ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ជនសង្ស័យ​ចំនួន​០៨​នាក់​ភេទ​ស្រី ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​ធ្វើ​ការបង្ក្រាប​ករណី​៖ ហិង្សា​ដោយ​ចេតនា ដេញ​វ៉ៃ​គ្នា​តាម​ដងផ្លូវ​

ជនសង្ស័យ​ចំនួន​០៨​នាក់​ភេទ​ស្រី ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​ធ្វើ​ការបង្ក្រាប​ករណី​៖ ហិង្សា​ដោយ​ចេតនា ដេញ​វ៉ៃ​គ្នា​តាម​ដងផ្លូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ដោយ​អនុវត្ត​តាម​ការចង្អុល​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពស ២៥៦៧​ក្ម ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​ធ្វើ​ការបង្ក្រាប​ករណី​៖ ហិង្សា​ដោយ​ចេតនា​(​បង្ករ​ដោយ​ក្រុម​ក្មេង​ទំនើ​ង​) កើត​ហេ​ត​នៅ​ថ្ងៃទី ០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤:២០​នាទី នៅ​ចំណុច ផ្លូវ​ឡើង​ស្ពាន​ព្រែក​តា​មាក់ ភូមិ​កោះ​រការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ចំនួន​០១​នាក់ ឈ្មោះ ចាប លី​ហួង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែក​តា​បេស ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

ជនសង្ស័យ​ចំនួន​០៩​នាក់ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​KTV ឃាត់ខ្លួន​បាន​៨​នាក់ គេចខ្លួន​០១​នាក់ មាន​ដូចខាងក្រោម​៖
១.​ឈ្មោះ ផាត់ លី​ហួយ ភេទ​ស្រី អាយុ ១៨​ឆ្នាំ​
២.​ឈ្មោះ ម៉ៅ វត្តី ភេទ​ស្រី អាយុ​១៧​ឆ្នាំ​
៣.​ឈ្មោះ ផល មុនី​រ័ត្ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ​
៤.​ឈ្មោះ អាន រក្សា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​
៥.​ឈ្មោះ មួង ម៉ា​ណា ភេទ​ស្រី អាយុ ១៧​ឆ្នាំ​
៦.​ឈ្មោះ ខឹម ចាន់ថា ភេទ​ស្រី អាយុ ២១​ឆ្នាំ​
៧.​ឈ្មោះ ហំ លី​ឌី ភេទ​ស្រី អាយុ​១៧​ឆ្នាំ​
៨.​ឈ្មោះ កែវ កនិកា ភេទ​ស្រី អាយុ ១៧​ឆ្នាំ​
+​ជនសង្ស័យ​ទាំង​០៨​នាក់ បាន​ធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​អវិជ្ជមាន​(-)​។​
៩.​ឈ្មោះ ហួត ស្រី​ពេជ្យ ភេទ​ស្រី អាយុ ១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​បុគ្គលិក​KTV(​គេចខ្លួន​)
​ជនសង្ស័យ​ទាំង​០៩​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​

​វត្ថុតាង​ចាប់យក​÷
+​ម៉ូតូ​ចំនួន​០២​គ្រឿង​
១.​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពាក់​ស្លាក​លេខ ភ្នំពេញ​1JT-6544 ចំនួន​០១​គ្រឿង​។​
២.​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២១ ពាក់​ស្លាក​លេខ កណ្ដាល​1AM-6598 ចំនួន​០១​គ្រឿង​។​
+​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​
១.​ទូរស័ព្ទ​ម៉ាក​IPHONE 6PLUS ចំនួន​០១ គ្រឿង​។​
២.​ទូរស័ព្ទ​ម៉ាក​IPHONE X ចំនួន​០១ គ្រឿង​។​
៣.​ទូរស័ព្ទ​ម៉ាក​IPHONE 11ProMax ចំនួន​០១​គ្រឿង​។​

​កាលពីដើម​ខែ​កុម្ភៈ​មិន​ចាំ​ថ្ងៃ​ជនសង្ស័យ​ឈ្មោះ​មួង ម៉ា​ណា និង​ឈ្មោះ​ហួត ស្រី​ពេជ្យ បាន​ទាស់​ពាក្យសម្ដី​ជាមួយ​
​ជនរងគ្រោះ​តាម​ឆាត​(Facebook) រឿង​ជនរងគ្រោះ​ជំពាក់​លុយ ដោយ​ជនរងគ្រោះ​បាន​ជេរ​ជនសង្ស័យ​តាម​គ្រុប​ឆាត​ថា ពួក​មី​សំផឹង ហើយ​ជនរងគ្រោះ​ក៏​បាន​ណាត់​ជួប​វាយ​គ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ អាន រក្សា​ដោយ​មាន​របួស​បន្តិចបន្តួច​ទាំងសងខាង តែ​អ្នក​ទាំង​ពីរ​មិន​បាន​ប្ដឹង​សមត្ថកិច្ច​ទេ​។​

​លុះ​នៅ​ថ្ងៃទី​០៥.០២.២០២៤ ជនរងគ្រោះ​បាន​ឆាត​មក​អា​ខោ​ន​(Facebook) របស់​ជនសង្ស័យ​ឈ្មោះ អាន រក្សា ជេរ​ពាក្យ​មិន​សមគួរ ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ កែវ កនិកា បាន​ចូល​ស្ដាប់​ក៏បាន​តបត​ទៅ​ជនរងគ្រោះ​វិញ​រួច​ក៏​បាន​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​រហូត​ឈាន​ដល់​ការ​ណាត់​ជនសង្ស័យ​វាយ​គ្នា​។​

​រហូត​ដល់​ថ្ងៃ​ទី​០៧.០២.២០២៤​វេលា​ម៉ោង​១២:០០​នាទី ក្រុម​ជនសង្ស័យ​កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយគ្នា ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ចាប លី​ហួង បាន​ឆា​តទៅ​ក្រុម​ជនសង្ស័យ ដោយ​ណាត់​ក្រុម​ជនសង្ស័យ​វាយ​គ្នា​នៅ​ស្ពាន​ព្រែក​តា​មាក់​ត្រើយ​ខាងកើត បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ក៏​បាន​នាំគ្នា​ជិះ​ម៉ូតូ​ចំនួន​០៥​គ្រឿង មក​តាម​ការ​ណា​ត់​របស់​ជនរងគ្រោះ​។

​ពេលមកដល់​អត់​ឃើញ​ជនរងគ្រោះ ក្រុម​ជនសង្ស័យ​ក៏​បាន​នាំគ្នា​ជិះ​ម៉ូតូ​មក​លេង​នៅ​មាត់​ទន្លេ មុខ​វត្ត​ព្រែក​អញ្ចាញ ហើយក៏​បាន​ឃើញ​ជនរ​ង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​ចំនួន​០៣​នាក់ ដោយ​ជិះ​ពី​ត្បូង​ទៅ​ជើង ភ្លាមនោះ ក្រុម​ជនសង្ស័យ​ក៏​នាំ​ជិះ​ម៉ូតូ​តាម​ដោយ​ស្រែក​ឲ្យ​ជនរងគ្រោះ​ឈប់ តែ​ជនរងគ្រោះ​មិន​ឈប់​ហើយ​ក៏​ទាស់​ពាក្យសម្ដី​ជេរ​គ្នា​រហូត​ដល់​ចំណុច​ឡើង​ស្ពាន​ព្រែក​តា​មាក់ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ ហុំ លី​ឌី ក៏​បាន​យក​ស្បែកជើង​ទៅ​វាយ​ជនរងគ្រោះ​ពីក្រោយ និង​យក​ស្បែកជើង​គប់​ទៅលើ​ជន​រងគ្រោះ​ថែម​ទៀត ចំណែក​ជនសង្ស័យ​ឈ្មោះ កែវ កនិកា បាន​ជិះ​ម៉ូតូ​មក​ទន្ទឹម​និង​ម៉ូតូ​របស់​ជនរងគ្រោះ​និង​បាន​ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ​តែ​មិន​បណ្ដាលឲ្យ​ដួល ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ព្រែក​តា​មាក់​ចូលទៅ​កា​រ៉ា​ស​សាំង​ដើម្បីឲ្យ​គេ​ជួយ ឃើញ​ដូច្នេះ​ក្រុម​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់មក​ផ្ទះ​ជួល​របស់​ខ្លួន​វិញ ក្នុង​សកម្មភាព​នោះ​ដែរ​ជនសង្ស័យ​ឈ្មោះ​ហួត ស្រី​ពេជ្រ បាន​យក​ទូរស័ព្ទ​ថត វីដេអូ​សកម្មភាព​ពេល​ដែល​ប្រើ​អំពើហិង្សា​នោះ នឹង​បាន​ផ្ញើ​វីដេអូ​នោះ​ចូល​អា​ខោ​ន របស់​ជនរងគ្រោះ​។​

​លុះ​នៅ​ថ្ងៃទី​០៨.០២.២០២៤ ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរ​បា​រដ្ឋបាល​ព្រែក​អញ្ចាញ ក្រោយពី​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៨​នាក់​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​០៨​នាក់​បាន​សារភាព​ថា ÷ ក្រុម​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពូល ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល