ទាន់ហេតុការណ៍
ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១០ កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង ខេត្ត​កណ្ដាល ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជិត​៣​ពាន់​នាក់ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ ។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាកសួរ​អំពី​សុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹករលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំង​បាន​លើកឡើង​នូវ​សមិទ្ធិផល​ជាច្រើន ដែល​បាន​កើតឡើង ក្រោម​ការដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​គ្រប់​អណត្តិ ជា​ពិ​សេ​ក្នុង​អណត្តិ​ទី​៦ និង បន្ត​ក្នុង​អណត្តិ​ទី​៧​នេះ គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រក្សាបាន​នូវ សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព​សង្គម ការគ្រប់គ្រង​នូវ​ជម្ងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​បន្សាំ​សហគមន៍​ដោយ​ប្រើ​អភិក្រម​ផ្កា​រីក​នៃ​ការផ្ដល់​វ៉ាក់សាំង​ចូល​ទៅ​សហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និង​ការធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​លំដាប់ លើសពីនេះ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការ​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ និង វិបត្តិ​សេដ្ឋកិច្ច​សកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​គោលនយោបាយ​ជួយ​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​សាច់ប្រាក់ ក៏​ដូចជា​ជំនួយ​ផ្សេងៗ​ជាច្រើន​ទៀត​។

​ក្នុង​ឱកាស​នេះ​នេះដែរ សម្ដេច​តេជោ ប្រធាន​គណបក្ស បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សមាជិក ទាំងអស់ ដែល​មាន​តួនាទី​កំពុង​បំពេញ​ភារកិច្ច​ការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​រក្សា​អោយបាន​ដាច់ខាត សន្តិភាព ស្ថិរភាព​សង្គម ទោះ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ខិតខំ​រក្សា​អោយបាន​នូវ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច ដែល​ជា​ចំណង​១​ខ្សែ​២ (​រក្សា​ស្ថិរភាព​នយោបាយ និង រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​)​។ សម្ដេច​តេជោ ប្រធាន​គណបក្ស ក៏​បាន​ណែនាំ​អោយ​សមាជិក សមាជិកា​ទាំងអស់ ត្រូវ​អនុវត្ត​អោយបាន​ល្អ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ក្នុង​អណត្តិ​ទី​៧​នេះ​ផង​ដែរ ។

​សម្ដេច​តេជោ ក៏​បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​សមាជិក សមាជិកា គណបក្ស ដែល​កំពុង​មាន​តួនាទី​បំពេញ​ភារកិច្ច​ជា​អាជ្ញាធរ​នៅ​មូលដ្ឋាន​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ ត្រូវ យកចិត្តទុកដាក់​ជួយ​ទៅលើ​ជីវភាព​ប្រជាពលរដ្ឋ និង​ផ្តល់​នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវការ​ចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ អោយ​បាន​លឿន និង​មាន​ប្រសិទ្ធិភាព ហើយ​ត្រូវ​ខិតខំ​បំបាត់​អោយ​អស់​នូវ​ភាព​អសកម្ម​នានា​។ ហើយ​កន្លង​ទៅនេះ ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានដាក់​គោលនយោបាយ << រោងចក្រ​១ សហគមន៍​សុខ​សាន​១ >> ដែល​ជា​កិច្ច​ការ​ល្អ​មួយ លើសពី​នេះ​ក៏​ត្រូវ​ព្យាយាម​ដោះស្រាយ​នូវ​ជម្លោះ​នៅ​តាម​រោងចក្រ សហគ្រាស រួមទាំង​ថែរក្សា​សុខមាលភាព​កម្ម​ករ​អោយបាន​ល្អ​ផងដែរ​។

​មុន​នឹង​បញ្ចប់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ដល់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ ជាពិសេស​គឺ ក្នុង​ការបោះឆ្នោត​សកល​ឆ្នាំ​២០២៣​កន្លងទៅ និង​អណត្តិ​មុនៗ ព្រមទាំង​ជូនពរ សមាជិក សមាជិកា ទាំងអស់​អោយ​ជួបតែ​សេចក្ដីសុខ សេចក្ដីចម្រើន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល