ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី និងឯកឧត្តម លោកជាអនុប្រធានក្រុមការងារក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ ដែលមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោតមកពីគ្រប់ឃុំទាំងអស់ទូទាំងខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិការគណបក្សខេត្ត សរុបចំនួនប្រមាណជា ៣០០នាក់ នៅមន្ទីបក្សខេត្តក្រចេះ។
ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី តំណាង ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពីធីចុះបង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលនាំយកការផ្តាំផ្ញើររបស់ ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត និងឯកឧត្តមប្រធានគណបក្សខេត្តក្រចេះ ជូនដល់អង្គបោះឆ្នោតគបក្សប្រជាជនកម្ពុជាចំនួន៤៧អង្គ/រូប មកពីឃុំទាំង១០ក្នុងស្រុកចិត្របុរី អោយ ៖
-ថែរក្សាអោយបាននូវសុខភាពល្អ កាយសម្បទារឹងមាំ ដោយហាមដាច់ខាតការហូបចុកគ្រឿងស្រវឹង
-រក្សាអោយបាននូវសុខសុវត្ថិភាពក្នុងធ្វើដំណើរទៅណាមកណា
-គូសន្លឹកឆ្នោតអោយត្រឹមត្រូវ ដែលគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១លើសន្លឹកឆ្នោត
-ដាច់ខាតត្រូវយកឈ្នះអោយបាន ជាការតបស្នងនូវគុណូបការៈរបស់សម្តេចតេជោប្រជាគណបក្សនៃយើង។
គឺអនុវត្តអោយបានចាប់ពីពេលនេះរហូតថ្ងៃបោះឆ្នោត នៅថ្ងៃទី២៥ ខៃកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះដាច់ខាត។
ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បានបន្ថែមថា គឺសរុបទៅអ៊ុំពូមីងជាអង្គបោះឆ្នោតត្រូវធ្វើខ្លួនដូចក្រមុំ ដែលសម័យមុនកូនស្រីអោយតែគ្រប់អាយុពេញក្រមុំ ត្រូវចូលម្លប់ សូម្បីតែជួបអ្នកណាក៏មិនបាន គឺប្រៀបដូចយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ខាងមុខដែលយើងមើលមិនឃើញ។
កម្មវិធីប្រព្រឹត្តទៅនៅមន្ទីបក្សស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក និងលោកប្រធាន អនុប្រធាន សមាជិក សមាជិការគណបក្សស្រុក ព្រមទាំងយុវជននិងចលនាស្ត្រីគណបក្សស្រុក សរុបចំនួន១៥១នាក់ និងមានស្ត្រីចំនួន៣៥នាក់។
ចប់កម្មវិធី នៅសៀលថ្ងៃដដែល ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងក្រុមការងារបានបន្តចុះទៅឃុំថ្មគ្រែ តាមការស្នើសុំចុះរបស់ ឯកឧត្តម ហេង រតនះ ប្រធានក្រុមការងារងារចុះមូលដ្ឋានឃុំថ្មគ្រែ ដើម្បីសិក្សាស្ទាបស្ទង់ព័ត៌មានពីឃុំ ដែលទទួលបានថាជាឃុំមានបញ្ហាប្រឈមជាងគេ។
ចប់កម្មវិធីទាំង២ថ្ងៃខាងលើ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារបានទិញនូវផលិតផលក្នុងស្រុកខ្លះៗ មានណែម ក្រឡាន គ្រូចថ្លុង ត្រសក់ និងបុិគួកត្រឡប់គេហដ្ឋានជាមួយភាពជោគជ័យ និងសុខសុវត្ថិភាព។
ធ្វើរបាយការណ៍ដោយ
លោកស្រី ង៉េ សម្ផស្ស
ជំនួយការលេខាធិការដ្ឋាន