ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ព្រៃ​លិច​ទឹក​ដែល​ជា​ដែន​ជម្រក មច្ឆា​ជាតិ ពង​កូន​បន្ត​ពូជ​ត្រូវបាន​រលាយ​ហិនហោច​ដោយសារតែ​បទល្មើស​នេសាទ ដាក់​សម្រាស​!

ព្រៃ​លិច​ទឹក​ដែល​ជា​ដែន​ជម្រក មច្ឆា​ជាតិ ពង​កូន​បន្ត​ពូជ​ត្រូវបាន​រលាយ​ហិនហោច​ដោយសារតែ​បទល្មើស​នេសាទ ដាក់​សម្រាស​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ មហាជន​នៅ​ក្នុង​ប្រទេស​ប្រហែល​ជា​បានដឹងហើយថា​ព្រៃ​លិច​ទឹក​គឺជា​កន្លែង​ជម្រក​ដែល មច្ឆា​ជាតិ​ពង​កូន​នៅពេល​រដូវវស្សា​និង​ស្គាល់​យ៉ាងច្បាស់​ថា ខេត្ត​កំពង់ឆ្នាំង​ជា​ខេត្ត​មួយ​នៅក្នុង​ចំណោម​ខេត្ត​ដែល​ជាប់​និង​បឹង​ទន្លេសាប​ទាំង​៥ ក្នុងនោះ​មាន​ខេត្ត​ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ខេត្តសៀមរាប​។

​ធនធានធម្មជាតិ​និង​ជីវ​:​ចម្រុះ​ដែល​រស់នៅ​ក្នុង​ទឹក​នៃ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​វិនាស​ដោយសារ​តែ​ក្រុម​ឈ្មួញ និង​មន្ត្រី​ជំនាញ​គ្រាប់​ល្ពៅ​មួយ​ក្តាប់​តូច ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ដោយសារ​ការ​លោភលន់​ចង់មានចង់បាន​ហួស​ព្រំដែន ហ៊ាន​ធ្វើ​អ្វីៗ សូម្បី​តែ​របស់​ជាតិ​ឯង​ក៏​ហ៊ាន​បំផ្លាញ​ដែរ ។​

​ក្រោយពីរ​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ជា​ច្រើន​អង្គភាព​កន្លងមក ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឆ្លើយថា​មិន​មាន​បទល្មើស​ដូច​អ្នកសារព័ត៌មាន​ចុះ​ផ្សាយ​នេះ​ទេ ជាក់ស្ដែង​នៅ​ថ្ងៃទី ១១​ខែ​មីនា​ឆ្នាំ ២០២៤ អ្នកសារព័ត៌មាន​យើង​ជាច្រើន​អង្គភាព​បាន​ចុះ​ថត​ផ្ដិត​យក​រូបភាព នៅ​ចំណុច​កោះ​មនោ និង​ចំណុច​កោះ​តា​ញ៉ាន ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង យើង​ក្រឡេកមើល​សងខាង​ទន្លេ​សុទ្ធតែ​សម្រាស រាប់រយ​ដុំ ហើយ​សម្រាស​ទាំងអស់នេះ ក្នុង​សម្រាស​នី​មួយៗ មិនដឹង​ថា​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​អស់​ប៉ុន្មាន​ដើម​ទេ ព្រោះថា​សម្រាស​ធំៗ​ណាស់​អួន​រាប់រយ​ម៉ែត្រ​ទើប​ដាក់​ហ៊ុំព័ទ្ធ​បាន ហើយ​ប្រើ​មធ្យោបាយ​មនុស្ស​ជាច្រើន​នាក់​ដើម្បី​ចាប់​ត្រី​។ ចំពោះ​បទល្មើស​នេសាទ​ទាំងអស់នេះ រលាយ​អស់​ព្រៃ​លិច​ទឹក​និង ធនធាន​មច្ឆា​ជាតិ​ចម្រុះ​ទាំង​តូច​ទាំង​ធំ​ជាក​ជាមិនខាន​។​

​បើ​តាម​ព័ត៌មាន​ច្បាស់​ការណ៍ បានអោយដឹងថា បទល្មើស​នេសាទ​សម្រាស​បាន​ដោយ​រលូន​បែបនេះ ព្រោះតែ​មាន​អ្នក​រត់ការ រួមមាន ៖
១.​ឈ្មោះ​យាយ​ម៉ៅ ២.​ឈ្មោះ​យាយ​ថា នៅ​ភូមិ​កំពង់​ព្រះ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។​
​ចំណែក​ឈ្មោះ​សូ​យ រត់ការ​សម្រាស​ច្រើនជាងគេ នៅក្នុង​ភូមិ​កាន្ធ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​នេះ​ដែរ​។​
​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ដែល​ស្នេហា​លើ​វិស័យ​ធនធាន​មច្ឆា​ជាតិ​សូម​សំណូមពរ​ទៅ​ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មេត្តា​ដាក់​កម្លាំង​ចុះ​ស៊ើបអង្កេត​លើ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​លិច​ទឹក​ដែល​ជា​ធនធាន​ធម្មជាតិ​ចម្រុះ យក​មក​ជ្រុំ​ជា​ដុំ​សម្រាស​ខ្នាតយ​ក្សធំៗ​នេះ​ទាន​។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​ព្រាប​នាំ​សារ ពី​ថ្នាក់​ក្រោម​ទៅ​រាជរដ្ឋាភិបាល រិះគន់​ក្នុង​ន័យ​ស្ថាបនា គ្មាន​ចេតនា​ជាន់ពន្លិច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ឡើយ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ស្តីពី​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល