«អនុវត្តន៏តាមផែនការ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការ និងមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត នៅយប់ថ្ងៃ2/2/2024 គណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកបានដឹកនាំកម្លាំងជំនាញ ចរាចរណ៏ កម្លាំងអាវុធហត្ថ ស្រុក កម្លាំង យុត្តិធម៏ គ្រឿងញៀនស្រុក ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ ដាក់គោលដៅត្រូតពិនិត្យ លើការបើកបរក្រោមឥទ្ធិពលជាតិអាល់កុល សង្ស័យមានសារធាតុញៀន និងមុខសញាគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមគោលដៅដើម្បីរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
តាមរយៈការដាក់គោលដៅត្រួតពិនឹត្យនេះ សមត្ថកិច្ចយើងបានធ្វើការអប់រំលើបងប្អូនដែលប្រើប្រាស់ផ្លូវហើយឆ្លងកាត់គោលដៅពិនឹត្យមានកំហុសឆ្គងខ្លះ ដូចជា បើកបរមិនពាក់ខ្សែក្រវ៉ាត់ បើកលឿន វ៉ាជេញ មិនពាក់មួកសុវត្ថិភាព ខ្លះៗ..។
តាមសំណូមពររបស់លោក អភិបាលស្រុក បានស្នើសុំអោយជំនាញយើងធ្វើការអប់រំលើកទី១មិនធ្វើការផាកពិន័យឡើយ។ ក្នុងនោះដែរ លោក អភិបាលស្រុកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវចូលរួមគោរពច្បាប់ចរាចរណ៏ចាប់ពីពេលនេះតទៅ ។ គោរពច្បាប់គឺដើម្បីអាយុជីវិតរបស់យើងគ្រប់ៗគ្នា ៕