ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គ្រោង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា​

​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics គ្រោង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ចន្ទ ទី​៨​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Daniel Phillips ប្រធាន​ក្រុមហ៊ុន Aegros និង​ក្រុមហ៊ុន Freshstart Logistics និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី ផងដែរ​ថា ក្រុមហ៊ុន Freshstart Logistics កំពុងតែ​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក ដោយ​ផ្ដោត​លើ​សេវាកម្ម​ផ្នែក​ដឹកជញ្ជូន ឡូ​ជី​ស្ទីក ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​ឃ្លាំង​ស្តុក​ទំនិញ​ជាដើម​។ ចំណែក​ក្រុមហ៊ុន Aegros ជា​ផ្នែក​មួយ​នៃ Freshstart Group ជា​ក្រុមហ៊ុន​មាន​អាជីវកម្ម​លើ​វិស័យ​សុខាភិបាល បច្ចេកវិទ្យា និង​ថាមពល​។
​បន្ថែម​លើ​នេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏​បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​នូវ​ឱកាស​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​ជាច្រើន ដែល​រួម​ទាំង​វិស័យ​ឡូ​ជី​ស្ទីក និង​ថាមពល ជាពិសេស វិស័យ​សុខាភិបាល​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន និង​សហការី ព្រមទាំង​បាន​បញ្ជាក់​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ក្នុង​ការគាំទ្រ​ដល់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

​ទន្ទឹមនឹងនោះ សម្ដេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​មួយ​មាន​សក្តានុពល និង​កាលានុវត្តភាព​សម្រាប់​ការវិនិយោគ ហើយ​ក៏​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សិក្សា​ស្វែងយល់​បន្ថែមទៀត​អំពី​កម្ពុជា ដើម្បី​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​។ ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​វិញ សម្ដេច​ធិបតី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​សុខភាព​នៅ​មូលដ្ឋាន​។

​បន្ថែម​លើ​នេះ សម្ដេច​ធិបតី ក៏​បាន​រំលេច​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​នានា និង​វិធានការ​នានា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឱសថ និង​ផលិតផល​សុខាភិបាល​ក្លែងក្លាយ​។

​ជាងនេះទៅទៀត សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​បំណង​របស់​ក្រុមហ៊ុន​លើ​ការវិនិយោគ​ក្នុង​វិស័យ​សុខាភិបាល និង​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សុខាភិបាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល