ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តកណ្តាល បន្ទាប់ពីពិនិត្យឃើញថា គេហទំព័រព័ត៌មាន សាន្តព្រហ្ម ផ្សព្វផ្សាយនូវព័ត៌មានមិនពិតថា ក្មេងស្រីម្នាក់ត្រូវជនបង្ក៧នាក់ វាយធ្វើបាបតែសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ ស្រុកកៀនស្វាយ មិនចាប់ខ្លួនទេ ថាមិនទាន់គ្រប់អាយុ តើឯណាទៅយុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះ?
ចំពោះករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចំណាត់ការទៅតាមនីតិវិធីរួចហើយ។
ស្នងការដ្ឋាននគរបាលខេត្ត ទុករយៈពេលឲ្យគេហទំព័រព័ត៌មាន សាន្តព្រហ្ម ២៤ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយមិនពិតខាងលើជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី ៕