ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ដី​អូរ​ជាប់​ប៉ុស្តិ៍ វរៈ​៩១១​ព្រំប្រទល់​កម្ពុជា​-​ថៃ កំពុង​ចាក់​អាចម៍ដី​លុប​ពី​បុគ្គល​ដែល​មាន​មហិច្ឆតា នឹង​សាងសង់​សំណង់​រឹង អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​សោះ​

ដី​អូរ​ជាប់​ប៉ុស្តិ៍ វរៈ​៩១១​ព្រំប្រទល់​កម្ពុជា​-​ថៃ កំពុង​ចាក់​អាចម៍ដី​លុប​ពី​បុគ្គល​ដែល​មាន​មហិច្ឆតា នឹង​សាងសង់​សំណង់​រឹង អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ​៖ ដី​អូរ​ដែល​នៅជាប់​ប៉ុស្តិ៍ វរ​៩១១ ព្រំប្រទល់​កម្ពុជា​-​ថៃ ត្រូវបាន​អ្នក​មាន​លុយ​មាន​អំណាច​ម្នាក់ កំពុង​ចាក់ដី​លុប​នឹង​បុកគ្រឹះ​សាងសង់​សំណង់​រឹងមាំ យក​ធ្វើ​ជា​កម្ម​សិទ្ធ​សង្ស័យ​គ្មាន​ច្បាប់ទម្លាប់ អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ហាក់​គ្មាន​ឆន្ទៈ និង​គ្មាន​វិធានការ​ដើម្បី​ទប់ស្កាត់​សោះឡើយ បើ​បណ្តែតបណ្តោយ​តទៅ​ទៀត​ច្បាស់​ជា​ដី​អូរ​ទាំងនោះ​ក្លាយជា​ដីឯកជន​ជាក់​ជា​មិនខានឡើយ​។​

កន្លងមក​សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ​ធ្លាប់​មានប្រសាសន៍ថា ព្រែក អូរ បឹង ស្ទឹង ទន្លេរ សមុទ្រ ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​មិន​អាច​មាន​បុគ្គល​ណា​ម្នាក់​កាន់កាប់​សាងសង់ ឬ​អាស្រ័យ​ផល​បានឡើយ​។​

ប៉ុន្តែ​បច្ចុប្បន្ន​គេ​បាន​សង្កេតឃើញ មាន​ករណី​ចាក់​ដី​លុប​អូរ​នឹង​បុកគ្រឹះ​សាងសង់​សំណង់​រឹង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ពី​មហិច្ចតា​អ្នកមាន​លុយ​មាន​អំណា​ច ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​គោក វរៈ​៩១១ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត បាន​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍ ទៅ​លើ​ស្ថាប័ន​ពាក់ព័ន្ធ ដែល​មិន​មាន​ការទប់ស្កាត់​ទាល់តែសោះ​។​

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៤ អង្គភាព​សារព័ត៌មាន​យើង​បាន​ទទួល​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី មិន​បាន​លាភសក្ការៈ​ដូច​គេ បាន​ផ្ដល់​ព័ត៌មាន​មក​អង្គភាព​យើង​ក្រោយពី​ទទួលបាន​ព័ត៌មាន​មួយ​នេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ចំណុច​ដី​អូរ​ដែល​នៅ​ជាប់​ព្រុំប្រទល់​កម្ពុជា​-​ថៃ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កំពុង​រង​នូវ​ការចាក់​ដី​លុប​អូរ នឹង​បុកគ្រឹះ​សាងសង់​សំណង់​រឹងមាំ​ពី​មហិច្ចតា​បុគ្គល​អ្នកមានលុយ​និង​មាន​ឥទ្ធិពល​ដែល​គេ​សង្ស័យថា​មាន​ការឃុបឃិត​គ្នា ប្រសិនបើ​អាជ្ញា​មូលដ្ឋាន ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នានា មិនមាន​វិធានការ​ទប់ស្កាត់​ទេ​ច្បាស់​ជា​ដី​អូរ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​នឹង​ក្លាយទៅជា​ដីឯកជន​ជាក់​ជា​មិនខានឡើយ​។​

ជុំវិញ​ការចាក់ដី​លុប​អូរ​ជាប់​ព្រំដែន​នេះ​ដែល​លោក ជា​ចឹម សា​រេ​ត ចៅសង្កាត់​អូរ​ជ្រៅ បានឲ្យដឹងថា ការចាក់​ដី​នៅ​ជាប់​មាត់​អូរ​មានច្បាប់​មកពីណា ចាំ​លោក​ឲ្យកម្លាំង​ចុះ​ទៅ​មើល​។​

ដោយឡែក​លោក គាត ហុល អភិបាលក្រុង​ប៉ោយប៉ែត បានឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ចាំ​លោក​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ផ្នែក​សំណង់​ចុះទៅពិនិត្យ​មើល ក្រោយពី​លោក​ឆ្លើយ​រួច​ក៏​ប្លុក​តេ​ឡេ​ក្រាម​អ្នកសារព័ត៌មាន​ចោល​។​
​ចំណែក​លោក ងោ​ម៉េង ជ្រួ​ន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​អ្នកសារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ផ្ញើ​សារ​សួរ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​ចូល​មើល​តែ​មិន​បាន​ឆ្លើយតប​។​

ប្រជាពលរដ្ឋ សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា ក្រោយពី​សារព័ត៌មាន​ផ្សព្វផ្សាយ​ហើយ អស់លោក​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ និង​មាន​ឆន្ទៈ​ទប់ស្កាត់​ការចាក់ដី​រំលោភ​យក​ដី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល