ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀន ៥១កេស ចំនួន ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត ឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលំហសមុទ្រ ទៅដែនកោះតៃវ៉ាន់ នៅចំណុចទី១ ៖ កំពង់ផែកំពេញស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២៖ផ្ទះជួលគ្មានលេខ ផ្លូវទំនប់រលក ភូមិ៣ សង្កាត់ លេខ១ ក្រុងព្រះសីហនុ, ទី៣៖ ផ្ទះលេខ១៥៦ ផ្លូវ២៣ បូរីពិភពថ្មី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លទ្ធផល ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ។
ចាប់យកវត្ថុតាង ៖ គ្រឿងញៀនសរុប : ១៥៣០ដុំ ស្មើទម្ងន់ ១ តោន ៥១៣ គ.ក្រ ៤០៩.៦០ក្រាម
– គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ១០០០ដុំ ស្មើទម្ងន់ ៩៨០ គ.ក្រ ៨០០ក្រាម
– គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ៥៣៤ដុំ. ស្មើទម្ងន់ ៥៣២ គ.ក្រ ៦០៩.៦០ក្រាម ៕