ខេត្តក្រចេះ÷ នៅព្រឹកថ្ងៃសៅរ៍ទ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឌីមសុខុន ប្រធានស្នាក់ការ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន UMA ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ បាននាំយកអំណោយ ជាសម្ភារៈនិងថវិកាមួយចំនួនឧបត្ថម្ភជូនដល់រដ្ធបាលស្រុកចិត្របុរី ដើម្បីចាត់ចែងបន្ត ដែលស្ថិតឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
អំណោយដែលបាននាំយកទៅឧបត្ថម្ភជូនដល់រដ្ធបាលស្រុកចិត្របុរី រួមមាន÷
១. អង្ករ៤ការ៉ុង មួយការ៉ុងស្មើរនិង២៥គីឡូ ២. មី៥កេះ ៣. ទឹកបរិសុទ្ធថៃ២០យួរ និងថវិកាសរុប ៣៣០.០០០(៣៣មុឺន)រៀល៕