កោះទ្រង់មានទំហំផ្ទៃដី ២២៣ ហិកតា មានភូមិចំនួនពីរ គឺភូមិកកបាលកោះ និងភូមិចុងកោះ។ កោះទ្រង់ល្បីផ្នែកក្រូចថ្លុងឆ្ងាញ់។ នៅឆ្នាំ២០២៤ នេះ ពលរដ្ឋនៅកោះនេះដាំដើមក្រូចថ្លុងផ្អែមចំនួន ១១២២៧ ដើម ក្នុងនោះក្រូចដែលបានន៨ងកំពុងផ្តល់ផល មានចំនួន ៤៤៣០ ដើម។ កោះទ្រង់ជាទិសដៅទេសចរណ៍ធម្មជាតិមួយយ៉ាងសំខាន់របស់ខេត្តក្រចេះ។
នៅទីនេះ ក៏គ្មានផ្ទះសម្រាប់ស្នាក់នៅ និងរីសតលំហែរកាយផងដែរ ហើយជាពិសេសអាចជិះរទេះសេះ រទេះគោកម្សាន្តក្នុងភូមិ និងពិសាក្រូចថ្លុងដែលមានរសជាតិដ៏ឆ្ងាញ់នៅទីតាំងផ្ទាល់តែម្តង។ បងប្អូនអាចអញ្ជើញមកទស្សនាកម្សាន្តបាន!
រូបថតដោយ ឡុង ដេវីត
__________
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ