ទាន់ហេតុការណ៍
​ឯកឧត្តម រដ្ឋលេខាធិការ សុខ ចាន់​ភក្តី និង​ឯកឧត្តម លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង អញ្ជើញ​ចូលរួម​ជាមួយ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គោរព​វិញ្ញាណក្ខន្ធ នៅ​ស្តូប​អនុស្សាវរីយ៍ ដើម្បី​រំលឹក​ដល់​អ្នកសារព័ត៌មាន​ចំនួន​៣៧​នាក់ ដែល​បាន​បាត់បង់​ជីវិត និង​បាត់​ខ្លួន នៅក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ គណៈប្រតិភូ​ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួប​សម្ដែង​ការគួរសម​ - ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ - លោក​វរសេនីយ៍ឯក សៀ ទីន បាន​ដឹកនាំ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ម្នាក់ ដែល​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​ប្រកួត​កីឡាបាល់ទាត់​បណ្តាលឲ្យ​របួស​បាក់ជើ​ង​! - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​មិត្តភាព ក្រោម​មូលបទ “​រួមគ្នា​ដើម្បី​សប្បុរសធម៌ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​” និង​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ - តើ​បទល្មើស​ល្បែងស៊ីសង​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ទើប​ហ៊ាន​បើក​លេង​ចំ​កណ្ដាល​ភូមិ បី​ដូច​ជា​សង្កាត់​ព្រែកប្រា​មួយ​នេះ​គ្មាន​សមត្ថកិច្ច​នគរបាល​មើល​ការខុសត្រូវ​និង​រៀបចំ​សម្រាប់​ធ្នាប់ អញ្ចឹង​ទើប​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ និង​បំពាន​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ និង​លោកជំទាវ ជា សុ​ផា​កន្នី អ៊ាង សុផល្លែត រួម​ដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ ក្រុម​កា​ងារ​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត នៅ​វេលា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ពស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​មីនា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ ដែល​មាន​ចូលរួម ពី​ភាគី​ជំនួយ​ប្រទេស​កាណាដា ឯកឧត្ដម លោកជំទាវ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំង​ទាំង​បី យុវជន សស​យក យុវជន​កាយរឹទ្ធិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

​គូសបញ្ជាក់​ផងដែរ​ថា ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ ជា​ការឧបត្ថម្ភ​ពី​ភាគី ប្រទេស​កាណាដា និង​ត្រូវបាន​រៀបចំ​តម្លើង ប្រេី​ប្រាស់​ពេលវេលា​ត្រឹមតែ ១​សប្ដាហ៍​ប៉ុណ្ណោះ គឺ​រៀបចំ​ដោយ​រួចរាល់​ទុក​សម្រាប់​កុមារ​មក​លេង​កម្សាន្ត នេះ​ជា​សមិទ្ធផល​ដ៏​វិសេសវិសាល ដែល​ជា​ចំណងដៃ ក្នុង​នីតិកាល អាណត្តិ​ទី​៧ នៃ​រដ្ឋ​សភា​កម្ពុជា​។

​ថ្លែង​ក្នុង​ឱកាស​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សួន​កុមារ នាពេលនេះ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់​សប្បុរសជន នៅ​ប្រទេស​កាណាដា ដែល​បាន​ផ្ដល់ និង​ជូន​មក​នូវ​ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ​។

​ឯកឧត្ដម​បណ្ឌិត បាន​បន្ដ​ផ្ដាំផ្ញើ​ទៀតថា នៅពេលដែល​មាន​គេ​ជួយ​យើង​ហើយ យើង​ត្រូវ​ចេះ​អរគុណ​គេ ជាពិសេស ត្រូវ​ចេះ​ចូលរួម​ថែរក្សា ការពារ និង​ចេះ​ធ្វើ អនាម័យ ដើម្បី​ភាព​ស្អាត និង​យូរអង្វែង សម្រាប់​ការលេងកម្សាន្ត​។

​មុន​នឹង​បិទ​បញ្ចប់​ពិធី ឯកឧត្ដម​បណ្ឌិត រដ្ឋមន្ត្រី បាន​កាត់​ខ្សែបូ​រណ៍ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ទស្សនកិច្ច​ឧបករណ៍​កម្សាន្ត​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត និង​បន្ដ​ចុះ​ត្រួតពិនិត្យ​អំពី​ការសាងសង់​អាគារ​សាលារៀន ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ហេង សំរិន ចក ស្ថិតនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល