ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​សន្និបាត​លើក​ទី​១ និង​កម្មវិធី​ពិសា​អាហារ​សាមគ្គី​មហា​គ្រួសារ​សមាគម​ឧកញ៉ា​កម្ពុជា​ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា អញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា (មានវីដេអូ) - កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ - ​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​ឡូតូ ចាប់​បើក​ដំណើរការ​លេង​វិញ​ហើយ ក្រោយ​ស្ងាត់​បាន​មួយ​ចំអិន​កំពិស លោក​អធិការ​ខណ្ឌ​អើយ​បាន​ជ្រាប​ដែររឺទេ​ទាន​? - កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?
0

លោក រស់ សា​រ៉េ​ម សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ លោក ឯម ទី ចៅសង្កាត់​បា​រុង ដែល​បាន​រារាំង​មន្ត្រី​សូរិយោដី មិន​ឲ្យ​ចុះ​វាស់វែង ធ្វើ​ប្លង់​កម្មសិទ្ធិ​របស់​គាត់​!

លោក រស់ សា​រ៉េ​ម សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ លោក ឯម ទី ចៅសង្កាត់​បា​រុង ដែល​បាន​រារាំង​មន្ត្រី​សូរិយោដី មិន​ឲ្យ​ចុះ​វាស់វែង ធ្វើ​ប្លង់​កម្មសិទ្ធិ​របស់​គាត់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ លោក រស់ សា​រ៉េ​ម រស់នៅ​ភូមិ​បា​រុង សង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល បាន​សម្តែង​ការ​មិន​ពេញចិត្ត ព្រមទាំង​និយាយ​រិះគន់​ទៅ​ដល់​លោក ឯម ទី ចៅសង្កាត់​បា​រុង យ៉ាង​ចាស់ដៃ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ​ថា​÷
​រូបគាត់​បាន​រង​ភាពអយុត្តិធម៌​យ៉ាងខ្លាំង​នៅ​ចំណុច​ដី​របស់​គាត់​មួយ​កន្លែង ដោយសារ​មាន​ឈ្មោះ រិត ផាត បច្ចុប្បន្ន​រស់នៅ​សង្កាត់​សារិកាកែវ ក្រុង​អរិយ​ក្សត្រ មក​ជំទាស់​ដី​ដែល​គាត់​អាស្រ័យ​ផល និង​គ្រប់គ្រង​ដែល​មាន​ទំហំ​ទទឹង​៧២​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៦៧​ម៉ែត្ត ដែលជា​ដី​របស់​គាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៨ មកដល់​បច្ចុប្បន្ន​នេះ​រូបគាត់​មាន​អាយុ​៧០​ឆ្នាំ​ហើយ​។​

​នៅពេល​ដែល​មន្ត្រី​សុរិយោដី​របស់​ក្រុង​អរិយ​ក្សត្រ​បាន​ចុះ​វាស់វែង​ធ្វើ​ប្លង់​ប្រព័ន្ធ ស្រាប់តែ​មាន​បុគ្គល ឈ្មោះ​រិត ផាត បាន​មក​ធ្វើ​ការរារាំង​ជំទាស់​ទៅ​វិញ ធ្វើ​ឲ្យ​អាក់ខាន​ការវាស់វែង​លើដី​កម្ម​សិទ្ធ​របស់គាត់​។​

​លោក​អ៊ំ រស់ សា​រ៉េ​ម បាន​បន្តថា​៖ រឿង​អ្វី​ភាគី​ដែល​មក​ជំទាស់ គឺ​គេ​គ្មាន​ឯកសារ​អ្វី​បន្តិច​សោះ បែរជា​មក​ជំទាស់​ទាំង​ងងឹត​ងងុល​បែបនេះ​។​
​ដោយ​រង​ភាពអយុត្តិធម៌ រូបគាត់​បាន​រត់​រក និង​ផ្ដល់​ប្រភព​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​រឿង​ពិត​បានដឹង​ដល់​ថ្នាក់ដឹកនាំ ពិសេស​ក្រសួង​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​បាន​ជ្រាប​ជុំវិញ​ករណី​ដី​របស់​គាត់​។​

​លោក​អ៊ំ បាន​បន្តថា​៖ តើ​ភាព​អយុត្តិធម៌​ដែល​បុគ្គល​មក​ជំទាស់​នេះ កើតចេញ​ពី​ប្រភព​ណា​ដែរ ឲ្យមក​រារាំង​ជំទាស់​លើ​ដី​របស់​គាត់ ដែល​គ្រប់គ្រង​តាំងតែ​ពី​ឆ្នាំ​១៩៨៨​មក​ម្លេះ រហូតមកទល់​ពេលនេះ​។​

​លោក​អ៊ំ​បាន​បន្តថា​៖ ដី​ទាំងអស់​មិនមែន​ជា​ដីរ​បប​របស់​រដ្ឋ​ដែល​ចែក​ឲ្យ​នោះទេ មាន​កន្លែង​ខ្លះ​រូបគាត់​បាន​កាប់​រុករាន​ដើម្បី​បន្ត​អាស្រ័យ​ផល និង​មាន​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​ដើម្បី​ប្រមូលផ្តុំ​យក​ដី​នេះ​។​

​លោក សុំ​ឲ្យ​ខាង​មន្ត្រី​សូរិយោដី សូមមេត្តា​ពិចារណា​ដី​របស់​គាត់ បាន​កាន់កាប់​ជាក់ស្តែង រីឯ​ភាគី​ជាប់​ព្រំ គេ​មិន​ដែល​មាន​ជំទាស់​អ្វី​នោះទេ គឺ​រស់នៅ​សុខសាន្ត​រហូតមកដល់​សព្វថ្ងៃនេះ ហើយ​ជាក់ស្តែង​នៅលើ​ដី​របស់​គាត់​មាន​ទ្រុង​ជ្រូក​០១ គាត់​បាន​ធ្វើ​ជាង​១០​ឆ្នាំ​មកហើយ​ផងដែរ​។​

​បើ​តាម​លោក​អ៊ំ រស់ សា​រ៉េ​ម ក៏​បាន​បន្ត​ទៀត​ផងដែរ​ថា​៖ អ្នក​ដែល​មក​ធ្វើការ​ជំទាស់​នោះ គឺ​ប្រហែលជា​បាន​អំណាច​ឥ​ទិ្ធ​ពលពី លោក ឯម ទី ចៅសង្កាត់​បា​រុង ហើយ​មើលទៅ គាត់​ហ៊ាន​និយាយ​ការពិត បើ​មិន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង គឺ​បុគ្គល​ឈ្មោះ រិត ផាត​នោះ មក​ពី​សង្កាត់​ផ្សេង​មិន​ហ៊ាន​មក​បង្ក​បញ្ហា​នោះ​ទេ ព្រោះ​ដី​គាត់​អាស្រ័យ​ផល​តាំងតែ​ពី​អាណត្តិ​ទី​១ រហូតមក​ដល់​អាណត្តិ​ទី​៤ អាជ្ញាធរ​គេ​ទទួលស្គាល់​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់​។​

​នៅ​មាន​ថ្ងៃមួយ​លោក​អ៊ំ រស់ សា​រ៉េ​ម បាន​សុំឲ្យ​លោក លាស់ មាស មេភូមិ​បា​រុង​បញ្ជាក់​ពី​ប្រវត្តិ​ដី លោក​មេភូមិ​បាន​ឆ្លើយថា គាត់​មិន​ហ៊ាន​បញ្ជាក់​ទេ​ព្រោះ​មាន​បទបញ្ជា​ពី លោក ឯម ទី ចៅសង្កាត់​បា​រុង មិន​ឲ្យ​បញ្ជាក់នោះ​ទេ​។​
​ក្នុង​ការលើក​ឡើង​រប​ស់លោក​មេ​ភូមិ​នេះ​ហើយ​
​ជា​ឥទ្ធិពល​ដែល​មក​ជំទាស់ គឺ​ផ្តើមចេញ​ពី​ចៅសង្កាត់ ដែល​បាន​បញ្ជា ដោយ​ប្រយោល បង្កហេតុ​បង្កើត​រឿង ដើម្បី​ឲ្យ​គាត់​រត់​រក ដើម្បី​ផលប្រយោជន៍ ធ្លាក់​ទឹក​លុយ​ម្ខាងៗ​។​

​លោក​អ៊ំ រស់ សា​រ៉េ​ម ពិតជា​មាន​ការងឿងឆ្ងល់​ថា ក្នុងនាម​ជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចាំបាច់​ប្រើ​ល្បិចកល​ខ្ពស់​គ្រប់ជំពូក​ធ្វើ​យ៉ាងនេះ​ធ្វើ​អ្វី តើ​មូលហេតុ​អ្វី​បានជា​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង​ប្រាក់ ដោយ​គេ​អនុវត្ត​ទៅតាម​ច្បាប់ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​អត់​យល់ ប្រជាពលរដ្ឋ​ខ្លះ​គ្រប់គ្រង​ដី​គ្មាន​ឯកសារ​ក្នុង​ការទិញ​លក់ គ្មាន​ភាគី​ណា​ជំទាស់​ទេ​កន្លងមក តាំងពី​ឆ្នាំ​១៩៨៨​មក​ម្លេះ​។​

​ជា​ចុងក្រោយ លោក អ៊ំ រស់ សា​រ៉េ​ម ក៏​បាន​សំណូមពរ​ទៅ​ដល់​លោក​អភិបាលក្រុង​អរិយ​ក្សត និង​លោក អភិបាលខេត្ត​កណ្តាល សូមមេត្តា​ជួយ​ផ្តល់​ភាពយុត្តិធម៌​ដល់​រូបគាត់ ដែល​បានរស់នៅ​ក្រោម​ម្លប់​តេជោ​សន្តិភាព​ធ្វើឱ្យ​ប្រជាជន​រស់នៅ​បាន​សុខសាន្ត និង​មាន​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ​គ្រប់គ្នា ក្រោម​ការដឹកនាំ​ប្រកបដោយ​បញ្ញាញាណ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ​នេះ លោក ឯម ទី ចៅសង្កាត់​បា​រុង​បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​យើង តាមរយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០២៤​នេះ​ថា​៖ ការធ្វើ​ប្លង់​ជា​ប្រព័ន្ធ​គឺ​ត្រូវ​វាស់​ជូន​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា​ដី​ទំនាស់ ឬ​មិន​ទំនាស់​នោះ​ទេ​។​
​ប៉ុន្តែ​ដី​ទំនាស់​យើង​ដាក់​ថា​ដី​ទំនាស់ រងចាំ​ការដោះស្រាយ​ហើយ យើង​បាន​ចេញ​កន្ទុយ​ប័ណ្ណ និង​បន្ត​ចេញ​ប្លង់រឹង​ជូន​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​ការវាស់វែង​ដី​លោករ​ស់ សា​រ៉េ​ម លោក​មេភូមិ​បា​រុង​បាន​ទូរស័ព្ទ​ហៅ​គាត់​មក​ដោះស្រាយ ប៉ុន្តែ​ត្រូវបាន​គាត់​បដិសេធ​។​

​ទី​២​ឈ្មោះ​រិត ផាត បាន​ទៅ​ដាក់ពាក្យ​នៅ​សាលាសង្កាត់ គឺ​គាត់​មិន​មាន​ឯកសារ​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ដី​កេរ្ត៍​របស់​ឪពុក​គាត់​ដែល​រដ្ឋ​ចែក​ឲ្យ​ឆ្នាំ​១៩៨៩ មិន​មាន​ឯកសារ​អ្វី​នោះ​ទេ លើកលែង​អ្នកភូមិ​បាន​លក់​ទៅ​ឲ្យ​អ្នក​ដទៃ​បាន​មាន​ឯកសារ​ឲ្យកាន់កា​ប់ ដើម្បី​ខ្ចីលុយ​ធនាគារ​បាន​។​

​គាត់​មិន​មាន​ឯកសារ​អ្វី​យោង​នោះទេ យើង​អាជ្ញាធរ​ស្គាល់ ពួកគាត់​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ រដ្ឋ​បាន​ចែក​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​បន្ត​រហូត​ដល់​គាត់​ស្លាប់ ដល់​ពេល​ឪពុក​ស្លាប់​កេរ្ត៍មរតក ត្រូវ​ធ្លាក់​មក​កូន តែ​មិន​មាន​ទំនាស់​ជាមួយ​កូន​របស់​រស់ សា​រ៉េ​ម ដែល​ជា​ចៅ​ជាមួយ​ចៅ​តា​រិត ឈ្មោះ​រ៉ែ​ម សំ​រ៉ង ចៅ​តា​រិត​។​

​ក្រោយ​ពី​ជីតា​បាន​ស្លាប់​ទៅ​ឪពុកមា​បាន​ឲ្យ​ក្មួយ​កាន់កាប់​អាស្រ័យ​ផល​រហូតមកដល់​ដំណាក់កាល​វាស់វែង​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ​បាន​គាត់​មក​ធ្វើ​ឈ្មោះ រ៉េ​ម សំរ​ង មិន​ចូលរួម​សហការ​ទេ​។ អញ្ជឹង​ឪពុក​ចេញ​មុខ​ជា​អ្នក​ផ្តល់​បញ្ហា​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រៀង រាល់​ម៉ោង​ធ្វើការ ស្តីពី​របប​អ្នកសារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​អរគុណ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល