ទាន់ហេតុការណ៍
ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. - ដោយសា​របាយការណ៍​មិន​ពិត​បែប​នេះ ទើប​ធ្វើឲ្យ​វិវាទ​ដីធ្លី​មិន​អាច​ដោះស្រាយ​បញ្ចប់​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវ​ជាតិ​លេខ​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវ​ជាតិ​លេខ​១​។

​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​។ ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​១ មាន​ប្រវែង ៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​។ ស្ពានបេតុង​ខ្សែ​កា​ប្លិ៍​១​ខ្សែ​នេះ នៅពេល​សាងសង់​រួច នឹង​ចូលរួម​ចំណែក​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ​១​។ ជា​ពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នេះ ។

​ហើយ​នៅ​ថ្ងៃនេះ​ផងដែរ តប​តាម​ការស្នើសុំ​ពី​អភិបាល​រាជធានី​ភ្នំពេញ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ផ្លូវ​ក្រោម​ដី​ត្រង់​រង្វង់​មូល​ចោម​ចៅ​ដែលមាន​ប្រវែង ៤៨៨ ម៉ែត្រ អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ចាប់​ពេលនេះ​តទៅ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​សុំអោយ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ទៅ​ភ្ជាប់​សេវា​ទូរស័ព្ទ​នៅ​ផ្លូវ​ក្រោម​ដី​នោះ ដើម្បី​កុំអោយ​ដាច់​សេវា​ពេល​ធ្វើដំណើរ​ដល់​ផ្លូវ​ក្រោម​ដី​នោះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​សមិទ្ធផល​នា​ថ្ងៃ​នេះ​ថា ជា «​សមិទ្ធផល​ថ្មី​លើ​ដី​សន្តិភាព​» ។ សម្តេច​តេជោ​បានបង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ភាព​រីកចម្រើន​នៃ​ទីក្រុង​ភ្នំពេញ ដែល​ក្រោយ​ពី​ងើប​ពី​សង្គ្រាម​មក គឺ​ជា​ទីក្រុង​ដែល​មិន​មាន​មនុស្ស​រស់​នៅ​ច្រើន​នោះ​ទេ តែ​ពេល​នេះ មាន​មនុស្ស​រស់​នៅ​រាប់លាន​នាក់ និង​មាន​អគារ​ខ្ពស់ៗ​រាប់រយ​អគារ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា បច្ចុប្បន្ន ទីក្រុង​ភ្នំពេញ​បាន​ពង្រីក​ផ្ទៃ​ដី​ជា​បន្តបន្ទាប់ ដែល​មុននេះ ផ្ទៃដី ទីក្រុង​ភ្នំពេញ​គឺ មាន​ចំនួន ៣០០​គីឡូម៉ែត្រ​ការ​រ៉េ ឥឡូវ​នេះ​ផ្ទៃដី​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់ ជិត ៧០០​ម៉ែត្រ​គីឡូម៉ែត្រ​កា​រ៉ែ​។

នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ឆ្នាំនេះ ទោះបីជា​មិន​មាន​ពិធី​បុណ្យ​អុំទូក​ក៏ដោយ តែ​យើង​នៅតែ​គោរព​ប្រពៃណី​ទំនៀមទម្លាប់ ដូចជា​អកអំបុក សំពះ​ព្រះ​ខែ ជាដើម គឺ​យើង​អាច​ធ្វើ​នៅ​តាម​វត្ត​អារាម ឬ​តាម​ផ្ទះ​ជា​ដើម ហើយ​ប្រជាពលរដ្ឋ​អាច​ឈប់សម្រាក​បាន​ធម្មតា​។
​ជាថ្មី​ម្តងទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​អោយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​បញ្ហា​គ្រោះទឹកជំនន់ ត្រូវ​ចុះ​ទៅ​វាយតម្លៃ​ភ្លាមៗ និង​ត្រូវ​ស្តា​អ្វីដែល​ខូចខាត​នោះ​ភ្លាមៗ ដូចជា​ផ្លូវលំ ផ្លូវជាតិ និង​ការបង្កបង្កើន​ផល​របស់​ប្រជាកសិករ​ជាដើម​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទទួលបាន​ផល​លឿន ក្រោយ​ពី​ទឹកជំនន់​នេះ និង​ការស្តារ​ប្រទេសជាតិ​ឡើងវិញ​នូវ​អ្វី​ដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​។

​បន្ទាប់​ពី​អញ្ជើញ​ចែក​នូវ​អំណោយ​ដល់​កម្មក​សាងសង់​ស្ពាន​នេះ​រួច​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ចុច​ប៊ូ​តុង ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែ​កាប្លិ៍​ឆ្លងកាត់​ទន្លេបាសាក់ ពី​តំបន់​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ទៅ​ផ្លូវ​ជាតិ​លេខ​១ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល