#ព័ត៌មានបឋម
នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះបញ្ជាដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះរោងចក្រ០១កន្លែង ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។
ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់ខេត្តកណ្តាល ដោយមានការសហការពី បញ្ជាការដ្ឋានអង្គរក្ស ,រាជធានីភ្នំពេញ និងនាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ បានធ្វើការពន្លត់និងគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរហើយ និងកំពុងបន្តទប់ស្កាត់ដុំក្រណាត់ដែលឆេះ មិនឲ្យរាលដាលឆេះបន្តទៀត។