ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថល​លើក​ទី​១ ឆ្នាំ​២០២៤ និង​ពិ​ពណ៌​បច្ចេកវិទ្យា​ឌីជីថល

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថល​លើក​ទី​១ ឆ្នាំ​២០២៤ និង​ពិ​ពណ៌​បច្ចេកវិទ្យា​ឌីជីថល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថល​លើក​ទី​១ ឆ្នាំ​២០២៤ និង​ពិ​ពណ៌​បច្ចេកវិទ្យា​ឌីជីថល ដែល​វេទិកា​នេះ​រៀបចំ​ដោយ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​បច្ចេកវិទ្យា​ឌីជីថល គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​ក្នុង​យុគសម័យ​បរិវត្ត​កម្ម​ឌីជីថល​នេះ ដើម្បី​ជំរុញ​ដល់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​តាំងពី​ពេល​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​មក​ម្ល៉េះ​។ ក្នុង​នីតិកាល​ថ្មី​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្រួច​មុំ​ការងារ​របស់​រាជរដ្ឋាភិបាល​លើ​ឌីជីថល​កាន់តែ​ច្បាស់​លាស់ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។ ក្នុងនោះ​បញ្ច​កោណ​ទី​៥ បាន​ផ្តោត​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ វេទិកា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​នៃ​ការធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល និង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​អ្នកជំនាញ​បរិវត្ត​កម្ម​ឌីជីថល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូចជា​ការបង្ហាញ​អំពី​សមិទ្ធផល​របស់​គណៈ​កម្មា​ធិកា​ររដ្ឋាភិបាល​ឌីជីថល​កម្ពុជា ដែល​បាន​បង្កើតឡើង​រយៈពេល​ប្រមាណ​១៨​ខែ​កន្លងមកនេះ​ស្រប​តាម​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​២០២២-២០៣៥ ជាពិសេស​បញ្ច​កោណ​ទី​៥ នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​សេចក្តីសោមនស្ស ដោយ​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក «​វេទិកា​រដ្ឋាភិបាល ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​-​អន្តរជាតិ លើក​ទី ១», ក្រោម​ប្រធានបទ «​ការលើកកម្ពស់​ចីរភាព និង បរិយាប័​ន្ន​នៃ​ការអភិវឌ្ឍ តាមរយៈ​ការអនុវត្ត​គោល នយោបាយ​ឌីជីថល​» ដែល​មាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ាន​, ប្រទេស​ក្នុង​តំបន់ ក៏ដូចជា ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯកជន​, សាកលវិទ្យាល័យ និង ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។ សម្តេច​ធិបតី សូម​កោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ធំៗ ក្នុង​វិស័យ​ឌីជីថល ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង លេខាធិការដ្ឋាន​អាស៊ាន សម្រេច​បាន​នា​ពេល​កន្លង​ទៅ​, ទាំង​ក្នុង​ក្របខ័ណ្ឌ​កម្ពុជា​និង​ក្របខ័ណ្ឌ​អាស៊ាន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង សម្រាប់​រយៈពេល ៣ ថ្ងៃ ដើម្បី​អបអរសាទរ​សមិទ្ធផល ដែល​យើង សម្រេច​បាន​កន្លងមក ព្រមទាំង​រួម​គ្នា​បង្កើត​សមិទ្ធផល​ថ្មី តាមរយៈ​ការពិភាក្សា​ផ្លាស់ប្តូរ​មតិ​យោបល់ ចែករំលែក​បទពិសោធ​ន៍ និងឧ​ត្ត​មានុ​វត្តន៍​ល្អៗ​, លើក​គំនិត​ផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការ​នានា​, ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​សេវាសាធារណៈ​ឌីជីថល​ថ្មីៗ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ឱ្យ​ទាន់​ពេល​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​ថ្មី​របស់ ប្រជាពលរដ្ឋ​កម្ពុជា និង​អាស៊ាន ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ពេញលេញ ។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល គឺជា​ការចាប់យក និង​ការទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង កសាង​សង្គម​ស៊ីវីល័យ ដែល​ពលរដ្ឋ​អាច​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ឌីជីថល ប្រកប​ដោយ​បរិយាប័​ន្ន​, ភាពជឿ​ទុកចិត្ត​បាន និង​សុវត្ថិភាព​ខ្ពស់ ហើយ​ដំណាលគ្នា​នេះ​ក៏​រក្សា​ឱ្យបាន​នូវ​អត្តសញ្ញាណ និង វប្បធម៌​ជាតិ ។​

​សម្តេច​ធិបតី បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​, ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅ​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ក្នុង ល្បឿន​មួយ​គួរឱ្យកត់សម្គាល់​។ វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ បាន​ជំរុញ​ឱ្យ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែខ្លាំង និង​ជ្រាលជ្រៅ​ជាង​ពេល​ណាៗ​ទាំងអស់​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា ជាក់ស្ដែង​ការទូទាត់​សង​ប្រាក់​ឌីជីថល​បាន​កើន​ដល់​ចំនួន​ប្រមាណ ៤៩២ ប៊ីលាន ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៣ ដែល​ប្រហែល​នឹង ១៦​ដង​នៃ GDP ។​

​ចំនួន​អ្នក​ចុះឈ្មោះ ប្រើប្រាស់​សេវា​អ៊ីនធឺណិត​ចល័ត និង​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត បាន​កើន​ដល់​ប្រមាណ​ជាង ១៩ លាន​នាក់ ក្នុង​ឆ្នាំ ២០២៣ ។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​ផ្លូវការ​របស់​រាជរដ្ឋាភិបាល verify.gov.kh ដែល​បាន​ទទួលពាន​រង្វាន់​ឌីជីថល​មេដាយមាស​អាស៊ាន កាលពី​ពេល​ថ្មីៗ​នេះ នឹង​ដើរ​តួនាទី​គន្លឹះ ក្នុង​ការផ្តល់​សេវា​សាធារណៈ​គ្រប់​ប្រភេទ​ដើម្បី ឧត្តមប្រយោជន៍ សម្រាប់​ប្រជាជន​កម្ពុជា ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ក្រៅ​ពី​សមិទ្ធផល​ខាងលើ សម្តេច​ចង់​យក​ឱកាស​នេះ​គូស​រំលេច និង រំលឹក​ឡើងវិញ អំពី​ការងារ​ជា​សមិទ្ធផល​ធំៗ របស់​រាជរដ្ឋាភិបាល​ក្នុង​ការងារ​ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​គម្រោង​បច្ចេកវិទ្យា ព័ត៌មាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​; គម្រោង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​; ប្រព័ន្ធ​អេឡិចត្រូនិក​ពន្ធដារ និង គយ​; ប្រព័ន្ធ​គ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និង ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម និង​ផ្តល់​អាជ្ញាប័ណ្ណ​, ប្រព័ន្ធ​អប់រំ​ឌីជីថល ឬ​អេឡិចត្រូនិក​, ប្រព័ន្ធ​គ្រប់គ្រង​ផ្នែក​អត្តសញ្ញាណ​កម្ម​, ប្រព័ន្ធ​គ្រប់គ្រង​ដីធ្លី និង យានយន្ត ជាដើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​របៀបវារៈ​គោល​នយោបាយ​ឌីជីថល ដោយ​ស្មារតី​បុរេ​សកម្ម និង​បើកចំហ សំដៅ​សម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ឌីជីថល​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍ ឌីជីថល​តំបន់ និង​សកល ដូច​មាន​កំណត់​ក្នុង​ផែនការមេ​ឌីជីថល​អាស៊ាន ២០២៥ និង យុទ្ធសាស្ត្រ​ឌីជីថល ២០២២-២០២៥ របស់​អង្គការសហប្រជាជាតិ​។ កម្ពុជា បាន​និង​កំពុង​ចូលរួម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក្នុង​ការជំរុញ​ការរៀបចំ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន ដែល​រំពឹង​ថា​នឹង ជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ពី ១​ទ្រី​លាន​ដុល្លារ ដល់ ២​ទ្រី​លាន​ដុល្លារ ត្រឹម​ឆ្នាំ ២០៣០​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ដើម្បី​ជា​ធាតុ​ចូល​បន្ថែម​ដល់​កិច្ច​ពិភាក្សា​, សម្តេច​ធិបតី សូម​ស្នើ​ឱ្យ​អង្គ​វេទិការ​ការយកចិត្តទុកដាក់​លើ​ចំណុច​ជា​គន្លឹះ​ចំនួន​៥ ដូចខាងក្រោម​៖

​ទី​១. ការឆ្លើយតប​នឹង​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល​ថ្មីៗ ជាពិសេស​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (Generative AI) ដែល​, ម្យ៉ាង​នាំឱ្យ​មាន​ការជំរុញ នវានុវត្តន៍ និង​បង្កើន​ផលិតភាព និង​ម្យ៉ាងទៀត នាំឱ្យ​មាន​កំណើន​នៃ​រំហូរ​ទិន្នន័យ​ឯកជន​ប្រជាពលរដ្ឋ និង​ការប្រើប្រាស់ ទិន្នន័យ​ទាំងនោះ​ឆ្លងកាត់​ព្រំដែន ដែល​បង្ក​ជា​ការព្រួយបារម្ភ ដល់​ការ​យក​ប្រៀប​ផ្នែក​ពាណិជ្ជកម្ម ការបំពាន​ឯកជន​ភាព​របស់​ប្រជាពលរដ្ឋ និង ការគំរាមកំហែង​សន្តិសុខ​សាយ​ប័រ ជាដើម ។​

​ទី​២. ការ​សម្រួច​បន្ថែម​លើ​វិធានការ​គោលនយោបាយ​ពាក់ព័ន្ធ និង​ការអនុវត្ត​កម្មវិធី​បរិវត្ត​កម្ម​រដ្ឋាភិបាល ឌីជីថល ដោយ​ប្រើប្រាស់​អភិក្រម «​រដ្ឋាភិបាល​ទាំងមូល​» (Open Whole-of-Government Approach) និង​ការបើកចំហ​សម្រាប់​ការចូលរួម​ពី​គ្រប់​តួអង្គ ។​

​ទី​៣. ការធ្វើ​សុខដុម​នីយកម្ម​លើ​គោលនយោបាយ​, បទ​ប្បញ្ញត្តិ​, ស្តង់ដា​រវាង​ប្រទេស​ក្នុង​តំបន់ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​សេវា​ឌីជីថល​ក៏ដូចជា ការពង្រឹង​នូវ​ការចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​។​

​ទី​៤. ការកំណត់​ចលករ​គន្លឹះ​ជំរុញ​ការកសាង​មូលធន​មនុស្ស​ឌីជីថល និង​វិធីសាស្ត្រ​ជំរុញ​សន្ទុះ​នៃ​ការ បង្កើន​សមត្ថភាព​ចាប់យក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល របស់​ប្រជាពលរដ្ឋ ។​

​ទី​៥. ការពង្រឹង​យន្តការ​តំបន់ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​សន្តិសុខ​សាយ​ប័រ និង​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាអាទិ៍​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ (Online scam) និង​ព័ត៌មាន​ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល