ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​រដ្ឋ​មន្ត្រី​បរិស្ថាន ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​យុទ្ធនាការ​រួម ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​រដ្ឋ​មន្ត្រី​បរិស្ថាន ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ក្នុង​យុទ្ធនាការ​រួម ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ពោធិ៍សាត់​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ រៀបចំ​ផែនការ​ជា​យុទ្ធសាស្ត្រ ក្នុង​យុទ្ធនាការ​ក្តៅ​រួម ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ នៃ​ខេត្ត​ពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង នៅ​សាលប្រជុំ​ជាន់​ទី​១​អគារ​រដ្ឋបាលខេត្ត ដោយ​បាន​ការចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​រួម​, ក្រុម​ការងារ​ចម្រុះ​ថ្នាក់ជាតិ​, ប្រធាន អនុប្រធាន និង​សមាជិក នៃ​អនុគណៈកម្មកា​រទាំង​៩​ក្រុម នៃ​គណៈកម្មការ​ថ្នាក់​ខេត្ត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ជាច្រើន​នាក់​ទៀត​។​

​កិច្ចប្រជុំ​នេះ​ដែរ គឺ​ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​សំណាក់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជុំវិញ​បញ្ហា​ដ៏​ក្តៅគគុក នៃ​មហន្តរាយ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ និង​ដុត​បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ យក​ដី​ធ្វើ​មក​ធ្វើជា​កម្មសិទ្ធិ ពី​សំណាក់​ជនល្មើស និង​មាន​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន ដែល​កំពុង​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ​។​

​បន្ទាប់ពី​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​រួម បាន​រាយការណ៍​នូវ​របាយការណ៍ បញ្ហា​ប្រឈម ក៏ដូចជា​សំណូមពរ និង​ការលើកឡើង​ពី​ប្រធាន​អនុ​ក្រុម​ការងារ​ទាំង​៩​ក្រុម ដែល​ចុះ​ប្រតិបត្តិការ​ផ្ទាល់​នោះ​, នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ជាតិ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក៏បានផ្តល់​ជា​បទពិសោធន៍ និង​វិធានការ​មួយចំនួន ក្នុង​ការទប់ស្កាត់ ការទន្ទ្រាន​ដីព្រៃ របស់​ជនល្មើស ឱ្យមាន​ប្រសិទ្ធភាព រួមមាន​៖
​ទី​១-​ត្រូវ​ទប់ស្កាត់​ឱ្យ​ខាងតែបាន ការ​រុករាន​ទន្ទ្រាន​ដីព្រៃ និង​ស្រាវជ្រាវ​រក​មុខសញ្ញា កាប់បំផ្លាញ​ព្រៃឈើ​ដោយ​អនាធិបតេយ្យ (​ពលរដ្ឋ​ក្នុង​ស្រុក ឬ​អ្នក​ចំណូល​ស្រុក​)
​ទី​២-​លើកទឹកចិត្ត និង​រៀបចំ​កម្លាំង​ប្រជា​ការពារ នៅ​តាម​ភូមិ​នី​មួយៗ ដែល​អាច​ធ្វើទៅបាន​
​ទី​៣-​ពង្រឹង​កងកម្លាំង​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​តំបន់​នី​មួយៗ ដើម្បី​ទទួលខុសត្រូវ​រួម ត្រង់​ទីតាំង​ដែល​ឈរជើង​
​ទី​៤-​រៀបចំ​ផែនការ​ឡើងវិញ ដើម្បី​យក​ប្រៀប ក្នុង​យុទ្ធនាការ​ដ៏​ក្តៅគគុក​នេះ​
​ទី​៥-​សម្រាប់​ថ្នាក់​ជាតិ នឹង​ផ្តល់​កងកម្លាំង សរុប​ចំនួន​៥០០​នាក់ ដែល​ក្នុងនោះ​រួមមាន​៖ កម្លាំង​នគរបាល ចំនួន​២៥០​នាក់ និង​អាវុធហត្ថ​ផ្ទៃ​ប្រទេស ចំនួន​២៥០​នាក់ ដើម្បី​សហការ ក្នុង​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នេះ​។​
​ឆ្លៀត​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្តល់​ជូន​ថវិកា ចំនួន​១០០​លាន​រៀល និង​ប្រេងសាំង ១​ម៉ឺន​លីត្រ និង​លោក​អ៊ាង សុផល្លែត បាន​ផ្តល់​ជូន​ថវិកា ចំនួន​១០០​លាន​រៀល និង​ប្រេងសាំង ១​ម៉ឺន​លីត្រ (​សរុប​ថវិកា ២០០​លាន​រៀល និង​ប្រេងសាំង ២​ម៉ឺន​លីត្រ​) សម្រាប់​កម្លាំង​ចុះ​ប្រតិបត្តិការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន ក្នុង​ភូមិសាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល