ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ថ្មី​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ដោយ​បាន​ទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​ទិសដៅ​ការងារ​ខែមីនា ឆ្នាំ​២០២៤ ព្រមទាំង​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣៧០​នាក់ ក្នុងនោះ​រួមមាន​៖ ថ្នាក់​វរសេនីយ៍ទោ ចំនួន ០១ នាក់​, ថ្នាក់​វរសេនីយ៍ត្រី ចំនួន ០៦ នាក់​, ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៧ នាក់​, ថ្នាក់​អនុសេនីយ៍ទោ ចំនួន ១០៩ នាក់​, ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ១៣ នាក់​, ថ្នាក់​នាយចំណង់ ចំនួន ៦៨ នាក់​, ថ្នាក់​ព្រឹន្ទបាលឯក ចំនួន ២៣ នាក់ និង​ថ្នាក់​ព្រឹន្ទបាលទោ ចំនួន ០៦ នាក់​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​មុខតំណែង និង​ឋានន្តរសក្តិ​ថ្មី​នា​ពេល​នេះ និង​បាន​ណែនាំ ឲ្យ​បន្ត​អនុវត្ត ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យបាន​ល្អ ប្រកប​ដោយ​វិន័យ​សណ្ដាប់ធ្នាប់ ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា និង​រួម​គ្នា​ទប់ស្កាត់​បង្ការ​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ ជាពិសេស ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បោសសម្អាត​ការជួញដូរ​គ្រឿងញៀន ជា​អត្ថិភាព​ទី​១​ដែល​ត្រូវ​អនុវត្តន៍ និង​ត្រូវ​ត្រៀម​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ដោយ​គ្រោះមហន្តរាយ ឬ​ហេតុការណ៍​ផ្សេងៗ​ដែល​កើតមានឡើង ក្នុង​ភូមិសាស្ត្រ​ធានី​ភ្នំពេញ ហើយ​ប្រសិនបើ​មាន​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ណា​ម្នាក់ មាន​ការពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន នឹង​ត្រូវ​បាន​ស្នើ​សុំ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ដោយ​គ្មាន​លើកលែង ដូច្នេះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងអស់​ត្រូវតែ​ជៀស​អោយ​ឆ្ងាយ ពី​គ្រឿងញៀន​ជាដាច់ខាត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែមទៀតថា ក្រោម​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ផ្តើម​ចេញពី​ការ​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រហូត​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរក្រហម​ទាំង​ស្រុង ធ្វើឲ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ​ចងចាំ​ជានិច្ច និង​ត្រូវ អរគុណ​សន្តិភាព អរគុណ នយោបាយ​ឈ្នះ​ឈ្នះ ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ជូន​ដល់​កម្ពុជា និង​បន្ត​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ​ប្តេជ្ញា បម្រើ ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​ជា​មេដឹកនាំ​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព និង​សក្តានុពល​ខ្ពស់ ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល