ទាន់ហេតុការណ៍
សមិទ្ធិផល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ថ្មី​មួយទៀត បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រៀម​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​! - ​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ លោកនាយ​ការិយាល័យ​សុខាភិបាល ដែល​បាន​វះកាត់​ក្រួស​ក្នុងប្រ​ម៉ាត់​! - ​សហគ្រាស​ផលិត​ទឹកក្រូច និង​ទឹក​ផ្លែឈើ​យីហោ​(​ប៊ី ស្មា​ត​) គឃ្លើន​មិន​ស្តាប់​ការណែនាំ​របស់​មន្ទី​របរិ​ស្ថាន - រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហាសិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម​ - សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​ - ​ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូន​ឈើ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ខាងមុខនេះ នៅ​មុខ​អគារ​មរតក​តេជោ ទីស្តីការ​ក្រសួង​បរិស្ថាន​ - មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​ - សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ព្រមទាំង សមាជិក សមាជិកា និង​ក្រុមគ្រួសារ​ផ្ញើ​សារលិខិត​រំលែក​មរណៈ​ទុក្ខ​ជូន ក្រុមគ្រួសារ​យោធិន ដែល​បាន​ពលី​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ស្តុក​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣
0

ឯកឧត្តម បណ្ឌិត ជា ដែន អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ផ្សារ​រាត្រី​(​ខាល់​ឆឺ​រ៉ា​បេ​)​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីក្រុង​កោះ​ពេជ្រ​

ឯកឧត្តម បណ្ឌិត ជា ដែន  អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ផ្សារ​រាត្រី​(​ខាល់​ឆឺ​រ៉ា​បេ​)​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីក្រុង​កោះ​ពេជ្រ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ល្ងាច​ថ្ងៃទី ១០​ខែ​កុម្ភៈ​ឆ្នាំ ២០២៤ ឯកឧត្តម​បណ្ឌិត ជា ដែន ក្រុមប្រឹក្សាភិបាល​សមាគម​ទីផ្សារ​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សម្ពោធ​ផ្សារ​(​រាត្រី ខាល់​ឆឺ​រ៉ា​បេ​) ស្ថិតក្នុង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង​កោះ​ពេជ្រ (​អាគារ​បារាំង​) និង​មាន​ការចូលរួម​ពី គណៈអធិបតី ភ្ញៀវកិត្តិយស ឯ​ឧត្តម លោកជំទាវ លោក លោកស្រី ជា​ច្រេី​ន​ផងដែរ​។​
​គួសបញ្ជាក់​ផងដែរ​ថា ការបង្កើត ផ្សារ​រាត្រី ខាល់​ឆឺ​រ៉ា បេ គឺ​ដើម្បី​ជំរុញអោយមាន សហគមន៍​ទេសចរណ៍ វប្បធម៌ និង​ជា​គោលដៅ តែមួយគត់​ជាមួយ​ការ បង្កើត​ភាពសប្បាយ​រីករាយ និង​អនុស្សាវរីយ៍​ល្អ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត និង​ភ្លក់​រស់ជាតិ​អាហារ​មានឱជារស​ឆ្ងុយឆ្ងាញ់​និង​វត្ថុ​អនុស្សាវរីយ៍ នា​ពេល​រាត្រី ថែម​ទាំង​ផ្សារភ្ជាប់​ផលិតផល​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME) និង​វប្បធម៌​អរិយធម៌​ខ្មែរ ទៅកាន់​អាស៊ាន និង​ពិភពលោក ដោយ ចាប់​បើក​ដំណើរការ រៀង​រាល់​សប្តាហ៍ នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​៤​ល្ងាច ដល់ ១០​យប់ នៅ​ទីតាំង ដឹ អេ​លីហ្សេ ទីក្រុង​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ជា​ការកត់សម្គាល់ ផ្សារ​រាត្រី ខាល់​ឆឺ​រ៉ា បេ មាន​ការរួម​គាំទ្រ​ពី សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សមាគម​ទីផ្សារ​កម្ពុជា សហព័ន្ធ​ទេសចរណ៍​កម្ពុជា គ្រុប​ស្ត្រី​អន្តរជាតិ ក្រុមហ៊ុន OCIC និង​អាជីវករ​ប្រមាណ​ជាង​១០០​ស្តង់ ដែល​មាន​លក់ដូរ​ដូចជា ផលិតផល​ខ្មែរ ម្ហូបអាហារ​ភេសជ្ជៈ ផលិតផល​ប្រើប្រាស់ សម្រាប់​បុរស​នារី កុមារា​កុមារី ជាពិសេស ផ្សារ​ត្រី នឹង​មាន​ការសម្តែង សិល្បៈ​វប្បធម៌ ការប្រគំ​តន្ត្រី ការប្រលង​ចំរៀង ដើរ​ម៉ូដ​សំលៀក​បំពាក់​ខ្មែរ និង​កម្មវិធី​កំសាន្ត​ជាច្រើន​ទៀត​។​

​បន្ថែម​ពី​នេះ​ទៅទៀត ផ្សារ​រាត្រី ខាល់​ឆឺ​រ៉ា បេ នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍​កំសាន្ត​បែប​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុងស្រុក ដែល​ជា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជម្រុញ ផលិតផល​ក្នុងស្រុក ម្ចាស់​សិប្បកម្ម សហគ្រិន​ស្ត្រី​ខ្មែរ និង​អាជីវករ ថែម​ទាំង​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក ធ្វើ​ការបណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​ថ្លែង​ក្នុង​ពិធី សម្ពោធបេ​ី​ក​ជា​ផ្លូវការ ផ្សារ​រាត្រី ខាល់​ឆឺ​រ៉ា បេ ឯកឧត្ដម​បណ្ឌិត ជា ដែន បាន​លេីក​ឡេ​ី​ង​ថា អាជីវករ​គប្បី​ចូលរួម​បាន​គាំទ្រ ជាមួយនឹង​ក្រសួង​បរិស្ថាន លេីការ​កាត់បន្ថយ ការប្រេីប្រាស់​ថង់ប្លាស្ទិក នៅក្នុង​ប្រទេស​កម្ពុជាដេ​ី​ម្បី​បរិស្ថាន​ស្អាត ក្រោម​ពាក្យស្លោក​«​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រេី​ថង់​ប្លា​ស្ទិក​ទេ » ជា​ពិសេស​ក៏​សូម​គោរព​អញ្ជើញ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​-​លោកស្រី អ្នកនាង កញ្ញា ទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា​ដើរ​កំសាន្ត និង​ជួយ​គាំទ្រ​ប្រើប្រាស់ ផលិតផល​ក្នុងស្រុក ផលិត​សហគ្រិន​ខ្មែរ និង​បរទេស ដែល​បាន​ដាក់តាំង​បង្ហាញ​រៀង​រាល់​សប្តាហ៍​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល