ខេត្តកែប ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងផ្សព្វផ្សាយការការពារជម្ងឺកូវីដ ១៩ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះតរណាព្រះមហាក្សត្រ នៅឆ្នេរកែប ក្រុងកែប ក្រោមការដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយស គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ។
ក្នុងកម្មវិធីនេះក៏មានការអញ្ជេីញចូលរទមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងកែប និងយុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សសយក និងអ្នកស្ម័គ្រចិត្ត សរុបជាង ៥០រូប ។
ជកិច្ចចាប់ផ្តេីម នៃកម្មវិធី ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប បានណែនាំ អ្នកចូលនបងប្អូនប្រជាពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងការពារកូវីត ១៩ ដោយពាក់ម៉ាស លាងដៃដោយសាប៊ូ អាល់កុលនការអង្គុយជួបជុំអោយមានចន្លោះសុវត្ថិភាព ជាពិសេសគោរ ព និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានេពេញលេញ ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង អប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ សំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួក សុវត្ថិភាពជារង្វាន់ផងដែរ ។
ឯកឧត្តមបន្ដថា យុវជនដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះ បានយល់ដឹងច្បាស់ អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុការស្លាប់អ្នកទាំងនោះផងដែរ។ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ ។
ក្នុងយុទ្ធនាការនេះបានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន ដូចជា ម៉ាស់ ៣០០ ម៉ាស់ កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ១០០ក្បាល កូនសៀវភៅផលប៉ះពាល់គ្រឿងស្រវឹង ១០០ក្បាល, ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ១០០សន្លឹក, ប័ណ្ណអនុក្រឹត្យផាកពិន័យអន្តរការ ថ្មី ១០០សន្លឹក, សៀវភៅច្បាប់ចរាចរ ចំនួន១០០ក្បាល, និងមានសំណួរ ចម្លើយ យកមួកសុវត្ថិភាព ១៥រង្វាន់ ខិត្តប័ណ្ណ និងផូស្ទ័រជំងឺកូវីដ១៩ ចំនួន ១០០ផ្ទាំង ផូស្ទ័រA4 ១០០សន្លឹក ផ្សព្វផ្សាយ និងចែកដល់ប្រជាពលរដ្ឋដែលអ្នកធ្វើដំណើរតាមដងផ្លូវ, ម៉ូតូកង់បី, pass app, អាជីវករលក់ដូរ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកសម្រាកកំសាន្តតាមឆ្នេរសមុទ្រ ប្រជាពលរដ្ឋដែលទទួលបានការអប់រំផ្សព្វផ្សាយមានប្រមាណ ៤២៣នាក់, ស្រី២២៥នាក់ ហើយលទ្ឋផលទទួលបានល្អប្រសើរ និងជោគជ័យ៕