នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មួង ហ៊ុនយី ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានធ្វើមរណកាលទៅកាលទៅកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ដែលពិធីគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើង នៅគេហដ្ឋានសព រាជធានីភ្នំពេញ។
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ