ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៩​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​! - បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្ដាប់ធ្នាប់​ក្នុង​“​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព អបអរសាទរ ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ធ្នូ ២០២៤” - ឯកឧត្តម​ឧកញ៉ា​សាស្ត្រ​ចារ្យ​សមូហក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហ ព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​អភិវឌ្ឍន៍​ដីធ្លី និង​សំណង់​កម្ពុជា អញ្ជើញ​សម្ភោ​ធ​ក្រុមហ៊ុន វន សៀកឡេង - ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ មករា ២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី “​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​”​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ របស់​ក្រសួង​កិច្ចការនារី​នាពេលនេះ​។ សម្ដេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កិច្ចការនារី ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ស្ត្រី​ជាពិសេស​ក្នុង​ការរួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ដោយ​មាន​ការចូលរួម​ពី​ស្ត្រី​នោះ​។

​សម្តេច​ធិបតី បាន​មានប្រសាសន៍ថា សិទ្ធិសេរីភាព​ស្ត្រី​ត្រូវតែ​លើកតម្កើង តែ​មិន​ត្រូវឱ្យ​ហួស​ព្រំដែន​នោះទេ ជាពិសេស​អត្តសញ្ញាណ​នារី​ខ្មែរ​។ សម្ដេច​បន្តថា ចំពោះ​អ្នក​ដែល​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផលិតផល​អន​ឡាញ ឬ​ធ្វើ​មាតិការ​ផ្សព្វផ្សាយ​ដែល​ហួស​ព្រំដែន គឺ​ត្រូវបាន​ដាក់​ទណ្ឌកម្ម ប៉ុន្ដែ​ការដាក់ទណ្ឌកម្ម​នេះ គឺជា​ការតម្រង់​ទិស មិនមែន​ជា​ការដាក់ទោស​ទណ្ឌ​នោះទេ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ការកែប្រែ​ឡើងវិញ​។​សម្ដេច​ធិបតី ក៏​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ក្រសួង​កិច្ចការនារី​អោយ​បន្ត​ធ្វើ​ការវិនិយោគ​ចំពោះ​ការលើកកម្ពស់​សមត្ថភាព​របស់​ស្ដ្រី​។ ក្រៅពីនេះ ត្រូវ​រួមគ្នា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​លើកកម្ពស់​ការចូលរួម​របស់​ស្ដ្រី​នៅក្នុង​កិច្ចការងារ​នៅ​ក្នុងសង្គ​ម​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ដ្រី ក៏​បាន​បង្ហាញ​ពី​ការភ្ញាក់ផ្អើល​ខ្លាំង​ក្រោយ​ឃើញ​យុវតី​វ័យ​ក្មេងជំនាន់ក្រោយ​នាពេល​បច្ចុប្បន្ន​ជា​ច្រើន​នាក់​កំពុង​សិក្សា​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា និង​បច្ចេកវិទ្យា​ឌីជីថល​។ សម្ដេច​ក៏​បាន​ណែនាំ​ដល់​ក្រសួង​មហាផ្ទៃ ពិនិត្យ​ក្នុង​ការតែងតាំង​ស្ដ្រី​ក្នុង​តួនាទី​ជា​អភិបាល​រង​ស្រុក ឬ​អភិបាលរង​ខេត្ត ដើម្បី​ផ្ដល់​អាទិភាព​ដល់​ស្ដ្រី​ក្នុង​ការងារ​ដឹកនាំ​ក្នុ​ង​ប្រទេស​កម្ពុជា​។​

​សម្តេច​បាន​បន្តថា រាជរដ្ឋាភិបាល នឹង​បន្ត​លើកកម្ពស់​ថែមទៀត​ដល់​តួនាទី​ស្ត្រី​ក្នុងសង្គម និង​តាម​ក្រសួង​ស្ថាប័ន​នានា​។ សម្តេច​ក៏​បាន​ណែនាំ​ឲ្យ​ក្រសួង​កិច្ចការនារី​បន្ត​ទប់ស្កាត់​អំពើ​ហិង្សា​ដល់​ស្ត្រី និង​កុមារ​ឲ្យបាន​សកម្ម​បន្ថែមទៀត​។ សម្តេច​ក៏​បាន​អោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រីក​វិសាលភាព​ក្របខ័ណ្ឌ​ជាតិ​គាំពារ​សង្គម និង​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល (Universal Health Coverage) សំដៅ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​សេវា​នេះ​ដោយ​បរិយាប័​ន្ន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​កិច្ចការនារី ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ផ្តោត​ការយកចិត្ត ទុកដាក់​លើ​ការ​ដោះស្រាយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល ជាពិសេស​ការបង្កើន​ការចូលរួម របស់​ស្ត្រី និង​ក្មេង​ស្រី នៅក្នុង​វិស័យ​ឌីជីថល​, ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​ការអប់រំ ចំណេះដឹង និង​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, សិល្បៈ​ច្នៃ​ប្រតិ​ដ្ឋ និង គណិតវិទ្យា (STEAM) ដែល​ជា​វិស័យ​មាន​ប្រជាប្រិយភាព​ក្នុងសម័យ​ឌីជីថល​។ ដើម្បី​លើកកម្ពស់​តុល្យភាព​ជីវិត និង​ការងារ (Work-Life Balance), ក្រសួង​កិច្ចការ នារី​ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើ​ការសិក្សា​ដោយ​សហការ​ជាមួយ​ដៃគូ​រដ្ឋ និង ឯកជន លើ​អត្ថប្រយោជន៍​សង្គម ដែល​ទទួលស្គាល់​ពី​តម្លៃ​នៃ​ការងារ​ក្នុងផ្ទះ និង​ថែទាំ​សមាជិកគ្រួសារ ព្រមទាំង​រៀបចំ​វិធានការ​ចាំបាច់ ដើម្បី​កាត់បន្ថយ​បន្ទុក​លើ​ការងារ​របស់​ស្ត្រី និង​ក្មេង​ស្រី និង ផ្ដល់​ជម្រើស​ក្នុង​ជីវិត​រស់នៅ​កាន់តែ​ច្រើន​ដល់​ស្ត្រី ។​

​សម្តេច​ធិបតី​ក៏​បាន​ថ្លែងថា ក្រសួង​កិច្ចការនារី និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​សុខដុមរមនា​នៅក្នុង​គ្រួសារ តាមរយៈ​ការពង្រឹង​តួនាទី​របស់​គណៈកម្មាធិកា​រ​ជាតិ លើកកម្ពស់​សីលធម៌​សង្គម​, តម្លៃ​ស្ត្រី និង គ្រួសារ​ខ្មែរ​, ពង្រឹង​ការអនុវត្ត​ផែនការ​សកម្មភាព ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ និង ចាត់វិធានការ​ទប់ស្កាត់ និង កាត់ បន្ថយ​ហានិភ័យ​នានា ដែល​ប៉ះពាល់​ដល់​សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី និង ក្មេងស្រី ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​កិច្ចការនារី និង​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​កម្មវិធី និង​វិធានការ​នានា ក្នុង​ការលើកកម្ពស់​ភាពជា​អ្នក​ដឹកនាំ​របស់​ស្ត្រី និង​ក្មេង​ស្រី​នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ ដើម្បី​ធានា​ថា​ប្រជាជន​គ្រប់រូប​, ទាំង​ស្ត្រី និង​បុរស​មាន​សិទ្ធិ និង​ឱកាស​ពេញលេញ ក្នុង​ការទទួលបាន​ជម្រើស និង​ភាព​ជា​តំណាង ក្នុង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ប្រកប​ដោយ​បរិយាប័​ន្ន និង​ចីរភាព​។ សម្តេច​ធិបតី​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​កិច្ចការនារី បន្ត​ដឹកនាំ​សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង ដៃគូ​ពាក់ព័ន្ធ ក្នុងការ បញ្ចូល​នូវ​អាទិភាព​ទាំង​នេះ​ទៅក្នុង​ដំណើរការ​អភិវឌ្ឍ និង គោលនយោបាយ​ជាតិ​ស្ដី​ពី​សមភាព​យេនឌ័រ​, ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ និង​ក្របខណ្ឌ​គោលនយោបាយ និង​កម្មវិធី​តាម​វិស័យ​ស្របតាម​របៀបវារៈ​របស់​រាជរដ្ឋាភិបាល​ដែល​ចាត់ទុ​កការលើកកម្ពស់​សមភា​ពេយន​ឌ័​រ ជា​អភិក្រម​អាទិភាព​ស្នួល និង​អន្តរ​វិស័យ​។

​នាឱកាស នៃ​ការ​បិទ​សន្និបាត​ក្រសួង​កិច្ចការនារី​នេះ​ផង​ដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន នៃ​ក្រសួង​កិច្ចការនារី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល