ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

គ្រួសារ​លោកយាយ ឈា អ៉ិត សម្តែង​កា​មិន​ពេញចិត្ត ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ មិនអោយ​ធ្វើ​ផ្លង់​ត្រងថា មាន​អ្នក​មក​ជំទាស់​លើដី​លោកយាយ​ដែល​បាន​កាន់កាប់​មាន​ទាំង​ឯកសារ​ស្របច្បាប់​ជាង​៣០​ឆ្នាំ​មកហើយ​

គ្រួសារ​លោកយាយ ឈា អ៉ិត សម្តែង​កា​មិន​ពេញចិត្ត ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ មិនអោយ​ធ្វើ​ផ្លង់​ត្រងថា មាន​អ្នក​មក​ជំទាស់​លើដី​លោកយាយ​ដែល​បាន​កាន់កាប់​មាន​ទាំង​ឯកសារ​ស្របច្បាប់​ជាង​៣០​ឆ្នាំ​មកហើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ គ្រួសារ​លោកយាយ ឈា អ៉ិត សម្តែង​កា​មិន​ពេញចិត្ត ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ មិនអោយ​ធ្វើ​ផ្លង់​ត្រងថា មាន​អ្នក​មក​ជំទាស់​លើដី​លោកយាយ​ដែល​បាន​កាន់កាប់ មាន​ទាំង​ឯកសារ​ស្របច្បាប់​ត្រឹមត្រូវ​ចាប់តាំងពី​១៩៩១​មក​ម្លេះ រីឯ​អ្នក​មក​ជំទាស់​ដី​របស់​លោកយាយ​នោះ មិន​មាន​ឯកសារ​នោះទេ តើ​មកពី​មូលហេតុ​អ្វី​? បើ​ដី​របស់​គាត់​អាស្រ័យ​ផល និង​គ្រប់គ្រង​ជាង​៣០​ឆ្នាំ​ទៅ​ហើយ មកដល់​បច្ចុប្បន្ន​នេះ រូបគាត់​មាន​អាយុ​៧០​ឆ្នាំ​ជាង​ហើយ ពុំដែល​មាន​អ្នកណា​មក​ធ្វើការ តវ៉ា ឬ​ជំទាស់​អ្វី​នោះ​ទេ នៅលើ​ដី​របស់​គ្រួសា​គាត់ ដែល​មាន​ផ្ទៃដី​ទំហំ​ជិត​១​ហិច​តា មាន​លិខិត​កាន់កាប់​ទទួលស្គាល់​ដឹងឮ​មាន​ត្រា​ភូមិ​ឃុំ​ត្រឹមត្រូវ ។​

គ្រួសារ​លោកយាយ ឈា អ៉ិត បានអោយដឹងថា អ្នក​ដែល​មក​ធ្វើការ​ជំទាស់​នោះ​គឺ​ប្រហែលជា​បាន​អំណាច​ឥ​ទិ្ធ​ពលពី លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ហើយ​មើលទៅ គាត់​ហ៊ាន​និយាយ​ការពិត បើ​មិន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​គឺ​បុគ្គល​ឈ្មោះ ឈា អ៉ឹម មក​ជំទាស់​ទេនោះ ម្លោះ​ហើយ​មិន​មាន​រឿង អី​កើតឡើង​ទាល់តែសោះ​។ គ្រួសារ​លោកយាយ​ដោយ​មើលឃើញ​ពី​ទង្វើ​មិន​ប្រក់​ក្តី​បែបនេះ ទើម​ពួកគាត់​បាន​រត់​រក​សា​រ​ព័ត៌មាន​ដើម្បី​ផ្តល់​ប្រភព ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន រឿង​កាពិ​តរបស់​គ្រួសារ​លោកយាយ បាន​ជ្រាប​និង​ដឹង​ទៅ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង ។​

-​គួ​រំលឹក​ផង​ដែ​ថា គ្រួសារ​លោកយាយ​បាន​ព្យាយាម​ធ្វើកា​ណាត់​លោក​ចៅសង្កាត់ និង​ឈ្មោះ ឈា អ៊ឹម ជា​ច្រើនលើក​ច្រើនសាដែ ដើម្បី​មក​ត​ទល់មុខ​គ្នា​និយាយ​អោយដឹង​សាច់រឿង​រក​ខុស​ត្រូវ​តែ​ម្តង ក៏​ប៉ុន​តែ​.! កា​ណាត់ជួប​នោះ​ហាក់បីដូចជា​មិនបាន​ជួប ឈ្មោះ ឈា អ៉ឹម ទាល់តែសោះ ពោល​គឺ​បាន​ជួ​ម​តែ​លោក​ចៅសង្កាត់​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។​

គ្រួសារ​លោកយាយ ឈា អ៉ិត បានដាក់​ការ​សង្ស័យថា ប្រហែល​ជា​លោក​ចៅសង្កាត់ ឯម ទី បាន​ប្រើ​ល្បិចកល់​គ្រប់យ៉ាង​បែប​កន្ទេល​ធំ​បន្លំ​ដេក​ហើយ​មើលទៅ បានជា​ឲ្យ​ជួបនិង​ដោះស្រាយ​ជាមួយ​លោក​ចៅសង្កាត់​តែ​ម្នាក់ឯង​ទៅវិញ គ្រួសារ​លោកយាយ ឈា អ៊ិត បាន​បន្តថា ឈ្មោះឈា អ៉ឹម គឺ​ត្រូវ​ជា​ប្អូនបង្កើត​របស់គាត់ ដែល​រស់​នៅ​ជាង​៣០​ឆ្នាំ​មកហើយ​មិន​ដែល​មាន​មក​ជំទាស់​ពី​រឿង​ដីធ្លី​ពី​ខ្ញុំ​អី​នោះទេ ចុះ​មូល​ហេ​ត​អ្វី​បានជា​នៅពេល លោក ឯម ទី ឡើង​ជា​ចៅសង្កាត់​មក មាន​អ្នក​ចេះ​តែដើ​ជំទា​ស់​លើ​ដី​របស់​គេ ដែល​មាន​ឯកសារ​លិខិត្ត​កាន់កាប់​ស្របច្បាប់​ទៅ​វិញ​?

​ប្រជាពលរដ្ឋ​ជាច្រើន​បានដាក់​កា​សង្ស័យ​មក​ទៅលើ លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ នោះ​ថា ប្រហែល​ជា​លោក​ចៅសង្កាត់​ធ្វើ​បែប​នេះ​ដើប្បី​អោយ​ប្រជាពលរដ្ឋ​ធ្លាក់​ប្រាក់​សង​ខាង​ហើយ​មើលទៅ បាន​ជា​មិន​ព្រម​ដោះស្រាយ​បាន​ត្រឹមត្រូវ​ទៅ​តាម​ឯកសារ​កាន់កាប់​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​សោះឡើយ ។​

​បើ​យោង​តាម​ការបកស្រាយ ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំ​ដី​របស់​គ្រួសា​លោកយាយ ឈា អ៊ិត បានអោយដឹងថា ដី​នេះ​គឺជា​ដី​របស់​គ្រួសារ​លោកយាយ ឈា អ៉ិត ពិតប្រាកដ​មែន ដោយ​គ្រួសារ​របស់គាត់ បាន​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩១​មក ចុះ​មូលហេតុ​អ្វី បានជា​មាន​អ្នក​មក​ជំទាស់​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​បែបនេះ បើ​តែ​រៀប​នេះ​មិនដឹង​ថា​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹម លោក ចៅសង្កាត់ អ្វី​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​? សូម​លោក​ចៅសង្កាត់​ពិនិត្យមើល​នូវ​ឯកសារ​ដី​គ្រួសារ​របស់​ខ្ញុំ​មួយ​កន្លែង​ឲ្យ​ត្រឹមត្រូវ​និង​យុត្តិធម៌​ផង ។​

​ជា​ចុងក្រោយ គ្រួសារ​លោកយាយ ឈា អ៉ិត សូម​សំណូមពរ លោក ចាន់ តារា អភិបាលក្រុង​អរិយ​ក្សត្រ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ ជាពិសេស សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​លោក​ទាំង​ទ្វេ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​នាម​ខ្ញុំ បាន​ទទួល​នូវ​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ដី​អាស្រ័យ​ផល​របស់​នាម​ខ្ញុំ​ដែល​មាន​អាជ្ញាធរ​ដឹងឮ​ពីមុនៗ​មក រហូតដល់​បច្ចុប្បន្ន​នេះ​ផង​ទាន​។​

អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ស្តីពី​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល