​មួយ​ឆ្នាំ​កន្លងមក ក៏​ដូចជា​បាន​រួមសុខ​រួម​ទុក្ខ ជាមួយ​លោក​ផ្ទាល់ រយៈពេល​១១​ឆ្នាំ​ដែល​លោក​មក​កាន់​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​ក្នុងឱកាស​ជួបជុំ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ពាក្យ​ជូនពរ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង ក្រុម​គ្រួសារ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្តថា ក្នុងនាម​ជា​កងកម្លាំង គឺ​ពិតជា​មាន​ពេលវេលា​តិចតួច​ណាស់ សម្រាប់​គ្រួសារ ជាពិសេស នៅ​គ្រប់​ពិធីបុណ្យ​ជាតិ សាសនា ដែល​បងប្អូន​ប្រជាពលរដ្ឋ ជួបជុំ​គ្រួសារ ដើរលេង​សប្បាយ គឺជា​ពេល​ដែល​កម្លាំង​សមត្ថកិច្ច រឹតតែ​ត្រូវ​យកចិត្តទុកដាក់ លើកកម្ពស់​ស្មារតី ទទួលខុសត្រូវ លើ​ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ កាន់តែ​មមាញឹក ជាង​ពេល​ធម្មតា ដូច្នេះ​ដើម្បី​ជា​ការលើកទឹកចិត្ត ទើប​ជា​រៀងរាល់ឆ្នាំ លោក​ឆ្លៀតពេល​រៀបចំ​ពិធី​ជួបជុំ​សំណេះសំណាល នេះ​ឡើង ដោយ​ភ្ជាប់​ជាមួយ​អំណោយ​ជា​ចំណងដៃ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកក្រូច​ដប ០១​កេស​, អាវយឺត​០១, ទឹកដោះគោ​បឺត ចំនួន ០១ យួរ ព្រមទាំង ផ្លែស្វាយ ទឹក​សុទ្ធ គ្រប់ៗ​គ្នា និង​រៀបចំ​ពិធីជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ រាជធានី​ភ្នំពេញ​ទាំងមូល បាន​ចូលរួម​សប្បាយ​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ ដើម្បី​ទុក​ពេលវេលា ការពារ​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ដែល​ឆ្នាំ​នេះ​ពិធីជប់លៀង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​រម្លឹក​ផងដែរ​ថា ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ បងប្អូន​ត្រូវ​ចងចាំ​ជានិច្ច នូវ​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រំដោះ​ប្រជាជន​កម្ពុជា នា​ថ្ងៃ ៧ មករា ១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ប្រល័យពូជសាសន៍ សម្លាប់​ប្រជាជន​ខ្មែរ​អស់​ជាង​៣​លាន​នាក់ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត ហើយ​សម្តេច​តេជោជា ស្ថាបនិក មគ្គុទ្ទេសក៍​ឯក ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ទាំង​ស្រុង ធ្វើឲ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ជាពិសេស​សម្តេច​តេជោ បាន​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា ជា​លើក​ទី​២ ដោយ​សម្តេច​បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ បាន​ស្ដារ​ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី​យ៉ាង​ឆាប់រហ័ស​និង​មានឈ្មោះ​ជា​ប្រទេស​តូច បេះដូង​ធំ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​អណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ការដឹកនាំ​ពី​សម្តេច​តេជោ ដោយ​ដាក់​ចេញ​នូវ យុទ្ធសាស្ត្រ ចក្ខុវិស័យ ជា​បន្តបន្ទាប់​ដែល​មាន​ជំហរ​មុតមាំ​បន្ត​ថែរក្សា​ឲ្យបាន​នូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និង​ការឯកភាព​ជាតិ​។ ដូច្នេះ​ក្នុង​នាម​អាវុធហត្ថ ក្រៅ​ពី​ទទួល​រ៉ាប់រង​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​និង​សហកា​រណ៍​ជាមួយ​ស្ថាប័ន សមត្ថកិច្ច កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ យើង​ក៏​ត្រូវតែ​ចេះ​តាមដាន​ព័ត៌មាន​ផ្សេងៗ និង​ត្រូវ​ក្តាប់​ឲ្យបាន​រាល់​ព័ត៌មាន​តាម​បណ្តា​ខេត្ត​រាជធានី​ក៏ដូចជា​ពិភពលោក ដើម្បី​ជា​ត្រីវិស័យ​ឆ្លុះបញ្ចាំង​ដល់​ខ្លួន​យើង​ឲ្យបាន​ដឹង​បានយ​ល់​វែងឆ្ងាយ​ជៀសវាង​កុំឲ្យ​ដូច​កង្កែប​ក្នុងអណ្តូង ព្រោះ​សម័យ​នេះ​គឺជា​សម័យ​ឌីជីថល និង​ជា​សម័យ AI ហើយ​បច្ចេកវិទ្យា​របស់​ពួក​ឧក្រិដ្ឋជន​ក៏​ដូចជា​ជនល្មើស ឬ​ភេរ​វករ ក៏​Update តាម​សម័យកាល​ហ្នឹង​ដែរ បើ​យើង​តាម​សភាពការណ៍​មិនទាន់​ទេ គឺ​យើង​បង្ក្រាប​ពួក​ទាំង​ហ្នឹង​មិន​បាន​ឡើយ​។​

​នៅ​ចុងបញ្ចប់​កម្មវិធី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើ​ដល់​បងប្អូន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​អនុវត្ត​ឲ្យបាន​នូវ​គោលការណ៍​របស់​លោក​ចំនួន​ពីរ​គឺ ទី​១៖ ត្រូវ​ចេះ​តាមដាន​សុខភាព​ខ្លួនឯង​និង​ក្រុមគ្រួសារ​ឲ្យបាន​ជាប់​ជាប្រចាំ ក្នុង​១​ឆ្នាំ​ត្រូវ​ទៅ​មន្ទីរពេទ្យ​ឆែក​សុខភាព​យ៉ាងហោចណាស់​១​ឬ​២​ដង​ឲ្យបាន​ទៀងទាត់​។ ទី​២៖ ត្រូវ​ចេះ​ធ្វើ​ផែនការ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ធ្វើ​យ៉ាងណាឲ្យ​ចំណាយ​តិច​ជាង​ចំណូល និង​ដក​ប្រាក់​សន្សំ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុងពេល​ចាំបាច់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល