នៅរសៀលថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ ក្រោយទទួលបានការណែនាំ និងគិតគូរខ្ពស់ របស់ឯកឧត្តមប្រធាន លោក ឌីម សុខុន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកច្រិតបុរី និងលោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី តំណាង ឯកឧត្ដម សុខ ចាន់ភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ដែលជាជំនួយរបស់ឯកឧត្តមប្រធាន និងក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ទៅប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន០២គ្រួសារ នៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្នុងមួយគ្រួសារទទួលបាន :
-អង្ករ ០១ បេ (២៥គីឡូក្រាម)
-ទឹកត្រី ០១យួ
-ទឹកស៊ីអ៊ីវ ០១យួ
-ចង្ក្រានហ្គាសចំនួន ០១ និងកំប៉ុង ហ្គាសចំនួន ០១
-ធុងទឹក ចំនួន ០១
-ថវិកាចំនួន ៣៥៧.៥០០រៀល (សាមសិបប្រាំម៉ឺនប្រាំពីរពាន់ប្រាំរយរៀល) ។
និងមានការចូលរួមជាថវិកាបន្ថែមពី ៖
-ថវិកាឯកឧត្ដម គាង អ៊ាង សមាជិកសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ចំនួន ២៥០.០០០រៀល( ម្ភៃប្រាំម៉ឺនរៀល) ។
-ថវិកាលោក យិន វណ្ណៈ អភិបាល ស្រុកចិត្របុរីចំនួន ២៥០.០០០រៀល( ម្ភៃប្រាំម៉ឺនរៀល )៕