ព្រះវិហារធំសសរ ១០០ សាងសង់ឡើងនៅសតវត្សទី១៦ ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា បែរមុខទៅទិសខាងជើង ស្ថិតនៅចំទីតាំងរាជវាំងនគរសម្ភុបុរៈ នៃអាណាចក្រចេនឡា បច្ចុប្បន្នស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។
រយៈពេល ១០០ឆ្នាំក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានធ្វើឱ្យសសរ ២២ ដើមឆេះអស់ និងព្រះពុទ្ធបដិមា ប្រលាក់ដោយផ្សែងភ្លើង។ ប្រជាជននៅទីនោះបានរួបរួមគ្នាស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ ៧៨ដើមប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ ១០០ ត្រូវបានរុះរើ ហើយនិងសាងសង់ឡើងវិញរួចរាល់នៅថ្ងៃទី១៤ មករា ១៩៩៨ ដោយមានសសរ១១៦ដើម។
ប្រភព: ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
???? កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍
Radio (https://bit.ly/404wBaF) | Telegram (http://bit.ly/3lstpXo) | Facebook (https://bit.ly/3OP7tBP) | TikTok (https://bit.ly/3SMJyVO) | YouTube (https://bit.ly/3LnuaLY)