ខេត្តបន្ទាយមានជ័យ÷ នាព្រឹកថ្ងៃសុក្រទី១៥ ខែមីនា ឆ្នាំ២០២៤នេះ លោក បណ្ឌិត ឌឹម សុខុន ប្រធានស្នាក់ការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យក្រុមការងារនាំយកអំណោយទៅប្រគល់ជូនលោកតា គី ឃូយ អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិពពក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលដឹកដោយលោក ណែម ទិត្យ ក្នុងនោះសម្ភារៈដែលយកទៅប្រគល់ជូនលោកតា គី ឃូយ មានដូចជា÷ ១. អង្ករមួយបេស្មើរនឹង ៥០គីឡូក្រាម ២.ទឹកត្រីមួយយួរ ៣.ទឹកស៊ីអ៊ីវមួយយួរ និងថវិកាចំនួន ២០០.០០០.៛ (មួយម្ភៃម៉ឹនរៀល)។