ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ជុំវិញ​ករណី ឈ្មោះ តាប៉ាង ឈូសឆាយ លក់​ដី​របស់​រដ្ឋ​ជាច្រើន​ហិកតា ក្នុង​ភូមិសាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ មិនទាន់​ចប់​នោះទេ​

ជុំវិញ​ករណី ឈ្មោះ តាប៉ាង ឈូសឆាយ លក់​ដី​របស់​រដ្ឋ​ជាច្រើន​ហិកតា ក្នុង​ភូមិសាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ មិនទាន់​ចប់​នោះទេ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ក្រោយ​ពី​ផ្ទុះ​រឿង តាប៉ាង ដាក់​គ្រឿងចក្រ រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ ហើយ​ឱ្យ​អ្នកផ្សេង​ឈរឈ្មោះ​ជំនួស​នោះ ពេល​នេះ​ជ្រាប​ដល់​ថ្នាក់លើ មន្ទីរ​ជំនាញ​បាន​កោះហៅ​ប្រជុំ មាន​ទាំង​អ្នកសារព័ត៌មាន​ចូលរួម​ថែមទៀត​ផង​ដែរ ដើម្បី​ជា​សាក្សី​ដើម្បី​ដាក់បន្ទុក​លើ​ជន​ខិលខូច ដែល​មាន​មហិច្ឆតា បំផ្លាញ​ដី​ព្រៃ​របស់​រដ្ឋ​។​

​បើ​យោង​តាម​កំណត់ហេតុ​ប្រជុំ​នា​ថ្ងៃទី​១៣ ខែ​កុម្ភះ ឆ្នាំ​២០២៤​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក​នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ។ សមាសភាព​ចូលរួម​មាន ១​លោក អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ២​លោក ប្រធាន អ​.​ម .​ក មេធាវី តំណាង ឈ្មោះ តាប៉ាង​។​

​បើ​យោង​តាម កំណត់ហេតុ​អង្គប្រជុំ កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ឆ្នាំ​២០២៤ ដី​សហគមន​ស្នើសុំ​កាត់​ឆ្វៀល​មាន​ផ្ទៃដី​ប្រមាណ​ជាង​២៩០០០​ហិកតា​ទៅ ៣០០០០​ហិកតា ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង​ក្មុង​អនុក្រឹត្យ​លេខ ២៤៥(​ពណ៍​លឿង​) ដី​ព្រះរាជ​ក្រិត ជា​តំបន់​អភិរក្ស​ជា​ដី​របស់​រដ្ឋ​ដែល​មិន​អាច​កាត់​ឆ្វៀល​បានទេ ករណី​ខាងលើ​ដែល​អង្គភាព​សារព័ត៍មាន​ចុះ​ផ្សាយ​នោះ​ក្រុម​ការងារ​បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​កន្លង​មក​រក​ឃើញថា មាន​ចំនួន​១២៧.៨៣​ហិកតា ក៏​ប៉ុន្តែ​ក្រោយពី​អូស​ផែនទី​មើល​ភាពជាក់ស្ដែង​ឃើញ​មាន​ចំនួន ៩៣.៣៧​ហិកតា មាន​ជាប់​ក្នុង​គម្រោង​ចំនួន​៣ (១.​ជាន់​លើ​ដី​ក្រុមហ៊ុនហ្គ្រេ​ត​ហ្វៀល ២.​ជាប់​ដី​អនុក្រឹត្យ​លេខ ០១ និង​អនុក្រឹត្យ​លេខ ២៤៥ និង ៣.​ជា​ដី​ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង ដាំដំឡូង​មី មាន​ផ្ទៃ​ពណ៍​លឿង ) លោក​បាន​បន្ត​ទៀត​ថា​ដី​ខាងលើ​នេះ​មានឈ្មោះ​ម្ចាស់​គ្រប់គ្រង​ដល់​ទៅ​៣​នាក់ រួមមាន​ឈ្មោះ​÷
១.​លោក អេង ហាក់​ហៀ​ង​. ២.​លោក​ម៉ែន ចាន់ណា​រី ហៅ​តាប៉ាង​. ៣.​មិន​មាន​ឈ្មោះ​ពិត​ប្រាកដ​ទេ​? ក្រោយពី​លោក​បាន​បង្ហាញ​ពី​របកគំហើញ​នៃ​ការចុះ​ចុច​យាម​កាប​UTM ខាងលើ ស្នើសុំ​អោយ​ខាង​មេធាវី​តំណាង​ដោយ​អ​ណា​ត្តិ​បាន​យក​ឯកសារ​ដែល​បាន​ថតចម្លង​ពី​កូនក្តី​លោក តាប៉ាង​ចំនួន ២​ដុំ និង​២​ទីតាំង​មក​ដាក់​បង្ហាញជូន​ដល់​លោក​ប្រធាន​មន្ទីរ ដើម្បី​ពិនិត្យ​មាន​ចំនួន​២​ភូមិ ១.​ភូមិ​ក្បាលដំរី មាន​ផ្ទៃដី​សរុប​២៤៧​ហិកតា ២.​ភូមិ​សំរោង មាន​ផ្ទៃដី​សរុប​ចំនួន​៨០​ហិកតា និង​២​ឃុំ ១.​ឃុំ​តា​សាល ២.​ឃុំ​ត្រពាំង​ជោ​។​

​ក្រោយ​បាន​ពិនិត្យមើល​លើ​ឯកសារ​រួចរាល់​ឯកសារ​ខាងលើនេះ​យក​បាន​ការ​ប្រហែលជា​៣០%​ទៅ​៥០%​តែ​ប៉​ណ្ណោះ​ពី​ព្រោះ​ក្នុង​អំឡុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៩​ក្នុង​អនុក្រឹត្យ​០១ បានធ្វើកា​រនា​រាករ​ណ៍​ចោល​លើ​ឯកសារ​ភូមិ ឃុំ ស្រុក អស់​ទៅ​ហើយ​ពី​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ចាស់​។​

​សូមបញ្ជាក់​ថា​: កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដី​ដែល​មាន​ចំនួន ២​មុឺន​ហិកតា​ត្រូវ​បាន​បិទប​ញ្ជប់​សម្រាប់​ប្រគល់ជូន​ដី​សប្បទាន​សង្គមកិច្ច​ជូន​ក្រុមហ៊ុនហ្គ្រេ​ត​ហ្វៀល​និង​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ជាក់ស្តែង ហើយ​នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រជុំ​ពេញអង្គ​ដែល​មាន​សម្តេច​តេជោ ជា​ប្រធាន​បានកំណត់​បិទ​បញ្ជប់​ជា​ស្ថាពរ​ក្មុង​ពេល​និសិត្ស​ចុះ​វាស់វែង​ចប់សព្វគ្រប់​។​

​ហើយ​ទីតាំង​ដី​ខាងលើ​នោះ​អនុក្រឹត្យ​លេខ​២២៧ ស្នើសុំ​ធ្វើ​ការដកហូត​កាលពី ខែ​ឧសភា ឆ្នាំ​២០២៣ ក៏ប៉ុន្តែ​មិន​មាន​កញ្ចប់​ថវិការ​សម្រាប់​ការចុះអនុវត្ត​លើ​ដី​ការលេខ​២២៧ ដកហូត​នោះ​ទេ​គ្មាន​ថវិកា​ជាតិ​។​

​លោក​មេធាវី តំណាង​អោយ​លោក​តាប៉ាង​ធ្វើ​ការស្នើសុំ​ដល់​មន្ទីរ​បរិស្ថាខេ​ត្ត​កំពង់ស្ពឺ​ថា លោក​មិន​ទាន់​ដឹង ថា​តើ​កូនក្តី​លោក​បាន​ធ្វើ​ការឈូសឆាយដី​ដែល​ស្ថិតនៅ​ប៉ុយ​រ៉ុយ ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​នោះ​ចូល​ក្នុង​ដែន​ជម្រក​បរិស្ថាន និង​ដី​អនុក្រឹត្យ លេខ​២៤៥. លេខ​០១ និង​ដី​ក្រុមហ៊ុនហ្គ្រេ​ក​ហ្វៀល​ចំនួ​នប៉​ន្មា​ន​ដែរ​? (​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​ថា​ចំនួន​៩៣.៣៧​ហិកតា​) និង​ស្នើសុំ​ធ្វើ​កិច្ច​សហកា​រណ៍​ជានិច្ច​ជាមួយ​មន្ត្រី​ជំនាញ និង​អង្គភាព​សារព័ត៍មាន​។​

​អាចនិយាយបាន​ជារួម​ថា​÷ លោក អេង ហាក់​ហៀ​ង និង​លោក ម៉ែន ចាន់ណា​រី (​ហៅ តា ប៉ាង​)​ធ្វើការ​ឈូសឆាយ​ដី​ប៉ះ​លើ​ដី​ក្រុមហ៊ុនហ្ក្រេ​ត​ហ្វៀល និង​ប៉ះ​ដី​អនុក្រឹត្យ​លេខ​:២៤៥ និង​មាន​ឯកសារ​ភ្ជាប់​ប្លង់​ភូមិ​ឃុំ និង​ប្លង់រឹង​ខ្លះៗ និង​រៀបចំ​កំណត់​ក្នុង​អង្គប្រជុំ​នេះ​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​ប្រធាន​មន្ទីរ​បរិស្ថាន និង​លោក​អភិបាល​ខេត្ត​ជា​អ្នកសម្រេច ។ និង​ធ្វើ​របាយការណ៍​ជូន​ទៅ​អន្តរក្រសួង​ទាំង​៣​បន្តទៀត រូ​ម​មាន​១.​ក្រសួង​ធនធានទឹក ២.​ក្រសួង​ដែនដី និង​នគរូបនីយកម្ម និង​សំណង់​<br />
៣.​ក្រសួង​បរិស្ថាន ដើម្បី​បន្ត​និតិ​វិធី​បន្តទៀត​។​

​មហាជន​ក៏ដូចជា​អ្នកសារព័ត៌មាន​យើង​នៅតែ​ទន្ទឹង​រងចាំ​មើលថា តើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាច​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ដែរ​ឈូសឆាយ​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ នៅ​ចំណុច ប៉ុយ​រ៉ុយ ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ នឹង​នៅ​ចំណុច​ខាងត្បូង​ឈៀង​ខាងលិច​ទំនប់​ឥណ្ឌា ស្ថិតនៅ​ភូមិ​អញ្ចាញ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​ដែល​ឬ​យ៉ាងណា ?

​គូសបញ្ជាក់​ផងដែរ​ថា ដី​របស់​ឈ្មោះ (​តាប៉ាង​) នៅ​ចំណុច​ជើងភ្នំ​ប្រាក់​នោះ ត្រូវបាន​រៀបចំ​លក់​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ដែល​មាន​ទំហំ​ជាង​៣០០​ហិកតា ហើយ​ដី​នោះ មាន​ប្លង់​រឹង​ប្រហែក​១០​ទៅ​១១​ហិកតា​តែ​ប៉ុណ្ណោះ ។ ដោយ​លក់​ក្នុង​១​ហិកតា តម្លៃ​៥០០០​ដុល្លារ​សហរដ្ឋអាមេរិក​(5000$) ហើយ​ទូទាត់​លុយ​បាន​ចំនួន​៥០​ភាគរយ​ហើយ សរុប​ទឹក​លុយ​ទាំង​អស់​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណ្ណោះ​។​

​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា អ្នកមាន​លុយ​មាន​អំណាច​គ្រោង​ឱ្យ​(​តាប៉ាង​)​និង​អ្នកពាក់ព័ន្ធ​រៀបចំ​ដីធ្លី​ទំហំ​ជាង​១០០០​ហិកតា បន្ថែមទៀត ដើម្បី​ធ្វើ​ចំការ បំពេញតម្រូវការ​ទីផ្សារ​ដែល​គេ​ចង់បាន បើទោះបីជា​ពាក់ព័ន្ធ​ជាមួយ​ដី​រដ្ឋ​គ្រប់គ្រង ឬ​ដី​របស់​ប្រជាពលរដ្ឋ ក៏​ដោយ​គេ​ត្រូវតែ​ទិញយក​ឱ្យបាន​។​

​ជុំវិញ​ការលើកឡើង​ខាង​នេះ​ផងដែ​អ្នកសារព័ត៌មាន​បាន​សុំ​ការបំភ្លឺ​ពី​លោក​(​តាប៉ាង​)​តាម​ប្រព័ន្ធ​ទូរស័ព្ទ គាត់​បាន​ប្រាប់ថា គាត់​គ្មាន​ដី​នៅ​ចំណុច​ទីតាំង​ខាងលើនេះ​ទេ ហើយ​ក៏​គ្មាន​ដី​ណា​លក់​ដែរ បើ​គាត់​លក់​ដី​នោះ តើ​មាន​ឯកសារ​មក​ពី​ណា​ដើម្បី​បញ្ជាក់​។​

​ចំណែក​លោក ហ៊ុល ម៉ា​រ៉ា ប្រធានការិយាល័យ ដែន​ជម្រក​ស្រុក​ឱ​រ៉ា​ល់ បាន​ឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា លោក​កំពុង​ជាប់រវល់ ដោយឡែក​លោក ច័ន្ទ​ថេត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ អ្នកយកព័ត៌មាន​យើង​ខ​ល​តាម​ប្រព័ន្ធ​ទូរស័ព្ទ​លោក​ថា​ជាប់រវល់​សូម​បញ្ជូន​រូបភាព​និង​របាយការណ៍​ទៅ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ទៅ​។​

​ករណីនេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឱ​រ៉ា​ល់ បាន​ស្នើសុំ​យ៉ាងទទូច​ដល់​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ពិសេស​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​មេត្ដា​ពិនិត្យ និង​វែកមុខ​ជនខិលខូច​ដែល​តែង​ធ្វើ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ជា​បន្ដទៅទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពីពេល​កន្លង​ទៅ នៅ​ថ្ងៃ​ទី​០៦​ខែ​កុម្ភៈ​ឆ្នាំ​២០២៣ ដោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​គ្រឿងចក្រ​កំពុងតែ​ធ្វើ​ការឈូសឆាយដី​ព្រៃ​របស់​រដ្ឋ ក្រោយមក​ក្រុម​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ចុះ​ទៅ​ដល់​ចំណុច​ទីតាំង​ដី​ខាងលើ​ឃើញថា មាន​គ្រឿងច​ក្រអេ​ស្កាវ​ទ័រ​{​ហៅ​ថា​អាអ៉ិច​}​ចំនួន​ពីរ​គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​អស់​ជាច្រើន​ហិកតា ដូច​ជា​ការលើកឡើងរ​បស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ។​

​ក្រោយ​ពី​ឃើញ​ក្រុម​អ្នកសារព័ត៌មាន តៃ​កុងអេ​ស្កាវ​ទ័រ​{​ហៅ​ថា​អាអ៉ិច​}​បាន​បើក​គ្រឿងចក្រ​បុករ​បងរ​ត់​ដើម្បី​យក​គ្រឿងចក្រ​ទៅ​លាក់ទុក ភ្លាមៗ​នោះ មាន​បុគ្គល​ម្នាក់​បើករថយន្ត​មក​ដែល​គេ​ស្គាល់ឈ្មោះ {​តាប៉ាង​} ជា​អ្នក​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​ខាងលើ​នោះ ដោយ​បើក​រថយន្ត​មកដល់​បាន​ធ្វើ​កាយវិការ​ច្រងេងច្រង៉ាង ហើយ​បាន​ឲ្យ​ក្រុមអ្នកសារព័ត៌​មាន​យើង​ទៅ​ផ្ទះ​លោក​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​អ្នកសារព័ត៌មាន​មិនបាន​ធ្វើ​តាម​ការអញ្ជើញ​របស់​(​តាប៉ាង​) នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល