ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

អា​ក្រៀម​មិនទាន់​អស់ អា​ស្រស់​មក​១​ទៀតហើយ គឺ​ឧកញ៉ា​នួន រិទ្ធី ចាក់​ដី​សង់ផ្ទះ​ចូល​ទន្លេ​មេគង្គ​«​ទន្លេ​តា​ពក​»​ក្បែរ​ច្រមុះ​ចៅហ្វាយស្រុក​ស្រី​សន្ធរ​

អា​ក្រៀម​មិនទាន់​អស់ អា​ស្រស់​មក​១​ទៀតហើយ គឺ​ឧកញ៉ា​នួន រិទ្ធី ចាក់​ដី​សង់ផ្ទះ​ចូល​ទន្លេ​មេគង្គ​«​ទន្លេ​តា​ពក​»​ក្បែរ​ច្រមុះ​ចៅហ្វាយស្រុក​ស្រី​សន្ធរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម ៖ បន្ទាប់​ពី​ករណី​ឧកញ៉ា​អ៊ាង ចាក់​ដី​ចង់​ទប់​បិទ​ទន្លេមេគង្គ​ធ្វើឱ្យ​ល្បីល្បាញ​ស្រុក​ស្រី​សន្ធរ​នោះមក ស្រាប់តែ​មាន​រឿង​ឧកញ៉ា​មួយទៀត​ដែល​កើត​នៅ​ក្បែរ​គ្នា​នោះ កំពុង​ចាក់ដី​ចូល​ខ្ពប​ទន្លេមេគង្គ និង​កំពុង​សាងសង់​ផ្ទះ​យ៉ាង​រំភើយ​។ នោះ​គឺ​បុរស​ម្នាក់​ដែល​មាន​ងារ​ជា​ឧកញ៉ា​ឈ្មោះ​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA កំពុង​រំ​លោ​.​ភ​ច្រាំងទន្លេ ដូច​ទៅ​នឹង​ឧកញ៉ា​អ៊ាង​នោះដែរ ដោយ​ការចាក់ដី​លុប​ខ្ពប​ដៃ​ទន្លេមេគង្គ​នៅ​ចំណុច​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​ដោយសារ​ល្បីល្បាញ​រឿង​អំពើ​ល្មោ​ភ​របស់​ឧកញ៉ា​អ៊ាង នៅក្នុង​ស្រុក​ស្រី​សន្ធរ​នោះ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤ គេ​ឃើញ​មន្ត្រី​ភូមិបាល​ស្រុក​ប្រញាប់ប្រញាល់​ជើង​៣ ជើង​៤, ចុះ​ទៅ​ផ្អាក​សកម្មភាព​នៃ​ការសាងសង់​របស់លោក​ឧកញ៉ា​នួន រិទ្ធី ដែល​អ្នកផង​ដឹងថា ជា​ទង្វើ​បំពាន​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រភព​រាយការណ៍​ថា ទង្វើ​នោះ​សង្ស័យ​មាន​ការ​គប់គិត​គ្នា​រវាង​មន្ត្រី​ថ្នាក់ស្រុក ក្រោម​ការដឹកនាំ​របស់​លោក​ស៊ឹម គង់ ចៅហ្វាយស្រុក​ស្រី​សន្ធរ ជាមួយ​លោក​ឧកញ៉ា​នួន រិទ្ធី ដែល​ភរិយា​របស់​ឧកញ៉ា​មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ដំបូក​នោះ​។ និយាយ​ឱ្យ​ខ្លី​ទៅ ទង្វើ​បំពាន​ច្បាប់​ប្រទេស​ជាតិ​ដ៏​ស្អុយរលួយ​បែបនេះ គឺ​កើតឡើង​ដោយ​ការ​គប់គិត​គ្នា​រវាង​ចៅហ្វាយស្រុក​ស្រី​សន្ធរ លោក​ស៊ឹម គង់ និង​ឧកញ៉ា​នួន រិទ្ធី ដែល​ពិបាក​នឹង​ប្រកែក​ណាស់ ។​
​ចៅហ្វាយស្រុក​លោក​ស៊ឹម គង់ អាច​និយាយថា មិនដឹង​? ដើម្បី​រួចខ្លួន​ពី​ការទទួលខុសត្រូវ​។ ស្របគ្នា​នឹង លោក​ចៅហ្វាយខេត្ត​កំពង់ចាម​ក៏​អាច​និយាយ​បាន​ដែរ​ថា មិន ដឹង​ទេ ព្រោះ​សកម្មភាព​បំពា​.​ន​ច្បាប់​បែបនេះ តែងតែ​កើតមាន​ដោយសារ​តែ​មន្ត្រី​នៅ​ថ្នាក់ក្រោម​គប់គិត​គ្នា​។

​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ​នាំ​គ្នា​ខ្សិប​ថា បើ​គ្មាន​ការ​គប់គិត​គ្នា តើ​គេ​អាច​ធ្វើ​សំណង់​លយ​ចូល​ខ្ពប ឬ​ដៃទន្លេ​បាន​យ៉ាងដូចម្ដេច​ទៅ​? និយាយ​រួម​ទៅ បើ​គ្មាន​ការ​បិទ​ភ្នែក ពត់​ដុំដៃ​ពី​ចៅហ្វាយស្រុក ស៊ឹម គង់ ដែល​ដើរ​អែបៗ​ជាមួយ​ឧកញ៉ា​ទេនោះ គឺ​មិន​អាច​មាន​អំពើ​បំពាន​ច្បាប់​ប្រទេស​បែបនេះ កើតឡើង​បាន​ដោយ​ងាយៗ​នោះឡើយ​។ ចាំ​មើល​ថា តើ​រដ្ឋបាល​ខេត្ត​កំពង់ចាម របស់លោក អ៊ុន ចាន់​ដា មាន​អ្វី​បំភ្លឺ​បន្ថែមទៀត ចំពោះ​ករណី​ឧកញ៉ា​នួន រិទ្ធី នេះ​?

​រឿងរ៉ាវ​ដែល​កំពុង​កើតឡើង​នៅ​ស្រុក​ស្រី​សន្ធរ ចំពោះ​ករណី​បំពា​.​ន​ច្បាប់​ប្រទេស​នេះ គឺ​ដោយសារ​មន្ត្រី​អ្នកអនុវត្ត​ច្បាប់ និង​អាជ្ញាធរ​មូលដ្ឋាន សង្ស័យ​ពាក់ព័ន្ធ​គ្នា​ទើប​ធ្វើបាន​។ បើ​គ្មាន​កា​គប់គិត​គ្នា​រវាង​ពួក​ឈ្មួញ​អ្នកមាន​លុយ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក​ទេនោះ គឺ​ពិតជា​គ្មាន​រឿងរ៉ាវ​ដ៏​ហួសចិត្ត​កើត​ឡើង​បែប​នេះ​ឡើយ​។

​រាស្ត្រ​ក្រីក្រ​នៅ​ស្រុក​ស្រី​សន្ធរ នាំគ្នា​ដើរ​រិត​តែ​ដើម​ទ្រូង​ថា មិនគួរ​អ្នក​មានទ្រព្យ​ស្តុកស្ដម្ភ មាន​ងារ​ជា​ឧកញ៉ា​ប្រព្រឹត្ត​អំពើ​យ៉ាង​ដូច្នេះ​ឡើយ​។ ថា អ្នកមាន​លុយ​ទៅ ដែល​ឆ្លៀត​រំ​លោ​.​ភ​យ៉ាង​ឥត​អៀនខ្មាស់ ចុះ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ យ៉ាងម៉េច​ដែរ​?

​ស្រុក​ស្រី​សន្ធរ​មាន​ឧកញ៉ា​២​នាក់​ហើយ ដែល​រំ​លោ​.​ភ​ច្រាំងទន្លេ សង្ស័យ​អភិបាល​ស្រុក​នៅ​ពីក្រោយ ។​

​ចាំ​មើល​ទៀត វាសនា​អ្នកមាន​បាន រំ​លោ​.​ភ​ទន្លេ​យ៉ាង​អនាធិបតេយ្យ​បែបនេះ តើ​នឹង​បាន​ដោះស្រាយ​ដោយ​វិធី​ណា​?

​ជុំវិញ​ករណី​ខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ ពី​សំណាក់​អ្នកពាក់ព័ន្ធ និង​បន្ត​ការតាមដាន​ព័ត៌មាន​បន្ថែម​ទៀត សូម​អរគុណ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល