ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

តើ​ក្រសួងបរិស្ថាន និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​យ៉ាងណា​.!​ចំពោះ​ក្រុម​មេខ្លោង​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​ខ្លួន ដែល​គៀងគរ​ពលរដ្ឋ​ពី​ទី​ឆ្ងាយ​ឲ្យចូល​ទៅ​រុករាង​ដីព្រៃ របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​និង​ទុក​លក់​បន្ត​នោះ​

តើ​ក្រសួងបរិស្ថាន និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​យ៉ាងណា​.!​ចំពោះ​ក្រុម​មេខ្លោង​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​ខ្លួន ដែល​គៀងគរ​ពលរដ្ឋ​ពី​ទី​ឆ្ងាយ​ឲ្យចូល​ទៅ​រុករាង​ដីព្រៃ របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​និង​ទុក​លក់​បន្ត​នោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ ៖ មហាជន​បាន​ជ្រាប​ហើយ​ថា​មួយ​រយៈពេល​កន្លងមក​នេះ​មាន​ក្រុម​មេឃ្លោង ឈ្មោះ ភួង រ៉ា និង​បក្សពួក​ខ្លួន បាន​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ចូល​ទៅ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​និង​ទុក​លក់​បន្ត​នោះ ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​ទាល់តែសោះ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ស្រុក​ស្នួល នៃ​ខេត្ត​ក្រចេះ បាន​និយាយ​ឱ្យដឹងថា ក្រុម​មេឃ្លោង​ដែល​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​រុនរាន​ដី​ព្រៃ​របស់​រដ្ឋ​ទាំងនោះ​មាន​ឈ្មោះ​ដូចតទៅ ទី​១.​ឈ្មោះ ភួង រ៉ា -​ទី​២.​ឈ្មោះ​លោក សេន (​ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម​) -​ទី​៣.​ឈ្មោះ ទួន មីន (​ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម​) -​និង​ទី​៤.​ឈ្មោះ លោក សល់ ឈ្មោះ​អ្នក​ទាំង​បួន​នេះ ដែល​ប្រជាពលរដ្ឋ​ឱ្យដឹងថា​ជា​មេឃ្លោង​ក្នុងការ​រុន​រាន និង​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ការពារ​ដោយ​ព្រះរាជក្រឹត្យ (​ក្នុង​ដែន​ជម្រក​សត្វ​) មក​ធ្វើ​ជា​សម្បត្ដិ​ផ្ទាល់ខ្លួន និង​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ពី​ទី​ឆ្ងាយ​ចូល​រុន​រាន និង​ចាប់ដី​គម្រប​ព្រៃ​របស់​រដ្ឋ ដើម្បី​ទុក​លក់​បន្ដ​ក្រោយពី​បាន​ដាំ​ដុះ​ដំណាំ ហើយ​បន្ដ​ទៅ​រុករាន​ទីតាំង​ដី​ថ្មី​បន្ដទៀត ។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន លេខ​៩៧/ ប្រក​.​ប​.​ស្ថ​/ អ​.​ស​.​ម ចុះ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន​បាន​ពិនិត្យឃើញថា រហូតមកដល់​ពេលនេះ នៅតែ​មាន​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច បាន​ធ្វើ​ចលនា​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់ រុករាន ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ និង ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ យកមក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​រូបភាព​ជា​ដី​អាស្រ័យ​ផល​។ ទង្វើ​បែប​នេះ គឺជា​ការ​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​ទៅ​នឹង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដូច​មាន​ចែង​ថា “​សហគមន៍​មូលដ្ឋាន និង​ជនជាតិដើម​ភាគតិច​ពុំមាន​សិទ្ធិ​កាប់​គាស់ ឬ​ឈូសឆាយ​ដី​ព្រៃ​ក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​ក្រសួង បរិស្ថាន និង​បង្វែ​ធ្វើ​ជា​ដី​កសិកម្ម ឬ ធ្វើជា​កម្មសិទ្ធិ​បុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬ​ធ្វើ​ការផ្ទេរ​តំបន់​គ្រប់គ្រង​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ឱ្យទៅ​ជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ណាមួយ បានឡើយ​”​។​

​ក្នុងន័យនេះ ក្រសួង​បរិស្ថាន​សូម​ដាក់​ចេញ​នូវ​វិធានការ​ដូចខាងក្រោម​៖

​គណៈកម្មការ​សហគម​ន៍​តំបន់ការពារធម្មជាតិ ត្រូវ​ការពារ​ថែរក្សា​ផ្ទៃដី​ព្រៃ​សហគមន៍​ឱ្យបាន​គង់វង្ស ស្រប​តាម​ប្រកាស​របស់​ក្រសួង​បរិស្ថាន​។ ក្នុង​ករណ៏ចាំបាច់​គណៈកម្ម​ការ​សហគមន៍​តំបន់​ការពារ ធម្មជាតិ ត្រូវ​ផ្តល់​ព័ត៌មាន​ជាបន្ទាន់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត​សាមី ដើម្បី​ស្នើសុំ​ការណែនាំ និង​ចាត់ វិធានការ​តាម​ផ្លូវច្បាប់​ឱ្យទាន់ពេល​

​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​កាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុម​ព័ទ្ធ ដាំ​ដុះ​ដំណាំ​នៅលើ​ដី​សហគមន៍​តំបន់ការពារធម្មជាតិ​

​បុគ្គល​ដែល​បាន​កាប់​រុករាន ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ ត្រូវ​ប្រគល់​ដី​នោះ​ឱ្យទៅ សហគមន៍​វិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ធ្វើ​ការដាំ​ស្តារ​ព្រៃឈើ​នៅលើ​ដី​ដែល​បាន​កាប់​រាន​ឡើងវិញ មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ដឹកនាំ​មន្ត្រី​ឧទ្យានុ​រក្ស សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គភាព​មាន សមត្ថកិច្ច​ពាក់ព័ន្ធ និង​គណៈកម្មការ​សហ​គ​មន៍​តំបន់ការពារធម្មជាតិ ចុះ​អនុវត្ត​ទប់ស្កាត់​រាល់ សកម្មភាព​កាប់​ឆ្ការ​ដី​ព្រៃ​សហគមន៍ ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ទទួលបាន​សេចក្តីប្រកាស​ព័ត៌មាន​នេះ សូម​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ឈាន​ទៅ​បញ្ចប់​រាល់​សកម្មភាព​កាប់ រុករាន ទន្ទ្រាន​ដី ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ ឱ្យមាន​ប្រសិទ្ធភាព​។​

​បើ​និយាយ​អំពី​ច្បាប់​នៃ​ការចូល​រុករាន​កាន់កាប់​ដី​របស់​រដ្ឋ ដោយ​គ្មាន​ការអនុញ្ញាត​នោះ គឺ​សុទ្ធសឹងតែ​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់ តើ​ក្រុម​មេខ្លោង​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​ខ្លួន​ខាងលើ​នោះ ហេតុអ្វី​ក៏​ហ៊ាន​ម្ល៉េះ មិន​ខ្លាចញញើត​នឹង​ច្បាប់​បែបនេះ​។​

​គូសបញ្ជាក់​ផងដែរ​ថា មួយ​រយៈពេល​កន្លងមក​នេះ ក្រុម​មេខ្លោង​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​ខ្លួន ដែល​បាន​ចូល​ទៅ​បោះបង្គោល​លើ​ដី​ដែល​មិន​បាន​អាស្រ័យ​ផល​ជាក់ស្ដែង កំពុង​ភ័យ​ខ្លួន ប្រឈម​មុខ​ច្បាប់ បាន​ប្រើល្បិច​ជា​បំភ័យ​ពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ត្រឹមត្រូវ ធ្វើការ​តវ៉ា ដើម្បី​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ប្រាប់​ប្រជាពលរដ្ឋ​ថា និង​មាន​គេ​មក​យក​ដី​របស់​ពួកគាត់​ដែល​កំពុង​អាស្រ័យ​ផល ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​មានការ ភ័យខ្លាច ព្រោះ​ត្រូវ​បាត់បង់​ដី​របស់​ពួកគាត់​។ មិនតែប៉ុណ្ណោះ ក្រុម​មេខ្លោង​ឈ្មោះ ភូ​ង រ៉ា និង​បក្សពួក​ខ្លួន បាន​ជួល​អ្នកសារព័ត៌មាន​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ចាងហ្វាង អង្គភាព​សារព័ត៌មាន​គេហទំព័រ​បណ្ដាញ​ព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) ដែល​ជា​សារព័ត៌មាន​ក្នុងស្រុក បាន​ធ្វើ​ការចុះផ្សាយ ក្រោមរូបភាព​កៀគរ​ប្រជាពលរដ្ឋ យកមក​ធ្វើ​ជា​ខែល ក្នុងន័យ​បិទបាំង​ការពិត ដោយ​ខ្លួន​បានធ្វើ​សកម្មភាព​ចុះ​ផ្សា​ព័ត៌មាន​ផ្ទុយ​ពី​វិជ្ជាជីវៈ និង​ក្រម​សល​ធម៌ ជា​អ្នកសារព័ត៌មាន ដែល​សម្ដែង​ចេញ​មាន​លក្ខៈ​ញ៉ុះ​ញ៉ុង​ប្រជាពលរដ្ឋ ធ្វើការ​បទសម្ភាសន៍​ដោយ​សំនួរ​បិទ ពោល​គឺ ដើរតួរ ជា​អ្នកសារព័ត៌មាន​ផង មន្ដ្រី​មាន​សមត្ថកិច្ច​ផង អង្គច្បាប់​ផង វែក​ញ៉ែ​ក បញ្ចេញបញ្ចូល​សាច់រឿង លើស​ពី​ការពិត ដែល​ផ្ទុយ​ទាំងស្រុង​ពី​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន​បាន​ចែង​ក្នុង​កិច្ចសន្យា​លើ​ការ​ប្រក​អាជីវកម្ម​ព័ត៌មាន និង​សោតទស្សន៍ ដែល​ធ្វើឱ្យ​មាន​ភាពចលាចល​នៅក្នុង​ខេត្ត ដើម្បី​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន​។​

​ទោះ​មាន​ការលើក​ឡើង​ជា​យ៉ាង​នេះ​សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ​សូម​កុំ​មាន​ការភ័យព្រួយ នឹង​ឈប់​ចាញ់បោក​បញ្ឆោត​ការ​ញុះញង់​របស់​បក្ខពួក​លោក ភួង រ៉ា ព្រម​ទាំង​អ្នកសារព័ត៌មាន​ម្នាក់​ដែរ​ផ្សាយ​មិន​ពិត​ដែល​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​ទៅលើ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផង​។​

​ករណី​នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ពិតប្រាកដ​ស្នើ​សូម​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ដ មេត្ដា​ពិនិត្យ និង​វែកមុខ​ជនខិលខូច ដែល​តែង​ធ្វើ​សកម្មភាព ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ជា​បន្ដទៅទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល