ទាន់ហេតុការណ៍
មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត អញ្ជើញ​ចូលរួម​និង​ដឹកនាំ​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ចុះ​មក​ពិនិត្យ​ព្យាបាល​ចែក​ឱសថ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​វិទ្យាល័យ​ហ៊ុន​សែន​កោះធំ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ពុធ ៤​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ (KOMURA Masahiro) អនុ​រដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែមទៀត ស្រប​តាម​ស្មារតី​នៃ​ការឯកភាព​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ នា​ពេលកន្លងមក លើ​វិស័យ​ជាច្រើន ដូចជា​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និង​សន្តិសុខ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ផងដែរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ឱកាស​នេះ ឯកឧត្តម​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការ​ផ្តល់​ឥណទាន​សម្បទា​ន ដែល​មាន​ទឹកប្រាក់​ប្រមាណ ១៥០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​មន្ទីរពេទ្យ​ក្នុង​តំបន់ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃ​គុក ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា កិច្ចសហប្រតិបត្តិការ​នេះ គឺជា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គំរូ​មួយ​លើ​វិស័យ​អភិរក្ស និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម កុមឹរ៉ា ម៉ាសា​ហ៊ី​រ៉ូ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣​។

​សម្តេច​ធិបតី បាន​គូសបញ្ជាក់​ជូន​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ផងដែរ​ថា ក្នុង​រយៈពេល​៦​ខែ​នេះ កម្ពុជា និង​ជប៉ុន បាន​សម្រេច​នូវ​សមិទ្ធផល​រួមគ្នា​ជាច្រើន ដូចជា​៖ ការសម្ពោធ​ផ្លូវជាតិ​លេខ​៥ ការសម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការពង្រីក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ការជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ជាដើម​។ ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​ការពារជាតិ និង​សន្តិសុខ សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុងការ ដំឡើង​កម្រិត​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ និង​ការធ្វើ​សកម្មភាព​រួម​គ្នា​មួយចំនួន ដូចជា ទស្សនកិច្ច​កង​នាវា​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ព្រម​ទាំង​ការ​ធ្វើ​លំ​ហាត់​រួមគ្នា​ផងដែរ​។ ជាងនេះទៅទៀត សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការជួយ​គាំទ្រ​របស់​ប្រទេស​ជប៉ុន តាមរយៈ​យន្តការ ICC-Angkor ដែល​ជា​យន្តការ​មួយ​ក្នុង​ការចូលរួម​ថែរក្សា និង​អភិរក្ស​បេតិកភណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​កត់សម្គាល់​ពី​ភាព​រីកចម្រើន​នៃ​យន្តការ​នេះ ដោយ​បាន​ពង្រីក​ដល់​ការអភិរក្ស​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក និង​ការបន្ត​សុពលភាព​នៃ​យន្តការ​នេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត​ផង​ដែរ​។ មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី និង​ឯកឧត្តម​អនុ​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​រួមចំណែក​ក្នុងការ​គាំពារ​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់​និង អន្តរជាតិ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល