ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញ​នូវ​ទិសដៅ​ការងារ​អាទិភាព​ចំពោះមុខ ៨​ចំណុច ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញ​នូវ​ទិសដៅ​ការងារ​អាទិភាព​ចំពោះមុខ ៨​ចំណុច ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​លើកដំបូង របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​អាទិភាព​ចំពោះមុខ ៨​ចំណុច ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ រួមមាន​៖

-​ត្រូវ​រៀបចំ​ចាត់តាំង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ មូលដ្ឋាន តាម​ភូមិ ឃុំ ស្រុក​

-​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​តារាង​បញ្ហា សំណើ សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការធ្វើ វេទិកាសាធារណៈ សម្របសម្រួល​ការអនុវត្ត​ផែនការ​និង​ត្រួតពិនិត្យ​តាមដាន​វឌ្ឍនភាព​

-​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា និង យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋាភិបាល ជាពិសេស​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដែល​ជា​អាទិភាព ៥+១ របស់​រាជ​រដ្ឋា​ភិ​បាល​។

ក្នុងនោះ ត្រូវ​ជំរុញ​ការអនុវត្ត​លក្ខណៈសម្បត្តិ ទី​៦ គឺ​មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន បរិស្ថាន​ល្អ ព្រមទាំង​ជំរុញ​បណ្តា​អាទិភាព​នៃ​យុទ្ធ​- សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដោយ​ផ្តោត​ជាពិសេស​លើ ១.
​យុទ្ធនាការ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” ដើម្បី បណ្តុះ​ផ្នត់គំនិត​នៃ​ភាព​ស្អាត​ចេញពី​ចិត្ត គំនិត ហើយ​ឈាន​ឆ្ពោះ​ទៅ​ភាព​ស្អាត​របស់​សង្គម និង​ជាតិ​ទាំងមូល និង​បន្ត​ទៅ​ជំនាន់​មុខ​ទៀត និង​២. យុទ្ធនាការ​ដាំ​ដើម ឈើ​យ៉ាង​តិច​មួយ​លាន​ដើម​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជំរុញ ភាព​បៃតង ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អព្យាក្រឹត កាបូ​ន នៅ​ឆ្នាំ​២០៥០

-​ត្រូវ​រៀបចំ​ផែនការ​ចុះ​វេទិកាសាធារណៈ​ប្រចាំឆ្នាំ ២០២៤ សម្រាប់​ភូមិ​ទាំងអស់​

-​ត្រូវ​ធ្វើ​របាយការណ៍ អំពី​លទ្ធផល​នៃ​វេទិកា​សាធារណៈ និង​របាយការណ៍​កិច្ច​ប្រជុំ​ប្រចាំត្រីមាស​នៃ​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ស្រុក​/​ក្រុង និង​ឃុំ​/ សង្កាត់​

-​ត្រូវ​ចងក្រង​ឯកសារ របាយការណ៍​នានា ស្តីពី​ស្ថានភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច (​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ប្រព័ន្ធ​ធា​រាស្ត្រ អប់រំ សុខាភិបាល​) វប្បធម៌ សន្តិសុខ ក៏​ដូច​ជា​ព័ត៌មាន​អំពី​ដៃគូ​ពាក់ព័ន្ធ អង្គការ​មិនមែន​រដ្ឋា​- ភិ​បាល ដែលមាន​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ដើម្បី ពង្រឹង​ការសម្របសម្រួល និង​ប្រើប្រាស់​ឲ្យអស់​លទ្ធ​- ភាព នូវ​សក្តានុពល​ដែលមាន​
-​ត្រូវ​សិក្សា​បន្ថែម​អំពី​សក្តានុពល​របស់​មូលដ្ឋាន ដែល អាច​ជា​ប្រភព​ថ្មី​សម្រាប់​ការអភិវឌ្ឍ ក្រៅ​ពី​វិស័យ កសិកម្ម ឧស្សាហកម្ម តាមរយៈ​ការខិតខំ​កែច្នៃ​ប្រែ ក្លាយ​តំបន់​វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍ ធម្មជាតិ​នានា ឲ្យក្លាយ​ជា គោលដៅ​កម្សាន្ត​បៃតង ដើម្បី លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ តាមរយៈ​ការបង្កើន ប្រាក់ចំណូល ហើយ​ដែល​ជា​ធាតុ​ចូល​ជំរុញ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០

-​ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ នូវ​សកម្មភាព ការងារ និង​លទ្ធផល​សម្រេច​បាន​របស់​ក្រុម​ការងារ​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត​ប្រធាន​ក្រុមការងារ រម្លឹក​បន្ថែម​អំពី​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី អំពី​កត្តា​៤ ដែល​នាំមក​នូវ ជោគជ័យ​នៃ​ការកែទម្រង់ គឺ​៖ ១. ចក្ខុវិស័យ​ច្បាស់លាស់ ២. ការប្តេជ្ញាចិត្ត ៣. ការចូលរួម​ដោយ​ស្មោះត្រង់ និង ៤. ការលះបង់​ដើម្បី​ប្រយោជន៍​រួម​។ សារ​នេះ​ពិតជា​មាន អត្ថន័យ​គ្រប់គ្រាន់ សម្រាប់​តម្រង់​ទិស​ឲ្យ​យើងទាំងអស់គ្នា បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុង​ក្របខ័ណ្ឌ​ក្រុមការងារ​រាជ​រដ្ឋា​- ភិបាល​គ្រប់ថ្នាក់​៕​ ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល