ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

បទល្មើស​សម្រាស់​កើតឡើង​ពេញ​ផ្ទៃ​ទឹក ក្នុង​ស្រុក​កំពង់លែង ពលរដ្ឋ​លើកឡើងថា មិនទាន់​ឃើញ​សមត្ថកិច្ច ពាក់ព័ន្ធ​ចុះបង្ក្រាប​នោះទេ​

បទល្មើស​សម្រាស់​កើតឡើង​ពេញ​ផ្ទៃ​ទឹក ក្នុង​ស្រុក​កំពង់លែង ពលរដ្ឋ​លើកឡើងថា មិនទាន់​ឃើញ​សមត្ថកិច្ច ពាក់ព័ន្ធ​ចុះបង្ក្រាប​នោះទេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ ក្រុម​ឈ្មួញ​បទល្មើស​នេសាទ​ហ៊ុំ​សម្រា​ស់ចាប់​ត្រី​រាប់រយ​ដុំ ពាសពេញ​ផ្ទៃ​ទឹក ក្នុង​ភូមិសាស្ត្រ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង ដំណើរការ​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​ហាក់បីដូច​ជា​មិន​មាន រ​ស៊ើប​ដល់​អាជ្ញាធរ ឬ សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ធ្វើការ​បង្ក្រាប​សោះឡើយ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា ប្រហែល​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សើម​មាត់ សើ​មករ អស់ហើយ​មើលទៅ​បានជា​នៅ​ស្ងៀមស្ងាត់​ឲ្យ​ចឺម ។​

​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រុម​អ្នកសារព័ត៌មាន បាន​ចុះ​ទៅ​ដល់​ទីតាំង​បទល្មើស ហ៊ុំ​សម្រា​ស់​ជម្រក​ត្រី​ពង ត្រង់ចំណុច ចុង​ផ្លូវ​ទូក , ក្បាលកោះ​អ្នកតា , ថ្នល់​ឈើទាល , និង​ចំណុច​សាលា​ថ្ម រហូត​ដល់​ចំណុច​កោះ​ខ្ចៅ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្នុងនោះ​សម្រាស់​មួយចំនួន​បាន​ហ៊ុំ​ព័ទ្ធ​ចាប់​ត្រី​រួចរាល់ ខ្លះ​កំពុង​ធ្វើ​សកម្មភាព​ហ៊ុំ​ចាប់​ត្រី ដែល​នៅ​សេស សល់​ជាច្រើន​រយ​ដុំ​ទៀត កំពុង​ត្រៀម​ចាប់​ជា​បណ្តើៗ នៅតាម​ចន្លោះ​ដងព្រែក​ក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយ​សង​ខាង​ព្រែក​គឺ​ទុក​តែ​មួយ​ចន្លោះ​កណ្ដាល​សម្រាប់​ចរាចរណ៍ ទូក កាណូត តែប៉ុណ្ណោះ​  សល់​ពី​ហ្នឹង​គឺ​សុទ្ធតែ​សម្រាស់​ទាំង​ធំ​ទាំង​តូច​រាប់រយ​ដុំ ។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ក្នុង​លក្ខណៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បាន​ប្រាប់ឲ្យដឹង​ថា​÷  ការប្រព្រឹត្តិ​បទល្មើស​នេសាទ​ខាងលើនេះ តែងតែ​កើតមាន​ឡើង​ជា​រៀង​រហូត​ឡើង​ដុះ​ស្លែ​ហើយ ពុំ​ដែល​ឃើញ​មាន​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា មក​ធ្វើ​ការចុះ​បង្ក្រាប​នោះទេ ហើយ​ក្រុម​ឈ្មួញ​ដែល​ប្រព្រឹត្តិ​បទល្មើស​នេសាទ​នោះ ហាក់បីដូច​ជា​មិន​ខ្លាចញញើត​និង​ច្បាប់ ឬ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ណា​សោះឡើយ បែប​ជា​បាន​សែន​សំណែន​ហើយ​មើលទៅ​។​

​ពោល​គឺ​÷ ក្រុម​ឈ្មួញ​បទល្មើស នេសាទ​ទាំងនោះ បែ​ជា​បាន​ទទួល​ភាពកក់ក្តៅ​ពី​អ្នក​រត់ការ​សម្រាស់ ឈ្មោះ ហួរ ដែល​រស់នៅ​ភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​គេ​បាន​និយាយ​ត្រូវរ៉ូវ​គ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម រួចរាល់​អស់ហើយ ទើប​មាន​ការនេសាទ​ទៅ​បាន​យ៉ាង​រលូន​បែបនេះ ជាពិសេស​ប្រហែលជា​មាន​ការ​ជ្រោមជ្រែង បើកភ្លើង​ខៀវ​ពី​លោកនាយ​សង្កាត់ ឌុល ចាន់​ឌី ថែមទៀត​ផង​មើលទៅ​។​

​ប្រជាពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ផង​ដែរ​ថា​÷ ពួកគាត់​មាន​ការ​ងឿ​យ​ឆ្ងល់​ថា ÷
​សព្វថ្ងៃនេះ​គ្រាន់តែ​ពួក​គាត់​ចាប់​ត្រី​តូចតាច លក្ខណៈ​គ្រួសារ​បន្តិចបន្តួច​គ្រាន់​នឹង​ចិញ្ចឹមជីវិត ក្នុង​ជីវភាព​គ្រួសារ​ប៉ុណ្ណោះ ភ្នែក​នៅ​កញ្ចឹងករ​បាត់​ហើយ​  ដោយសារតែ​ពួកគាត់​គ្មាន​លទ្ធភាព​បង់ ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដូច​ក្រុម​ឈ្មួញ​ទាំងនោះ​ទេ តើ​ភាពខុសគ្នា​រវាង​ការនេសាទ​តូចតាច​លក្ខណៈ​គ្រួសារ និង​ការនេសាទ​បែប​អាជីវកម្ម​ទ្រុងទ្រាយ​ធំ គួរ​បង្ក្រាប​មួយណា​?  បាន​ជា​ពួកគាត់​ពិបាក​ក្នុង​ការរក​ទទួលទាន​ចិញ្ចឹមជីវិត​ដូច​សព្វថ្ងៃនេះ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ទទូច​ស្នើសុំ​ដល់​លោក​ឌុល ចាន់​ឌី នាយ​សង្កាត់​ជល់ផល ស្រុក​កំពង់លែង និង លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ជាពិសេស ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​  មេត្តា​ជួយ​ចាត់​វិធានការ​នូវ​បទល្មើស​នេសាទ បែប​យ៉ាង​អាណាធិបតេយ្យ របស់​ក្រុម​ឈ្មួញ​បទល្មើស​នេសាទ​ចំណុច ទីតាំង​ខាងលើនេះ​ផង​ទាន ។​

​ទាំងនេះ​ជា​ការលើកឡើង​មួយ​ជ្រុង​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​តែប៉ុណ្ណោះ ដោយឡែក​លោក​ឌុល ចាន់​ឌី អង្គភាព​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​បាន​ទេ ពាក់ព័ន្ធ​ករណី​នេះ ដោយ​ព្យាយាម​ខ​ល​តាមរយ​:​លេខ​ទូរ​សព្ទ​០៩៧៤៨០៧១៧១
​ចូល​មិន​លើក​។​

​ដូច​ការលើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន លោកនាយ​សង្កាត់​ម្នាក់នេះ​កំពុងតែ គឃ្លើន​លើ​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល បង្ក្រាប​រាល់​បទល្មើស​នេសាទ​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ជល់ផល ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ឲ្យមាន​និរន្តរ៍ភាព​។​

​បើ​យោង​តាម​ប្រសាសន៍​របស់ នាយករដ្ឋមន្ត្រី​ពី​អាណត្តិ​មុន​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ទៅលើ​ការបង្ក្រាប បទល្មើស​នេសាទ​គ្រប់​ប្រភេទ ដែល​ផ្ទុយ​ពី​ច្បាប់​ហើយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​មានប្រសាសន៍ថា លោក​បាន​សន្យា​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​អតីត​នាយករដ្ឋមន្ត្រី ថា​ចុះ​បង្ក្រាប បទល្មើស​នេសាទ ខុសច្បាប់​នេះ អោយអស់ បើ​មិន​អស់​ទេ គឺ​ប្រឈមមុខ អស់​ពី​ការងារ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល