ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

អភិបាលខេត្ត​ស្វាយរៀង បើក​សិក្ខាសាលា​សមារ​ណ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់​ឆ្នាំ​២០២១-២០២៣

អភិបាលខេត្ត​ស្វាយរៀង បើក​សិក្ខាសាលា​សមារ​ណ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់​ឆ្នាំ​២០២១-២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ស្វាយរៀង​)៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា គម្រោង​នៃ​សកម្មភាព​ជា​អាទិភាពរ​បស់​ឃុំ​-​សង្កាត់ នៅក្នុង​ខេត្ត​ស្វាយរៀង សម្រាប់​ការអនុវត្តន៍​នៅ​ឆ្នាំ​២០២១ មាន​ចំនួន ២.៦១២​គម្រោង​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​ថ្លែង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​អញ្ជើញ​ជា​អ​ធីបតី ក្នុង​អង្គសិក្ខាសាលា​សមា​រណកម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ​២០២១-២០២៣ នៅ​ថ្នាក់​ក្រុង​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​នៅក្នុង​អង្គសិក្ខាសាលា​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង នាយ​នាយក​ទីចាត់ការ​ផ​ផន​ការវិនិយោគ​សាលាខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត លោកនាយក​-​នាយករង​រដ្ឋបាល​សាលាក្រុង កងកម្លាំង ប្រធាការិយាល័យ​-​អង្គភាព​ចំណុះ​សាលាក្រុង ប្រធាន​ការិយាល័យ​ជំនាញ​នានា​ជុំវិញ​ក្រុង លោក លោកស្រី ចៅ​សង្កាត់​ទាំង​៧​ក្នុង​ក្រុង និង​ស្មៀន​សង្កាត់​ទាំង​៧​ក្នុង​ក្រុង​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង បាន​បន្តថា ដើម្បី​ឱ្យ​គម្រោង​សកម្មភាព​ជា​អាទិភាព​ស្នើឡើង​ដោយ​ឃុំ​-​សង្កាត់ មាន​ភាពស៊ីចង្វាក់​ប្រទាក់ក្រឡា​គ្នា​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​របស់​បណ្តា​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ តាមរយៈ​ការវិភាគ និង​ចរចា​រវាង​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​នានា ជាមួយ​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដែល​មាន​ការទាក់ទង​គ្នា ដើម្បី​ប្រមូលផ្តុំ​ធនធាន​សម្រាប់​គាំទ្រ​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ដោយ​ប្រើប្រាស់​សក្តានុពល នៃ​ធនធាន​ចាំបាច់​ទាំងឡាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដោយ​សហប្រតិបត្តិការ​គ្នា ដើម្បី​សម្រេច​ទិសដៅ​រួម​ប្រកបដោយ​ប្រសិទ្ធភាព ជា​ជាង​ការធ្វើ​សកម្មភាព​តែ​ឯកឯង​។​

​លោក​ថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​លើក​សំណួរ​ចំពោះ​មន្ទីរ អង្គភាព​នានា និង​អង្គការ​ពាក់ព័ន្ធ ដែល​នៅ​មិនទាន់​បាន​អនុវត្ត ឬក៏​អនុវត្ត​មិនទាន់​ចប់​កិច្ចព្រមព្រៀង​ឆ្នាំ​កន្លងមក ទន្ទឹមនេះ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​ប្រើ​ឱកាស​នេះ​សម្រាប់​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​មន្ទីរ អង្គភាព អង្គការ​នានា និង​សប្បុរសជន អំពី​កិច្ច​ការ​ផ្តល់​សេវា​យ៉ាងណា​ដែល​ល្អ​ប្រសើរ ឬក៏​បង្ហាញ​អំពី​បញ្ហា​រួម ដែល​កើតមាន​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់ ភាគច្រើន​ក្នុង​ក្រុង​-​ស្រុក របស់ខ្លួន រួម​គិត រួម​ធ្វើ និង​រួម​ទទួលខុសត្រូវ គឺ​មិន​អាច​ដោះស្រាយ​បញ្ហា​តាម​ឃុំ​-​សង្កាត់​នីមួយៗ ដាច់ដោយឡែក​ពីគ្នា​បានទេ​។​

​លោក​បាន​បន្ថែមថា​ចំពោះ​មន្ទីរ អង្គភាព​ជំនាញ គឺជា​ការជួយ​កំណត់​ឱ្យបាន​ថា តើ​ទី​កន្លែង​ណា​ដែល​អាចអនុវត្ត​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន​ស្របតាម​អាទិភាព​ជាតិ និង​ខេត្ត​ទៅ​តាម​ថវិកា​ដែល​ខ្លួន​មាន​ត្រូវតែ​ឆ្លើយ​បំភ្លឺ​ជូន​ឃុំ​-​សង្កាត់ ពាក់ព័ន្ធ​និង​អង្គសិក្ខាសាលា​នូវ​មូលហេតុ​ទាំងឡាយ ដែល​មិន​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង នា​ឆ្នាំ​កន្លងមក​។​

​ចំពោះ​អង្គការ​ជាតិ​-​អន្តរជាតិ អាច​ស្វែងយល់​ពី​គោលនយោបាយ​យុទ្ធសាស្ត្រ សកម្មភាព​របស់ មន្ទីរ អង្គភាព​នានា និង​អាច​ជ្រើសរើស​គាំទ្រ​គម្រោង​ដែល​ឃុំ​-​សង្កាត់ ស្នើឡើង ធានាបាន​នូវ​ភាពស៊ីសង្វាក់​រវាង​សកម្មភាព​នៃ​កម្មវិធី​របស់​ខ្លួន​។ ដូច្នេះ​សូម​មន្ទីរ អង្គភាព​ជំនាញ អង្គការ​ជាតិ​-​អន្តរជាតិ ពិនិត្យ និង​ពិចារណា​នូវ​អ្វី​ដែល​ជា​សេចក្តីត្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើការ​សម្រេចចិត្ត​គាំទ្រ​សំណើ​គម្រោង​របស់​ឃុំ​-​សង្កាត់ ស្នើ​ឡើង​ឱ្យ​សមស្រប ចៀសវាង​គាំទ្រ​ក្រៅ​សំណើ​គម្រោង​ដែល​មិនមែនជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់​ថា លទ្ធផល​នៃ​អង្គសិក្ខាសាលា មាន​ដូចខាងក្រោម​៖ នៅ​ឆ្នាំ​២០២១​ខាងមុខ គម្រោង​វិនិយោគ​ក្រុង​ស្វាយរៀង មាន​ចំនួន ៣១​គម្រោង មាន​ការសន្យា​គាំទ្រ ចំនួន ០៣​គម្រោង ស្មើនឹង ៩,៦៧% (​ការសន្យា​គាំទ្រ​ក្រៅ​គម្រោង​)​។​

​ចំពោះ​គម្រោង​វិនិយោគ​សង្កាត់​ទាំង​៧ ក្នុង​ក្រុង​មាន​ចំនួន ១២៨​គម្រោង មាន​ការសន្យា​គាំទ្រ ចំនួន​៩១ គម្រោង ស្មើនឹង​៧១,០៩% ក្នុងនោះ​មាន​ការសន្យា​គាំទ្រ​ក្នុង​គម្រោង មាន​ចំនួន ៤០​គម្រោង ស្មើនឹង ៤៣,៩៦% ហើយ​មាន​ការសន្យា​គាំទ្រ​ក្រៅ​គម្រោង មាន​ចំនួន ៥១​គម្រោង ស្មើនឹង​៥៦,០៤%៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល