នៅល្ងាចថ្ងៃ12/01/2024 លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បាននាំយកថវិកា សមាគមន៏មិត្តនគរបាលជាតិចំនួន 12000000៛ និងថវិកាផ្ទាល់ខ្លួន 4000000៛ រួមទាំងទឹកសុទ្ធ 40 កេស ភេសជ្ជះ20កេស អង្គរ 2បាវ 100Kg ជូនដល់ក្រុមគ្រួសារសព មន្ត្រីនគរបាលស្រុកកៀនស្វាយ ដែលទទូលមរណភាពដោយសារគ្រោះថ្នាក់ ចរាចរណ៏ នៅចំនុចមុខបូរី ហាយតិច លើផ្លូវជាតិលេខ១ចន្លោះKm14/15ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោង23,40នាទី យប់ថ្ងៃទី11/1/2024 ៕
ក្នុងនោះដែរ ក៏មានវត្តមានចូលរួមពីលោក វឯ ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក និងក្រុមការងាររបស់ស្នងការដ្ឋានខេត្តកណ្ថាល លោក វឯ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនិងលោក អធិការរង នាយប៉ុស្ដិ ទាំងអស់ក្នុងស្រុកកៀនស្វាយ។
តាមរយៈនៃការនាំយកថវិកានេះ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការក៏បានផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារនៃសពមន្ត្រីនគរបាលយើងទាំង២នាក់ដែរ។
? សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះផង សូមអោយវិញ្ញាណក្ខន្ធ ប្អូនទាំង ២ បានដល់ទីឋានបរមសុខ ផុតទុក និងឆាប់បានចាប់ជាតិថ្មី អាយុវែង?។