ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។
បើតាមការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ រសៀល របស់អង្គភាពសារព័ត៌មានទាំងបួននោះ គឺផ្ទុយពីច្បាប់អនុញ្ញាតធ្វើអាជីវកម្មព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ពោលគឺអាជ្ញាប័ណ្ណនោះមានសិទ្ធិត្រឹមតែធ្វើការផ្សាយលើគេហទំព័រតែប៉ុណ្ណោះ ក្នុងនោះតាំងខ្លួនសុទ្ធតែជាចាងហ្វាង ហើយធ្វើសកម្មភាព ដែលផ្ទុយស្រឡះពីច្បាប់អនុញ្ញាតទៅវិញ។
គូសបញ្ជាក់ផងដែលថា ការផ្ដួចផ្ដើមគំនិតកៀងគរប្រជាពលរដ្ឋច្រើនធ្វើការផ្សាយផ្ទាល់បែបនេះ មានលក្ខណៈញ៉ុះញ៉ុងពិតប្រាកដមែន ពោលគឺយកប្រជាពលរដ្ឋមកធ្វើជាខែល បង្កើតឱ្យមានភាពអស្ថេរភាព ចលាច័ល ហាក់ដូចជាផ្ទុះការតវ៉ា នេះជាល្បិចកន្ទេលធំ បន្លំដេក កូរទឹកឱ្យល្អក់ របស់បក្ខពួកជនខិលខូចមួយក្ដាប់តូច ដែលមានចេតនាចង់បានដី របស់រដ្ឋមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន និងលក់យកប្រាក់ចំណេញបន្ដ។
គួររំលឹកផងដែលថា ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ គឺកំពុងរស់នៅលើដីរបស់រដ្ឋ ជាដីដែនជម្រកស្វតព្រៃកែវសីមា ក្នុងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ដូចដែលសម្ដីអះអាងរបស់ លោក ពៅ សាវាន មេភូមិ ត្រពាំងឈូក បានលើកឡើងថា ពលរដ្ឋរស់នៅជាក់ស្ដែង មានចំនួន ៤៧៣ គ្រួសារ ហើយដែលមានការស្នាក់នៅពិតប្រាកដនោះ មានចំនួន ៣១០ គ្រួសារប៉ុណ្ណោះ ក្រៅពីនេះ គឺមិនពុំទាន់មានលិខិតស្នាមនៅច្បាស់លាស់នោះទេ។
លោកបានបន្ដទៀតថា ប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ២០១៣មក លើផ្ទៃដីតែ ៧៥០ ហិកតាប៉ុណ្ណោះ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋមកអាស្រ័យផល ប្រមាណជាង ២០០០ ហិកតា ដែលលោកមិនបានដឹង ចំនួនដីពិតប្រាកដនោះទេ។ (មកស្ដាប់សម្ដីរបស់លោកមេភូមិ ពៅ សាវាន)។