ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​បក្ខពួក ឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​ម្នាក់ កំពុង​កូរទឹក​ឱ្យ​ល្អក់ ដើម្បី​បិទបាំង​អំពើរ​អាក្រក់​របស់​ខ្លួន​

​បក្ខពួក ឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​ម្នាក់ កំពុង​កូរទឹក​ឱ្យ​ល្អក់ ដើម្បី​បិទបាំង​អំពើរ​អាក្រក់​របស់​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រចេះ​៖ ថ្មីៗ​នេះ​អ្នកសារព័ត៌មាន​ម្នាក់ រួម​ទាំង​ក្រុម​ជនខិលខូច ឈ្មោះ ភួង រ៉ា បាន​កំពុង​ដើរតួរ​យ៉ាង​សស្រាកសស្រាំ កៀគរ​ប្រជាពលរដ្ឋ និង​បំភ័យ​ប្រជាពលរដ្ឋ​ឱ្យ​ធ្វើ​ការតវ៉ា ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល​លើដី​ដែល​ពួក​គាត់​រស់នៅ​តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ក្រុម​ខិលខូច ដែល​បាន​ចូល​ទៅ​បោះបង្គោល​លើ​ដី​ដែល​មិន​បាន​អាស្រ័យ​ផល​ជាក់ស្ដែង កំពុង​ភ័យ​ខ្លួន ប្រឈម​មុខ​ច្បាប់ បាន​ប្រើល្បិច​ជា​បំភ័យ​ពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ត្រឹមត្រូវ ធ្វើការ​តវ៉ា ដើម្បី​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ប្រាប់​ប្រជាពលរដ្ឋ​ថា និង​មាន​គេ​មក​យក​ដី​របស់​ពួកគាត់​ដែល​កំពុង​អាស្រ័យ​ផល ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​មានការ ភ័យខ្លាច ព្រោះ​ត្រូវ​បាត់បង់​ដី​របស់​ពួកគាត់​។ ការ​ញ៉ុះ​ញ៉ុង​បំភ័យ​ពលរដ្ឋ​នេះ ល្បិច​របស់​ជនខិលខូច និង​បក្ខពួក ព្រមទាំង​រួម​ដៃ​ជាមួយ​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ផ្សព្វផ្សាយ និង​ធ្វើការ​សួរ​សំណួរ​បែប​បំភ័យ និង​បោក​បញ្ឆោត​ឱ្យ​ពលរដ្ឋ​ធ្វើការ​តវ៉ា ដែល​បង្ករ​ឱ្យមាន​ភាពចលាចល​ក្នុងភូមិ ដែល​ការផ្សាយ​នេះ​ជា​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។​

គូសបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ អ្នកសារព័ត៌មាន​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​ចាងហ្វាង អង្គភាព​សារព័ត៌មាន​គេហទំព័រ​បណ្ដាញ​ព័ត៌មាន​ថ្មី (​ហៅ​កាត់​ថា N3) ដែល​ជា​សារព័ត៌មាន​ក្នុងស្រុក បាន​ធ្វើ​ការចុះផ្សាយ ក្រោមរូបភាព​កៀគរ​ប្រជាពលរដ្ឋ យកមក​ធ្វើ​ជា​ខា​ល ក្នុងន័យ​បិទបាំង​ការពិត ដោយ​ខ្លួន​បានធ្វើ​សកម្មភាព​ចុះ​ផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ជា​អ្នកសារព័ត៌មាន ដែល​សម្ដែង​ចេញ​មាន​លក្ខណៈ ញ៉ុះ​ញ៉ុង​ប្រជាពលរដ្ឋ ធ្វើការ​បទសម្ភាសន៍​ដោយ​សំនួរ​បិទ ពោល​គឺ ដើរតួរ ជា​អ្នកសារព័ត៌មាន​ផង មន្ដ្រី​មាន​សមត្ថកិច្ច​ផង អង្គច្បាប់​ផង វែក​ញ៉ែ​ក បញ្ចេញបញ្ចូល​សាច់រឿង លើស​ពី​ការពិត ដែល​ផ្ទុយ​ទាំងស្រុង​ពី​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន​បាន​ចែង​ក្នុង​កិច្ចសន្យា​លើ​ការប្រកប​អាជីវកម្ម​ព័ត៌មាន និង​សោតទស្សន៍​។

បើ​តាម​តែ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ចូល​រស់នៅ​ក្នុងភូមិ ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម គឺ​ចាប់តាំងពី​ឆ្នាំ ២០១៣ ពិតមែន ហើយ​ការរស់នៅ​នេះ​ទៀតសោត គឺ​ស្ថិត​នៅលើ​ដី​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​អនុក្រឹត្យ​លេខ ១៨១ អនក្រ​.​បក ស្ដី​ពី​ការកែប្រែ​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​នៅ​ឆ្នាំ​២០១៥ គឺ​មាន​អនុក្រឹត្យ ២៤៥ អនក្រ​.​បក ស្ដីពី​ការកំណត់​តំបន់​សហគមន៍ នៃ​តំបន់ការពារធម្មជាតិ លើ​ផ្ទៃដី​ទំហំ​សរុប ៩៣៣ ៥៧៧ ហិកតា ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​មាន​ហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​។ ម្យ៉ាងវិញទៀត​នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដីប្រកាស​លេខ ៦៩៤៦ ប្រក ស្ដីពី​ការបង្កើត​ភូមិ នៃ​ខេត្ដ​ក្រចេះ ចុះហត្ថលេខា​ដោយ​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ក្នុងនោះ​ក៏​មាន​ភូមិ​ត្រពាំង​ឈូក​ផងដែរ​។​

ប្រភព​ច្បាស់​ការណ៍​ពី លោក​មេភូមិ ពៅ សា​វាន បាន​រៀបរាប់​ប្រាប់​មន្ដ្រី​ក្រសួង​បរិស្ថាន​កន្លងមក​នោះ​ថា ក្រោយ​ពី​ចេញ​អនុក្រឹត្យ​លេខ ២៤៥ អនប្រ​.​បក លោក ស ចំ​រ៉ុង អតីត​អភិបាលខេត្ដ​ក្រចេះ បានកំណត់​ផ្ដល់​ដី​ជូន​ប្រជាពលរដ្ឋ​ត្រឹមតែ ៧៥០ ហិកតា​ប៉ុណ្ណោះ សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក និង​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ដ​ក្រចេះ ក៏​ប៉ុន្ដែ​ក្នុង​អំឡុងពេល​នោះ​គឺ​ពុំ​មាន​ការកំណត់​ណាមួយ​ឱ្យបាន​ច្បាស់​អំពី​ការ​កំណត់​ក្បាលដី និង​កាត់​ឆ្វៀល​នោះទេ និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​មាន​ចំនួន ៤៧៣ គ្រួសារ ស្របច្បាប់​មាន​តែ ៣១០ គ្រួសារ ហើយ​សេ​សសស់​ជាង ១០០ គ្រួសារ គឺ​ពុំ​ទាន់​មាន​លិខិត​ស្នាក់នៅ​ត្រឹមត្រូវ​នោះ​ទេ​។​

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ប្រាប់​ថា មកដល់ពេលនេះ​ទំហំ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល និង​បោះបង្គោល​របង​នោះ មាន​ជាង ២០០០ ហិកតា ទៅ​ហើយ​ក្នុង​ភូមិ​ត្រពាំង​ឈូក​។​

​បើ​ដូច​ជា​ការលើកឡើង​របស់​ប្រជាពលរដ្ឋ និង​មេភូមិ ពៅ សា​វាន ស្ថានភាព​ដីធ្លី​ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម គឺ​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ តើ​នេះ​ជាការ​បង្កឡើង​ដោយ​ពួក​ក្រុម​ខិលខូច មួយ​ក្ដាប់​តូច​ដែល​មានឈ្មោះ ភួង រ៉ា និង​អ្នកសារព័ត៌មាន​នោះ​មែន​ដែរឬទេ​? នេះ​ជា​ដំណឹង​មួយ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សកម្មភាព បំផ្លាញ​ដី​របស់​រដ្ឋ ស្ថិត​ក្នុង​ដែនដី​ជម្រក​សត្វព្រៃ​កែវ​សីមា​។​

ទោះជា​មាន​ការលើកឡើង​យ៉ាងនេះ សូម​ប្រជាពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ពិតប្រាកដ កុំ​មាន​ការភ័យព្រួយ និង​ឈប់​ចាញ់​ការ​បោក​បញ្ឆោត ការ​ញុះញង់​របស់​បក្ខពួក​លោក ភួង រ៉ា ព្រម​ទាំង​អ្នកសារព័ត៌មាន​ម្នាក់ ដែល​ចុះផ្សាយ​មិន​ពិត ដើម្បី​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន និង​សូម​រក្សា​ជំហរ អាស្រ័យ​ផល​តាម​ធម្មតា ព្រោះ​ពុំ​មាន​នរណា​ម្នាក់​អាច​យក​ដី​របស់​ពលរដ្ឋ​បានឡើយ​។

ករណី​នេះ​ប្រជាពលរដ្ឋ​ដែល​មាន​ដី​ពិតប្រាកដ​ស្នើ​សូម​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ក៏​ដូច​ថ្នាក់ដឹកនាំ​ខេត្ដ មេត្ដា​ពិនិត្យ និង​វែកមុខ​ជនខិលខូច ដែល​តែងតែ​ធ្វើ​សកម្មភាព ដើម្បី​ទប់ស្កាត់​ការ​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ជា​បន្ដទៅទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល